ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យចោររួចខ្លួន ម្ចាស់ពិតប្រាកដ​ មានទោសទេដឹង?

9 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ ​ប្រជាពលរដ្ឋ​ពីរ​នាក់​ប្តី​ប្រពន្ធ​ ដែល​ជា​ម្ចាស់​ដី​ត្រូវ​បាន​តុលាការខេត្ត​កំពង់ស្ពឺ​ ចេញ​ដីការ​កោះហៅ​ដោយ​ចោទ​ថា​ បាន​ធ្វើឱ្យ​​ខូច​របស់​ព្រ​ទ្យ​ដោយ​ចេ​នា​ ហើយ​ឱ្យ​ចូលខ្លួន​បំភ្លឺ​នៅ​ថ្ងៃ​១៤​ មីនា ឆ្នាំ​២០១៧​ ខាង​មុខ​នេះ ​ដោយសារ​តែ​រឿង​ចូល​ទៅ​កាប់​

ខេត្តកំពង់ស្ពឺ ៖ ​ប្រជាពលរដ្ឋ​ពីរ​នាក់​ប្តី​ប្រពន្ធ​ ដែល​ជា​ម្ចាស់​ដី​ត្រូវ​បាន​តុលាការខេត្ត​កំពង់ស្ពឺ​ ចេញ​ដីការ​កោះហៅ​ដោយ​ចោទ​ថា​ បាន​ធ្វើឱ្យ​​ខូច​របស់​ព្រ​ទ្យ​ដោយ​ចេ​នា​ ហើយ​ឱ្យ​ចូលខ្លួន​បំភ្លឺ​នៅ​ថ្ងៃ​១៤​ មីនា ឆ្នាំ​២០១៧​ ខាង​មុខ​នេះ ​ដោយសារ​តែ​រឿង​ចូល​ទៅ​កាប់​អុស​នៅ​ក្នុង​ដី​របស់​ខ្លួន ដែល​ប្អូន​បាន​លួច​លក់​ដី​ទៅ​អោយ​អ្នកមាន​លុយ​ម្នាក់​នៅ​ក្នុងភូមិ​ជាមួយ​គ្នា​ដោយ​បាន​លួច​ធ្វើ​ប្លង់​ស្ងាត់​ៗ​ឃុបឃិត​ជាមួយ​អាជ្ញាធរ​ជំនាញ​ និង​តុលាការខេត្ត​កំពង់ស្ពឺ​ថា ​មិន​មាន​ភាព​យុត្តិធម៌​នោះ​ឡើយ​។

តាម​សម្តី​​​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ដី​ឈ្មោះ​ទុ​យ សុខុម អាយុ​៥៥​ឆ្នាំ​មុខរបរ​ជា​កសិករ​ និង​ប្រពន្ធ​ឈ្មោះ​អ៊​ន គង់ ​អាយុ​៤៧​ឆ្នាំ​ ​ជា​កសិករ​រស់នៅ​ក្នុងភូមិ​ខ្នុរ​អំពិល ឃុំ​វាល​ពង់ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​ បាន​និយាយ​ថា​ ដី​របស់​គាត់​ដែល​មាន​ទំនាស់ ​ហើយ​ត្រូវ​បាន​គេ​លួច​ធ្វើ​ប្លង់​រំលោភ​យក​នោះ​ មាន​ទំហំ​ក្បាលដី​ទទឹង​៤៨​ម៉ែត្រ បណ្តោយ​១៤០​ម៉ែត្រ​ស្ថិត​នៅ​ក្នុងភូមិ​គ​ន្ធាំ ឃុំ​វាល​ពន់ ស្រុក​ថ្ពង ខេត្តកំពង់​ស្ពឺ​ ។

តាម​សម្តី​របស់​ អ៊​ន គង់​ ជា​ប្រពន្ធ​បាន​បន្ត​ថា ​ដី​(​កេរ្តិ៍​តំណែល​)​ របស់​គាត់​ខាងលើ​នេះ ​គាត់​បាន​កាន់កាប់​តាំងពី​ដូនតា​គាត់​មក​ម្ល៉េះ​ហើយ​រហូត​មក​ដល់​កំឡុង​ឆ្នាំ​១៩៩៤ គាត់​បានឱ្យ​​ឈ្មោះពត ពេញ ភេទ​ប្រុស ​អាយុ​៤៨​ឆ្នាំ​ ត្រូវជា​បងប្អូន រស់នៅ​ក្នុងភូមិ-ឃុំ​ខាង​លើ​ មើល​ការ​ខុស​ត្រូវ ស្រាប់តែ​ក្នុង​អំឡុង​ខែមិថុនា ឆ្នាំ​២០១៤ ​ឈ្មោះ​ពេញ​នោះ ​បាន​យក​ដី​របស់​គាត់​ទៅ​លក់​ឱ្យ​ឈ្មោះខឹ​ម ភារ​ម្យ និង​ប្រពន្ធ​ឈ្មោះ​សេ​ម​មិនដឹង​តំលៃ​ប៉ុន្មាន​នោះ​ទេ​។

ប្រភព​បាន​បន្ត​ទៀត​ថា​ដោយ​មិនដឹង​ថា​ប្អូន​របស់​គាត់​លក់​ដី​នោះ​តាំងពី​ពេល​ណា​នោះ​ទេ​គាត់​ក៏​បាន​ជួល​គ្រឿងចក្រ​ទៅ​ធ្វើការ​ឈូស​ឆាយ​នៅ​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០១៦​ស្រាប់តែ​ឈ្មោះ​កែវ សេ​ម ទៅ​ឃាត់​ព្រមទាំង​មាន​សមត្ថកិច្ច​ទៀត​ផង​ដោយ​និយាយ​ថា​ជា​ដី​របស់​គេ​ទៅ​វិញ​ហើយ​គាត់​សុំ​មើល​លិខិត​កាន់កាប់​ឬ​ក៏​លក់​ទិញ​ឈ្មោះ​កែវ សេ​ម​និយាយ​ថា​ទៅ​ឃុំ​ទៅ​ដឹង​ហើយ​ ។

ពេល​នោះ​ស្រាប់តែ​អ្នកទិញ​នោះ​បាន​ដាក់​ពាក្យ​ប្តឹង​ថា​គាត់​ធ្វើ​អោយ​ខូចខាត​ដោយ​ចេ​នា​និង​អំពើ​លួច​ទៅ​តុលាការខេត្ត​ទៅ​វិញ​។ ហើយ​ស្រាប់តែ​ថ្មី​ៗ​នេះ​ខាង​នគរបាល​ប៉ុស្តិ​ឃុំ​បាន​យក​ដីការ​កោះហៅ​អោយ​គាត់​ចូល​បំភ្លឺ​ដោយ​ចោទ​ពី​បទ​(​ធ្វើ​អោយ​ខូច​ដោយ​ចេ​នា​និង​អំពើ​លួច​)​នៅ​ថ្ងៃ​ទី​១៤ ​មីនា ឆ្នាំ​២០១៧​ ដែល​ចេញ​ដោយ​លោក កែវ សុធា​ព្រះរាជអាជ្ញា​ផ្ទាល់​តែ​ម្តង ​។​

ម្ចាស់​ដី​​បន្ត​ថា ​គ្រាន់តែ​គាត់​ទៅ​កាប់​អុស​នៅ​ក្នុង​ដី​ដែល​គាត់​កាន់កាប់​នោះ​ មានទោស​ដែល​ឬ​មួយ​យ៉ាងណា ទ​ង្វើ​របស់​លោក​តុលាការខេត្ត​កំពង់ស្ពឺ​ធ្វើ​នេះ​ ហាក់បីដូចជា​ជ្រុស​ហួសហេតុ​ពេក​ហើយ​ ។​ ជា​ចុង​ក្រោយ​ រូប​គាត់​និង​ប្តី​សូម​សំណូមពរ​ដល់​អាជ្ញាធរ​ពាក់​ព័ន្ធ​តុលាការខេត្ត​កំពង់ស្ពឺ​ យ​ពិនិត្យ​មើល​ស្រាវជ្រាវ​រឿង​នេះ​ម្តងទៀត​ផង​ ជា​ពិសេស ​សម្តេច​មេត្តា​ជួយ​រក​យុត្តិធម៌​ឱ្យ​ក្រុម​គ្រួសារ​មាន​ជីវភាព​ក្រីក្រ​ដូច​រូប​គាត់​ផង ។