ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ លើក៤ចំណុចរួមចំណែកលើកកម្ពស់វិស័យកីឡាត្រៀមខ្លួនរៀបចំប្រកួតស៊ីហេ្គមឆ្នាំ២០២៣

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​លើក​៤​ចំណុច​គន្លឹះ​ចូលរួម​ចំណែក​លើកកម្ពស់​វិស័យ​កីឡា ដើម្បី​ត្រៀមខ្លួន​រៀបចំ​កា​ប្រកួត​ស៊ី​ហ្គេ​ម​ប៉ា​រ៉ា​ហ្គេ​ម​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០២៣​ខាង​មុខ នេះ​។ សម្តេច​តេ​ជោ​ហ៊ុន សែន បាន​ថ្លែង​ក្នុង​ពិធី​បើក​មហាសន្និបាត​ក្រុមប្រឹក្សា​អូ​ឡាំ​ពិ​ក​អាស៊ី​លើក​ទី​៤១…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​លើក​៤​ចំណុច​គន្លឹះ​ចូលរួម​ចំណែក​លើកកម្ពស់​វិស័យ​កីឡា ដើម្បី​ត្រៀមខ្លួន​រៀបចំ​កា​ប្រកួត​ស៊ី​ហ្គេ​ម​ប៉ា​រ៉ា​ហ្គេ​ម​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០២៣​ខាង​មុខ នេះ​។

សម្តេច​តេ​ជោ​ហ៊ុន សែន បាន​ថ្លែង​ក្នុង​ពិធី​បើក​មហាសន្និបាត​ក្រុមប្រឹក្សា​អូ​ឡាំ​ពិ​ក​អាស៊ី​លើក​ទី​៤១ រាជធានី​ភ្នំពេញ ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ ២០២២ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​ថា មាន​សុខ​សន្តិភាព និង​ភាព​ជោគជ័យ​នេះ​បង្ក​លក្ខណៈ​អំណោយផល​ដល់​កម្ពុជា ដើម្បី​រៀបចំ ព្រឹត្តិការណ៍​អន្តរជាតិ​ធំ​ៗ​ក៏​ដូច​ជា ការ​ជួបជុំ​មហា​គ្រួសារ​ក្រុមប្រឹក្សា​អូ​ឡាំ​ពិ​ក​ទាំង​៤៥​ប្រទេស​នា​ពេល​នេះ​។

សម្តេច​លើក​ឡើង​ថា ដើម្បី​រួមចំណែក​ដល់​ការ​លើកកម្ពស់​វិស័យ​កីឡា និង​ការ​ត្រៀមខ្លួន​បាន​ល្អ​ក្នុង​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ដ៏​ធំ​ឱ្យ​ទទួល​បាន​ជោគជ័យ​ខ្ពស់ ខ្ញុំ​សូម​ផ្ដល់​ការ​លើកទឹកចិត្ត​ដល់​ចំណុច​គន្លឹះ​មួយ​ចំនួន​ដូច​ខាងក្រោម ៖

ទី​១. នៅ​ថ្ងៃនេះ​មានការ​ចូលរួម​យ៉ាង​សកម្ម​ពី​ប្រទេស សមាជិក ដែល​មានបទពិសោធន៍​ជា​ច្រើន​ឆ្នាំ​ក្នុង​វិស័យ​កីឡា ខ្ញុំ​សូម​លើកទឹកចិត្ត​ឱ្យ​មាន​កិច្ច​ពិភាក្សា និង​ចែករំលែក​នូវ​ឧត្ត​មា​នុ​វត្ត​ន៍​ល្អ​ៗ នៅ​ក្នុង​មហាសន្និបាត​នេះ ពាក់ព័ន្ធ​ទៅ​នឹង​ការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ធំ​ៗ​ការ​គ្រប់គ្រង និង​ការ​អភិវឌ្ឍ​បច្ចេកទេស​កីឡា ដើម្បី​ធ្វើ​ឱ្យ​វិស័យ​កីឡា​កាន់តែ​ប្រសើរ​ក្នុង​តំបន់​អាស៊ី​យើង​នេះ​។

ទី​២. សូម​ក្រុមប្រឹក្សា​អូ​ឡាំ​ពិ​ក​អាស៊ី​បង្កើន​ការ​ធ្វើ​ពិពិធ​កម្ម សកម្មភាព​កីឡា​ឱ្យ​បាន​កាន់តែ​ច្រើន​ទៀត​នៅ​តាម​បណ្ដា​ប្រទេស​សមាជិក ដើម្បី​លើកកម្ពស់​វិស័យ​កីឡា​នៅ​តំបន់​អាស៊ី និង​បង្កើន​ការ​ផ្សារ​ភ្ជាប់​វិស័យ​កីឡា​ទៅ​នឹង​វិស័យសេដ្ឋកិច្ច ជា​ពិសេស​ទេសចរណ៍​កីឡា ដែល​ត្រូវ​បាន​ចាត់ទុកជា​ប្រភេទ​ទេសចរណ៍​បៃតង ដើម្បី​ពង្រឹង​មិត្តភាព សាមគ្គីភាព​ដែល​រួមចំណែក​ដល់​ការ​កសាង​សុខ​សន្តិភាព​ប្រកបដោយ​ចីរភាព​ក្នុង​តំបន់​។

ទី​៣. គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ជា​ពិសេស​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​ឆ្នាំ ២០២៣ ត្រូវ​បង្កើន​កិច្ចសហការ​ទាំង​បច្ចេកទេស និង​បទ​ពិសោធន៍​ជាមួយ​ក្រុមប្រឹក្សា​អូ​ឡាំ​ពិ​ក​អាស៊ី គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​នៃ​ប្រទេស​សមាជិក​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ី​អាគ្នេយ៍ ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ាន​ប៉ា​រ៉ា និង​ស្ថាប័ន​កីឡា​អន្តរជាតិ​ក្នុង​ការ​បណ្តុះបណ្តាល និង​ការ​អភិវឌ្ឍ​កម្រិត​បច្ចេកទេស​កីឡា​ដល់​អត្ត​ព​លិ​ក​កម្ពុជា​ឱ្យ​បាន​ដល់​កម្រិត​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​ឱ្យ​អត្ត​ព​លិ​ក​កម្ពុជា​អាច​ចូលរួម​កាន់តែ​ទូលំទូលាយ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​នានា​នៅ​ថ្ងៃ​អនាគត​។

ទី​៤. ខ្ញុំ​សូម​អំពាវនាវ​ដល់​បណ្តា​ប្រទេស​សមាជិក​នៃ​ក្រុមប្រឹក្សា​អូ​ឡាំ​ពិ​ក​អាស៊ី​មេត្តា​ផ្ដល់​នូវ​ការ​គាំទ្រ​ក្នុង​គ្រប់​ទម្រង់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​ឱ្យ​ការ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម ឆ្នាំ​២០២៣ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ទទួល​បាន​ជោគជ័យ​ខ្ពស់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ