ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ការ​ចល័ត​ទ័ព​ទ្រង់ទ្រាយ​ធំ​របស់​លោកពូ​ទី​ន នឹង​ប៉ះពាល់​ដល់​អត្ត​ព​លិ​ក​រុ​ស្ស៊ី​ដែរ​ឬទេ?

1 ឆ្នាំ មុន

រុ​ស្ស៊ី ៖ ប្រធានាធិបតី​រុ​ស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទី​ន (Vladimir Putin) កាលពី​ថ្ងៃ​ស​ប្តា​ហ៍​មុន បាន​បញ្ជា​ឱ្យ​

រុ​ស្ស៊ី ៖ ប្រធានាធិបតី​រុ​ស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទី​ន (Vladimir Putin) កាលពី​ថ្ងៃ​ស​ប្តា​ហ៍​មុន បាន​បញ្ជា​ឱ្យ​មានការ​ចល័ត​យោធា​ទ្រង់ទ្រាយ​ធំ ដើម្បី​ដោះស្រាយ​ការ​វាយលុក​នៅ​អ៊ុយ​ក្រែ​ន​។ ហើយ​អ្នក​បម្រុង​ប្រមាណ ៣០​ម៉ឺន​នាក់​ត្រូវ​បាន​រំពឹង​ថា នឹង​ត្រូវ​បាន​កោះហៅ​ចូល​ជួរ​កងទ័ព ដើម្បី​ប្រយុទ្ធ​នៅ​ក្នុង​សង្គ្រាម​។ សំណួរ​ជា​ច្រើន​បាន​ចាប់ផ្តើម​កើតឡើង​ថា តើ​ពលរដ្ឋ​រុ​ស្ស៊ី​ណាខ្លះ នឹង​ស្ថិត​ក្នុង​ចំណោម​អ្នក​បម្រុង ៣០​ម៉ឺន​នាក់​នៅ​ក្នុង​ប្រតិបត្តិ​ការណ៍​នេះ? គួររំលឹកថា ពលរដ្ឋ​រុ​ស្ស៊ី​សម្រុក​ភៀសខ្លួន​ចេញពី​ប្រទេស គេច​ពី​ការ​កោះហៅ​ចូល​បម្រើកងទ័ព

យោង​តាម​សារព័ត៌មាន​កីឡា​របស់​រុ​ស្ស៊ី Sport-Express បាន​ព្យាយាម​បំភ្លឺ​ខ្លះ​ៗ លើ​ការ​សង្ស័យ​ដែល​បាន​កើតឡើង​ចំពោះ​អត្ត​ព​លិ​ក​គ្រប់​ផ្នែក​ទាំង​បុរស និង​ស្ត្រី​។ ដោយ​អ្នក​បម្រុង ៣០​ម៉ឺន​នាក់​នឹង​ត្រូវ​បាន​កោះហៅ​ចេញពី​ក្នុង​ចំណោម​ពលរដ្ឋ​ដែល​មាន​ជំនាញ​បច្ចេកទេស​យោធា​។ បញ្ជី​កោះហៅ​ជាក់លាក់​នឹង​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ថ្នាក់​មូលដ្ឋាន ហើយ​អ្នកនយោបាយ​រុ​ស្ស៊ី​នៅ​តែ​ពិបាក​វាស់វែង​ថា តើ​សកម្មភាព​នេះ​នឹង​ប៉ះពាល់​ដល់​វិស័យ​កីឡា​ជាតិ​កម្រិត​ណា​នោះ​ទេ?

ប្រសិនបើ​អត្ត​ព​លិ​ក​ទាំងនោះ​ជា​ទាហាន ឬ​មន្ត្រី​បម្រុង អាយុ​រហូត​ដល់​៣៥​ឆ្នាំ ពួក​គេ​អាច​នឹង​ត្រូវ​បាន​កោះហៅ​តាម​ទ្រឹស្តី​នៃ​ការ​ចល័ត​ដោយ​ផ្នែក​។ ដូច្នេះ​រាល់​កិច្ចសន្យា​ជាមួយ​ក្លិប​អាជីព​របស់​ពួក​គេ និង​មិន​អាច​រារាំង​រឿង​នេះ​បាន​ទេ​។ ជាមួយ​គ្នា​នោះ គេ​សង្កេត​ឃើញ អត្ត​ព​លិ​ក​រុ​ស្ស៊ី​មួយ​ចំនួន​ស្ថិត​នៅ​ក្នុង​ចំណោម​ពលរដ្ឋ​រុ​ស្ស៊ី​រាប់​ពាន់​នាក់​ផ្សេង​ទៀត ដែល​ព្យាយាម​ភៀសខ្លួន​ចេញពី​ប្រទេស​កំណើត​គេច​ពី​ការ​កោះហៅ​ចូល​ជួរ​កងទ័ព​។

ជាក់ស្តែង​នាង Anastasia Davydova ដែល​ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​រុ​ស្ស៊ី (ROC) និង​ជា​ម្ចាស់​មេដាយមាស​អូ​ឡាំ​ពិ​ក​៥​សម័យកាល បាន​ភៀសខ្លួន​ចេញពី​ប្រទេស​កំណើត​។ ហើយ​ការ​ចាកចេញ​របស់​អតីត​កំពូល​កីឡាការិនី​សម្តែង​របាំ​ក្នុង​ទឹក​វ័យ​៣៩​ឆ្នាំ​រូប​នេះ កើតឡើង​បន្ទាប់​ពី​មានការ​ចល័ត​ផ្នែក​ខ្លះ​នៃ​អ្នក​បម្រុង​យោធា​ដើម្បី​ប្រយុទ្ធ​ក្នុង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ហើយ​ក្រសួង​កីឡា​រុ​ស្ស៊ី​បាន​បញ្ជា​ឱ្យ​ស្ថាប័ន​គ្រប់គ្រង​ជាតិ​ផ្អាក​ការ​បោះជំរុំ​ហ្វឹកហាត់​នៅ​បរទេស​ទាំងអស់​។

ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​រុ​ស្ស៊ី TASS បាន​រាយការណ៍​ថា Davydova បាន​ជូនដំណឹង​ដល់​បុគ្គលិក​នៅ​ឯ​មូលដ្ឋាន​ហែល​ទឹក​សិល្បៈ​របស់​នាង​នៅ​ទីក្រុង​មូ​ស្គូ​ថា នាង​មិន​មាន​គម្រោង​វិល​ត្រឡប់​ទៅ​រុ​ស្ស៊ី​វិញ​ឡើយ​។ ខណៈ ROC បាន​អះអាង​ថា Davydova មិន​បាន​លាលែង​ចេញពី​តំណែង​អគ្គលេខាធិការ​របស់​នាង​នោះ​ទេ​។

ទោះ​យ៉ាងណា គេ​ក៏​សង្កេត​ឃើញ​មាន​អត្ត​ព​លិ​ក​ជា​ច្រើន​ផ្សេង​ទៀត បាន​បង្ហាញ​ជំហរ​គាំទ្រ​ចំពោះ​ប្រតិបត្តិ​ការណ៍​ចល័ត​យោធា​ទ្រង់ទ្រាយ​ធំ​របស់​លោកពូ​ទី​ន ហើយ​ថែម​ទាំង​ស្ម​គ្រ័​ចូល​បម្រើ​ជួរ​កងទ័ព ប្រសិនបើ​មានការ​កោះហៅ​៕ (​ដកស្រង់​ចេញពី Marca និង Inside The Games)

នាង Anastasia Davydova

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ