ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​ប៉ា​គី​ស្ថាន​ទម្លាក់​ចោលការ​ចោទប្រកាន់​ប្រឆាំង​អតីត​នាយក​រដ្ឋមន្ត្រី បន្ទាប់​ពី​មានការ​សុំ​ទោស

2 ឆ្នាំ មុន

ប៉ាគីស្ថាន ៖ តុលាការ​ប៉ា​គី​ស្ថាន កាលពី​ថ្ងៃ​ចន្ទ ទី ៣ តុលា​ ម្សិលមិញ​នេះ​បាន​ទទួលយក​ការ​សុំ​ទោស​

ប៉ាគីស្ថាន ៖ តុលាការ​ប៉ា​គី​ស្ថាន កាលពី​ថ្ងៃ​ចន្ទ ទី ៣ តុលា​ ម្សិលមិញ​នេះ​បាន​ទទួលយក​ការ​សុំ​ទោស​របស់​អតីត​នាយក​រដ្ឋមន្ត្រី Imran Khan និង​បាន​ទម្លាក់​ចោលការ​ចោទប្រកាន់​ប្រឆាំង​រូប​លោក​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​មេធាវី​ការពារ​ក្តី​របស់​លោក​។

ការ​ទម្លាក់​ចោលការ​ចោទប្រកាន់​បាន​បន្ធូរបន្ថយ​ការ​គំ​រា​.​ម​កំហែង​ដល់​លោក Imran Khan ពី​ការ​ដកសិទ្ធិ​ពី​នយោបាយ​។

តុលាការ​ជាន់ខ្ពស់​ប៉ា​គី​ស្ថាន បាន​ព្យាយាម​ចោទប្រកាន់​លោក Imran Khan ជុំវិញ​ការ​មើលងាយ​មន្ត្រី​រដ្ឋ ប៉ុន្តែ​ក្រោយមក លោក​បាន​ធ្វើការ​សុំ​ទោស​ទៅ​កាន់​តុលាការ​ដោយ​ផ្ទាល់​កាលពី​ខែ​មុន​។

អ្នកនយោបាយ​ដ៏​លេចធ្លោ​រូប​នេះ​ត្រូវ​បាន​ដកសិទ្ធិ​ពី​ការ​ប្រកួតប្រជែង​ក្នុង​ការ​បោះ​ឆ្នោត និង​កាន់​តំណែង​សាធារណៈ​យ៉ាងតិច ៥​ឆ្នាំ​ក្រោយ​ច្បាប់​របស់​ប៉ា​គី​ស្ថាន​។

មេធាវី​ការពារ​ក្តី​ឈ្មោះ Faisal Chaudhry បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន Reuters ដូច្នេះ​ថា «
លោក Imran Khan បាន​បន្ត​សុំ​ទោស និង​ការ​គោរព​ចំពោះ​តុលាការ ហើយ​នៅ​ថ្ងៃនេះ តុលាការ​បាន​ទម្លាក់​ចោល​សំណុំរឿង​ប្រឆាំង​រូប​លោក​»​។

ការ​ចោទប្រកាន់​រូប​លោក​ពាក់ព័ន្ធ​នឹង​ការ​ថ្លែង​សុន្ទរកថា​របស់​លោក ដែល​លោក​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​គំ​រា​.​ម​ប៉ូ​លី​ស និង​មន្ត្រី​តុលាការ ក្រោយ​ពេល​ជំនួយការ​ម្នាក់​របស់​លោក​ត្រូវ​បាន​ឃុំខ្លួន និង​បដិសេធ​ការ​សុំ​នៅ​ក្រៅ​ឃុំ​។

លោក Imran Khan និង​ក្រុម​ច្បាប់​របស់​លោក​បាន​បន្ត​លើក​ឡើង​ថា សុន្ទរកថា​របស់​លោក​មិនមែន​ជា​ការ​គំ​រា​.​ម​កំហែង​នោះ​ទេ​៕ (​យោង​តាម​ប្រភព​៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ