ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមប្រយ័ត្ន! ពីថ្ងៃទី៥ ដល់១១តុលានឹងមានភ្លៀងច្រើនលាយជាមួយបាតុផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ថា​ចាប់ពី​ថ្ងៃ​ទី​៥ ដល់​១១ តុលា​ខាង​មុខ​នេះ តំបន់​មួយ​ចំនួន​របស់​កម្ពុជា​និង​បន្ត​មាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន​លាយឡំ​នឹង​បា​តុ​ធម្មជាតិ​ដូច​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។ យោង​តាម​សេចក្តីជូនដំណឹង​ស្ដី​ពី​ស្ថានភាព​ធាតុអាកាស​របស់​ក្រសួង​ធន​ធនា​ទឹក ចាប់ពី​ថ្ងៃ​ទី​៥…

រាជធានី​ភ្នំពេញ ៖​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ថា​ចាប់ពី​ថ្ងៃ​ទី​៥ ដល់​១១ តុលា​ខាង​មុខ​នេះ តំបន់​មួយ​ចំនួន​របស់​កម្ពុជា​និង​បន្ត​មាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន​លាយឡំ​នឹង​បា​តុ​ធម្មជាតិ​ដូច​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។

យោង​តាម​សេចក្តីជូនដំណឹង​ស្ដី​ពី​ស្ថានភាព​ធាតុអាកាស​របស់​ក្រសួង​ធន​ធនា​ទឹក ចាប់ពី​ថ្ងៃ​ទី​៥ ខែតុលា​ដល់​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០២២​បាន​លើក​ឡើង​ថា ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ) បន្ត​អូស​បន្លាយ​កាត់​លើ​កម្ពុជា​ជាមួយ និង​ខ្យល់មូសុង​និរតី​ខ្សោយ​។

ទន្ទឹម​នោះ​ការ​ជួប​ប្រសព្វ​គ្នា​រវាង​ទ្រនុង​សម្ពាធ​ខ្ពស់​ពី​ប្រទេស​ចិន (​ភាគ​ខាងជើង​) និង​សម្ពាធ​ទាប​ដែល​រុញ​ពីក្រោម​ក៏​មាន​ឥទ្ធិពល​លើ​កម្ពុជា​ផង​ដែរ​។

ក្រសួង​ថា ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឲ្យ​ភ្លៀង​នៅ​តែ​បន្ត​ធ្លាក់​ជាប់​ជា​បន្តបន្ទាប់​នៅ​លើ​ផ្ទៃ​ប្រទេស​ដោយ​ក្នុង​នោះ​តំបន់​ទំនាប​កណ្តាល​មាន​សីតុណ្ហភាព​អប្បបរមា​មាន​ពី​២២-២៤​អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា មាន​ពី​៣១-៣៣​អង្ស​សេ​។​អាច​មាន​ភ្លៀង​ក្នុង​កំរិត​ពី​តិច​ទៅ​បង្គួរ លាយឡំ​ទៅ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។ ផ្នែក​ខ្លះ​នៃ​បណ្តា​ខេត្ត​នៅ​ភាគ​ពាយ័ព្យ និង​ភាគ​ខាងជើង​ជាប់​ប្រទេស​វៀតណាម ភ្លៀង​អាច​ធ្លាក់​ច្រើន​ដោយ​អន្លើ​។

ដោយឡែក​តំបន់​ខ្ពង់រាប​មាន​សីតុណ្ហភាព​អប្បបរមា​មាន​ពី​២១-២៣ អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា​មាន​ពី​៣០-៣២ អង្សា​សេ​។​អាច​មាន​ភ្លៀង​ក្នុង​កំរិត​ពី​តិច​ទៅ​ច្រើន​លាយឡំ​ទៅ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។

ចំណែក​តំបន់​មាត់សមុទ្រ​មាន​សីតុណ្ហភាព​អប្បបរមា​មាន​ពី​២២-២៤ អង្សា​សេ​សីតុណ្ហភាព​អតិបរមា​មាន​ពី​២៩-៣១​អង្សា​សេ​។​អាច​មាន​ភ្លៀង​ក្នុង​កំរិត​ពី​តិច​ទៅ​បង្គួរ​លាយឡំ​ទៅ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។

យោង​លើ​ស្ថានភាព​ធាតុអាកាស​ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​អាជ្ញាធរ​ដែនដី និង​សាធារណជន​ជា​ព័ត៌មាន និង​បន្ត​ប្រុង​ប្រយ័ត្ន​ចំពោះ​បាតុភូត​ធម្មជាតិ​ដែល​អាច​កើត​មាន​ឡើងជា​យថាហេតុ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ