ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់បើកឆាកប៉ុន្មានថ្ងៃកំណើនយានយន្តកើនជាង១ម៉ឺនគ្រឿងបានធ្វើចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រាន់តែ​បើក​ឆាក​អនុញ្ញាត​ឲ្យ​ធ្វើ​ដំណើរ​ដោយ​មិន​គិតថ្លៃ​មាន​កំណើន​យានយន្ត​ជាង​១​ម៉ឺន​គ្រឿង​បាន​ធ្វើ​ចរាចរណ៍​នៅ​លើ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សីហ​នុ​។​នេះ​បើ​តាម​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​។ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ឲ្យ​ដឹង​ថា គិត​ចាប់ពី​ថ្ងៃ​ទី​២-៣ ខែតុលា ឆ្នាំ​២០២២​នេះ​មាន​យានយន្ត​ចំនួន​១៤.៣២២​គ្រឿង បាន​ធ្វើ​ចរាចរណ៍​លើ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សីហ​នុ​ក្នុង​រយៈពេល…

រាជធានី​ភ្នំពេញ ៖ គ្រាន់តែ​បើក​ឆាក​អនុញ្ញាត​ឲ្យ​ធ្វើ​ដំណើរ​ដោយ​មិន​គិតថ្លៃ​មាន​កំណើន​យានយន្ត​ជាង​១​ម៉ឺន​គ្រឿង​បាន​ធ្វើ​ចរាចរណ៍​នៅ​លើ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សីហ​នុ​។​នេះ​បើ​តាម​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​។

ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ឲ្យ​ដឹង​ថា គិត​ចាប់ពី​ថ្ងៃ​ទី​២-៣ ខែតុលា ឆ្នាំ​២០២២​នេះ​មាន​យានយន្ត​ចំនួន​១៤.៣២២​គ្រឿង បាន​ធ្វើ​ចរាចរណ៍​លើ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សីហ​នុ​ក្នុង​រយៈពេល ២៤​ម៉ោង​ចុង​ក្រោយ​នេះ​។

យោង​តាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រសួង​ក្រសួង​សាធារណការ នា​ថ្ងៃ​ទី​៣ តុលា​បាន​បញ្ជាក់​ថា «​តួលេខ​នេះ​បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​កំណើន​នៃ​ការ​ធ្វើ​ដំណើរ​លើ​ផ្លូវ​ល្បឿន​លឿន ក្នុង​ថ្ងៃ​ទី​ពីរ​នៃ​ការ​ដាក់​ឱ្យ​ដំណើរ​សាកល្បង​ដែល​ស្មើនឹង​ជាង​៦០% បើ​ធៀប​នឹង​តួលេខ​ពី​ម្សិលមិញ​។ នេះ​ជា​សញ្ញាណ​វិជ្ជមាន​មួយ​បង្ហាញ​ថា ផ្លូវ​ល្បឿន​លឿន​ជម្រើស​ប្រសើរ​មួយ​សម្រាប់​ការ​ធ្វើ​ដំណើរ និង​ការ​ដឹក​ជញ្ជូន​ផង​ដែរ​»​។

ក្រសួង​ក៏​បាន​សូម​ជម្រាប​ជូន​ដែរ​ថា ក្នុង​ចំណោម​យានយន្ត​ដែល​បាន​ចរាចរណ៍​ក្នុង​ថ្ងៃ​ទី​២​នេះ​មាន​ករណី​ដែល​ត្រូវការ​ការ​ប្រឹក្សា​យោបល់ សាកសួរ​ព័ត៌មាន និង​ស្វែងរក​ជំនួយ​សង្គ្រោះ​សរុប​មាន​ចំនួន​៥៣​ករណី​ដែល​បាន​ធ្វើការ​ទាក់ទង​ទៅ​កាន់​លេខ​១៣៩៩ ក្នុង​ថ្ងៃ​នោះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​៖ ការ​បើកបរ​លើ​ផ្លូវ​ល្បឿន​លឿន​តម្រូវ​ឱ្យ​អ្នកបើកបរ និង​អ្នក​រួម​ដំណើរ​ទាំងអស់​ចូលរួម​សហការ​ក្នុង​ការ​ស្វែង​យល់​ឱ្យ​បាន​ល្អិតល្អន់​ពី​សេចក្តីណែនាំ និង​អនុវត្ត​ឱ្យ​បាន​ម៉ឹង​ម៉ាត់​ចំពោះ​លក្ខខណ្ឌ​ក្នុង​ការ​បើកបរ​លើ​ផ្លូវ​នេះ ហើយ​ជា​ពិសេស​ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់​គ្នា​ទើប​ការ​ធ្វើ​ដំណើរ​របស់​បងប្អូន​ប្រកបដោយ​ភាព សប្បាយ​រីករាយ និង​សុខ​សុវត្ថិភាព​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ