ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹក​​ជំនន់​ជន់​​លិច​​សាលារៀន​ទូទាំង​​ខេត្តបន្ទាយ​មាន​​ជ័យ

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ទឹកជំនន់​បាន​ជន់​លិច​អគារសិក្សា​ចំនួន​៥៦​កន្លែង បង្ក​ឱ្យ​ផល​ប៉ះពាល់​ដល់​សិស្ស​ចំនួន​១៣.៧៩៥​នាក់​ក្នុង​ទូ​ទាំង​ខេត្តបន្ទាយមានជ័យ គិត​ត្រឹម​ថ្ងៃ​ទី​០៣ តុលា ឆ្នាំ​២០២២​នេះ ។ លោក ឈូ…

ខេត្តបន្ទាយមានជ័យ ៖ ទឹកជំនន់​បាន​ជន់​លិច​អគារសិក្សា​ចំនួន​៥៦​កន្លែង បង្ក​ឱ្យ​ផល​ប៉ះពាល់​ដល់​សិស្ស​ចំនួន​១៣.៧៩៥​នាក់​ក្នុង​ទូ​ទាំង​ខេត្តបន្ទាយមានជ័យ គិត​ត្រឹម​ថ្ងៃ​ទី​០៣ តុលា ឆ្នាំ​២០២២​
នេះ ។

លោក ឈូ ប៊ុ​ន​រឿង ប្រធាន​មន្ទី​អប់រំ​យុវជន និង​កីឡា​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា ក្រោយ​ទឹកជំនន់​បាន​ជន់​លិច និង​ប៉ះពាល់​ក្នុង​ខេត្តបន្ទាយមានជ័យ​ក្នុង​ចំណោម​៩​ស្រុក ក្រុងមាន​៦​ស្រុក ក្រុង​ដែល​រង​ផល​ប៉ះពាល់​អគារសិក្សា​ចំនួន​៥៦​សាលា ក្នុង​នោះ មាន​សាលា​បឋម​សិក្សា​ចំនួន​៥១០ និង​អនុ​វិទ្យាល័យ​ចំនួន​៥​សាលា វិទ្យាល័យ​ចំនួន​១ ដែល​រង​ផល​ប៉ះ​ពាល់​ដល់​សិស្ស​ចំនួន​១៣.៧៩៥​នាក់ (​ស្រី​៦.៤៩៩​នាក់​) ។​

លោក​បាន​បញ្ជាក់​ទៀត​ថា ក្នុង​ចំណោម​៦​ស្រុក​/​ក្រុង ដែល​រង​ផល​ប៉ះពាល់​មាន​១-​ស្រុក​មង្គល​បូ​រី​ចំនួន​១០ បឋម​សិក្សា​៨​សាលា អនុ​វិទ្យាល័យ​២​សាលា សិស្ស​រង​ផល​ប៉ះពាល់​ចំនួន​២.៩៧៣​នាក់ (​ស្រី​១.៤៩៩​នាក់​) ។ ២-​ស្រុក​ម៉ា​ឡៃ ប៉ះពាល់​ចំនួន​០៦​សាលា​បឋម​សិក្សា​៥ អនុ​វិទ្យាល័យ​១ សិស្ស​ប៉ៈ​ពាល់​ចំនួន​១.៤៤២​នាក់​ (ស្រី​៧៤១​នាក់) ​។​៣-​ស្រុក​ស្វាយចេក​ប៉ៈ​ពាល់​ទឹកជំនន់​ចំនួន​១​សាលា​បឋម​​សិក្សា​១​សាលា សិស្ស​ប៉ៈ​ពាល់​ចំនួន​១៥១​នាក់ (​ស្រី​១២០​នាក់​) ។ ៤-​ស្រុក​ថ្មពួក​ប៉ះពាល់​ទឹកជំនន់​ចំនួន​៤ បឋម​សិក្សា​៤ សិស្ស​ប៉ៈ​ពាល់​ចំនួន​៩៣៦​នាក់ (​ស្រី​៤៥៥​នាក់​) ។ ៥-​ស្រុក​ភ្នំស្រុក​ប៉ះពាល់​ទឹកជំនន់​ចំនួន​១៦ បឋម​សិក្សា​១៤ អនុ​វិទ្យាល័យ​១ វិទ្យាល័យ​១ សិស្ស​ប៉ះពាល់​ចំនួន​៣.​២៣៣​នាក់ (​ស្រី​១.៦៥១​នាក់​) ។ ៦-​ស្រុក​ព្រៈ​នេត្រ ប៉ៈ​ពាល់​ទឹកជំនន់​ចំនួន​១៩ បឋម​សិក្សា​១៨ អនុ​វិទ្យាល័យ​១ សិស្ស​ប៉ះពាល់​ចំនួន​៥.០៦០​នាក់ (​ស្រី​២.៤៣១​នាក់) ។

លោក​ឈូ ប៊ុ​ន​រឿង បាន​បញ្ជាក់​ថា អគារសិក្សា​ដែល​ត្រូវ​បាន​រង​ផល​ប៉ះ​ពាល់​ដោយ​ទឹកជំនន់​ទាំង​៦​ស្រុក​/​​ ក្រុង​ស្មើ​៥៦ ត្រូវ​បាន​បិទ​ការ​សិក្សា​ជា​បណ្តោះអាសន្ន​ ដោយ​រង់ចាំ​ទឹក​ស្រក​​​ទើប​សំអាត និង​សិក្សា​​ឡើងវិញ ​ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ