ជប៉ុនព្រមានពលរដ្ឋឱ្យការពារខ្លួន ខណៈកូរ៉េខាងជើងបា.ញ់មីស៊ីលរំលងជប៉ុនជាលើកដំបូង
ជប៉ុន ៖ របបកុម្មនុយនិស្តកូរ៉េខាងជើងបានបា.ញ់មីស៊ីលបាលីស្ទីកមួយគ្រាប់នៅថ្ងៃអង្គារ ទី ៤ តុលា
ជប៉ុន ៖ របបកុម្មនុយនិស្តកូរ៉េខាងជើងបានបា.ញ់មីស៊ីលបាលីស្ទីកមួយគ្រាប់នៅថ្ងៃអង្គារ ទី ៤ តុលា
ជប៉ុន ៖ របបកុម្មនុយនិស្តកូរ៉េខាងជើងបានបា.ញ់មីស៊ីលបាលីស្ទីកមួយគ្រាប់នៅថ្ងៃអង្គារ ទី ៤ តុលានេះ ពីលើប្រទេសជប៉ុនជាលើកដំបូង បណ្តាលឱ្យមានការព្រមានដល់ប្រជាជនឱ្យការពារខ្លួន និងផ្អាកប្រតិបត្តិការរថភ្លើងបណ្តោះអាសន្ននៅភាគខាងជើងប្រទេសជប៉ុន។
រដ្ឋាភិបាលជប៉ុនបានព្រមានពលរដ្ឋឱ្យការពារខ្លួន ខណៈមីស៊ីលទំនងជាហោះពីលើ និងហោះរំលងទឹកដីរបស់ខ្លួន មុនពេលវាធ្លាក់ចូលក្នុងមហាសមុទ្រប៉ាស៊ីភិច។ ជប៉ុននិយាយថាខ្លួនមិនបានប្រើប្រាស់វិធានការណាមួយដើម្បីបា.ញ់កម្ទេចមីស៊ីលរបស់កូរ៉េខាងជើងនោះទេ។
អ្នកនាំពាក្យជាន់ខ្ពស់រដ្ឋាភិបាលជប៉ុន Hirokazu Matsuno ថ្លែងដូច្នេះថា «សកម្មភាពជាបន្តបន្ទាប់របស់កូរ៉េខាងជើង រួមទាំងការបា.ញ់មីស៊ីលម្តងហើយម្តងទៀត បានគំរា.មកំហែងដល់សន្តិភាព និងសន្តិសុខរបស់ប្រទេសជប៉ុន តំបន់ និងសហគមន៍អន្តរជាតិ និងបង្កបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរដល់សហគមន៍អន្តរជាតិទាំងមូល រួមទាំងប្រទេសជប៉ុនផងដែរ»។
អ្នកនាំពាក្យបញ្ជាក់ថា មីស៊ីលរបស់កូរ៉េខាងជើងហោះចំងាយ ៤.៦០០គីឡូម៉ែ្តត្រទៅកម្ពស់អតិបរមា ១.០០០គីឡូម៉ែត្រ។
អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងនិយាយថា មីស៊ីលនោះទំនងជាមីស៊ីលបាលីស្ទីករយៈចំងាយមធ្យមដែលត្រូវបានបា.ញ់ចេញពីខេត្ត Jagang របស់កូរ៉េខាងជើង។ កូរ៉េខាងជើងបានប្រើប្រាស់ទីតាំងក្នុងខេត្តនោះដើម្បីធ្វើការបា.ញ់សាកល្បងជាច្រើនកាលពីពេលថ្មីៗនេះ រួមមានមីស៊ីលដែលត្រូវគេអះអាងថាមានល្បឿនលឿនជាងសំឡេង។
ការបា.ញ់នោះបានធ្វើឱ្យក្រុមហ៊ុន East Japan Railway Co ផ្អាកប្រតិបត្តិការថភ្លើងនៅភាគខាងជើងជប៉ុន។
អ្នកនាំពាក្យជប៉ុននិយាយថា មិនមានរបាយការណ៍ខូចខាតដល់យន្តហោះ ឬនាវា ពីការបា.ញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើងឡើយ៕ (យោងតាមប្រភព៖ Reuters)
ចែករំលែកព័តមាននេះ