ប្រជាពលរដ្ឋដែលបាត់ម៉ូតូ សូមយកឯកសារទៅផ្ទៀងផ្ទាត់ ដើម្បីយកម៉ូតូត្រឡប់ទៅវិញ
- ស្ទឹងត្រែង
ម៉ូតូប្រមាណជា៣៤គ្រឿង ត្រូវបានដាក់តម្កល់នៅក្នុងបរិវេណស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីស្វែងរកអត្តសញ្ណាណត្រឹមត្រូវ ដោយមាន
ម៉ូតូប្រមាណជា៣៤គ្រឿង ត្រូវបានដាក់តម្កល់នៅក្នុងបរិវេណស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីស្វែងរកអត្តសញ្ណាណត្រឹមត្រូវ ដោយមាន
ខេត្តស្ទឹងត្រែង ៖ ម៉ូតូប្រមាណជា៣៤គ្រឿង ត្រូវបានដាក់តម្កល់នៅក្នុងបរិវេណស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីស្វែងរកអត្តសញ្ណាណត្រឹមត្រូវ ដោយមានការផ្សព្វផ្សាយពីស្នងការដ្ឋាន ដើម្បីស្វែងរកម្ចាស់ដែលបាត់កន្លងមក ក្រោយការចុះត្រួតពិនិត្យតាមទីតាំងលក់ម៉ូតូនិងទីតាំងទទួលបញ្ចាំនៅក្នុងក្រុងស្ទឹងត្រែង។
លោក ទូច តារា ស្នងការរងទទួលដឹកនាំការងារនគរបាលព្រហ្មទណ្ឌកម្រិតស្រាល អោយដឹងថា គោលដៅទទួលបញ្ចាំនៅក្នុងក្រុងស្ទឹងត្រែង ដែលកម្លាំងសហការចុះត្រួតពិនិត្យលើម៉ូតូបញ្ចាំ ដើម្បីផ្ទៀងផ្ទាត់ឯកសារមានចំនួន៦ទីតាំង ដោយមានការចូលរួមពីស្ថានប័នអយ្យការអមសាលាដំបូង និងអាជ្ញាធរក្រុង។
ជាក់ស្តែងក្នុងប្រតិបត្តិការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ម៉ូតូ និងឯកសារ មានម៉ូតូចំនួន៣៤គ្រឿងត្រូវបានបញ្ជូនមកស្នងការដ្ឋាន ដើម្បីផ្សព្វផ្សាយជូនដំណឹងដល់ប្រជាពលរដ្ឋដែលបាត់ម៉ូតូកន្លងមក យកឯកសារមកផ្ទៀងផ្ទាត់ និងទទួលយកម៉ូតូត្រឡប់ទៅ ចំណែកម៉ូតូដែលពុំមានម្ចាស់ត្រូវបញ្ជូនទៅតុលាការ ដើម្បីបន្តនីតិវិធីបន្ត។
ទាក់ទិនករណីចុះប្រតិបត្តិការត្រួតពិនិត្យតាមបណ្តាទីតាំងទទួលបញ្ចាំទាំង៦កន្លែង មានតែទីទាំងទទួលបញ្ចាំរបស់ក្រុមហ៊ុន អិល .អេស.ធី មួយប៉ុណ្ណោះ ដែលមានម៉ូតូចំនួន២៨គ្រឿង ជាទីតាំងរបស់ឈ្មោះ វិចិត្រ រស្មី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរលក់ដូរទីលំនៅត្រពាំងព្រីង សង្កាត់ ក្រុង ខេត្តស្ទីងត្រែង។ ទីតាំងបញ្ចាំរបស់ឈ្មោះរឹម ស៊ីផាន់ ភេទស្រី អាយុ៥២ឆ្នាំ មុខរបរយោធា មានទីលំនៅភូមិរាជានុកូល សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង មានម៉ូតូចំនួន៣គ្រឿង មានឯកសារដូចជា កាតគ្រី និងសំបុត្របញ្ចាំ។
ដោយឡែកទីតាំងរបស់ឈ្មោះ សាក់ រ៉ាវី ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរលក់ម៉ូតូ ទីលំនៅភូមិព្រែក សង្កាត់ ក្រុង-ខេត្តស្ទឹងត្រែង គឺជាទីតាំងលក់ម៉ូតូពុំមែនជាទីតាំងទទួលបញ្ចាំនៅឡើយ ។ ទីតាំងឈ្មោះ សាក់ រ៉ាវី មានម៉ូតូម៉ាកវ៉េវ ចំនួន២គ្រឿង មានសំបុត្រទិញលក់ ប៉ុន្តែពុំមានពន្ធ ត្រូវបាននគរបាលនាំទៅតម្កល់ផងដែរ។
លោក សាក់ រ៉ាវី លោកបញ្ជាក់ថា ទីតាំងរបស់លោកមានប័ណ្ណប៉ាតង់ អាជ្ញាប័ន ទិញលក់ ត្រឹមត្រូវ និងមិនទទួលបញ្ចាំ ឬទិញលក់ម៉ូតូដែលគ្មានប្រភពមិនត្រឹមត្រូវនោះដែរ។
សូមបញ្ជាក់ថា គោលដៅទីតាំងលក់ទិញ និងទទួលបញ្ចាំខាងលើ ពុំមានការអះអាងជាទីតាំងទទួលផលចោរកម្មនោះដែរ។ បច្ចុប្បន្ន ម៉ូតូ និងរថយន្ត ដែលចុះត្រួតពិនិត្យតាមទីតាំងទិញលក់ និងទទួលបញ្ចាំខាងលើ កំពុងតម្កល់នៅក្នុងបរិវេណស្នងការដ្ឋាន ដើម្បីអោយប្រជាពលរដ្ឋដែលបាត់ម៉ូតូកន្លងមក យកឯកសារផ្ទៀងផ្ទាត់ ដើម្បីទទួលត្រឡប់ទៅវិញ និងសេសសល់ ពុំមានម្ចាស់ ត្រូវបញ្ជូនទៅតុលាការបន្តនីតិវិធី៕
ចែករំលែកព័តមាននេះ