ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​រំ​លោ​.​ភ​ក្នុង​ខេត្តព្រៃវែង រត់គេច​អស់​៦​ឆ្នាំ នារី​រង​គ្រោះ​ប្រទះ​ឃើញ​នៅ​ភ្នំពេញ ប្តឹង​ប៉េ​អឹ​ម​ឲ្យ​ឃាត់ខ្លួន

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​កង​រាជ​អាវុធ​ហត្ត​រាជធានី​ភ្នំពេញ បាន​បង្ហោះ​ជា​ផ្លូវការ​ទាក់ទិន​ករណី (​រំ​លោ​.​ភ​សេព​ស​.​ន្ថ​វៈ​) នៅ​ខេត្តព្រៃវែង ជនល្មើស​បាន​គេចខ្លួន​ជាង​៧​ឆ្នាំ ទើបត្រូវ​ជន​រង​គ្រោះ​ប្រទះ​ឃើញ​នៅ​ភ្នំពេញ ក៏​ប្តឹង​ប៉េ​អឹ​ម​ឲ្យ​ចាប់ខ្លួន កាលពី​វេលា​ម៉ោង​៥…

រាជធានី​ភ្នំពេញ ៖ គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​កង​រាជ​អាវុធ​ហត្ត​រាជធានី​ភ្នំពេញ បាន​បង្ហោះ​ជា​ផ្លូវការ​ទាក់ទិន​ករណី (​រំ​លោ​.​ភ​សេព​ស​.​ន្ថ​វៈ​) នៅ​ខេត្តព្រៃវែង ជនល្មើស​បាន​គេចខ្លួន​ជាង​៧​ឆ្នាំ ទើបត្រូវ​ជន​រង​គ្រោះ​ប្រទះ​ឃើញ​នៅ​ភ្នំពេញ ក៏​ប្តឹង​ប៉េ​អឹ​ម​ឲ្យ​ចាប់ខ្លួន កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០២ ខែកញ្ញា ឆ្នាំ​២០២២ ។

ប្រភព​ដដែល​អោយ​ដឹង​ថា នៅ​វេលា​ម៉ោង​ខាងលើ មាន​ប្រជាពលរដ្ឋ​បាន​ផ្តល់​ព័ត៌មាន​តាម​រយៈ​លេខ​ទូរ​សព្ទ ១២៩១ របស់​មណ្ឌល​បញ្ជា​ប្រតិបត្តិការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដោយ​មាន​នារី​ម្នាក់ បាន​រាយការណ៍​ថា រូប​នាង​បានឃើញ​ជនសង្ស័យ​ដែល​ធ្លាប់​ចាប់​រំ​លោ​.​ភនាង នៅ​ខេត្តព្រៃវែង កាលពី​ឆ្នាំ​២០១៦ និង​២០១៧ ហើយ​ជនសង្ស័យ​កំពុង​នៅ​ក្នុង​បរិវេណ​ស្ថានីយ៍ទូរទស្សន៍​បាយ័ន​ស្ទឹង​មាន​ជ័យ សង្កាត់​ស្ទឹង​មាន​ជ័យ​១ ខណ្ឌមានជ័យ ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយ កម្លាំង​ជំនាញ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌមានជ័យ បាន​ប្រើ​វិធានការ​ជំនាញ ចុះ​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ នាំ​មក​កាន់ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ ។

តាម​រយៈ​វិធានការ​ជំនាញ របស់​អាវុធហត្ថ​រាជធានី​ភ្នំពេញ ភាគី​ខាង​ស្រី បាន​រៀបរាប់​ឲ្យ​ដឹង​ថា ខ្លួន​ត្រូវ​បាន​ជនសង្ស័យ ឈ្មោះ អ៊ី​ង ភា​រ៉ាត អាយុ​៣៦​ឆ្នាំ មុខរបរ​ជាងសំណង់ ចាប់​រំ​លោ​.​ភ​កាលពី​ឆ្នាំ​២០១៦ និង​ឆ្នាំ​២០១៧ នៅ​ខេត្តព្រៃវែង ហើយ​គំរាមកំហែង​ថា​នឹង​ស​ម្លា​.​ប់ និង​ដើរ​បរិហា​កេរ្តិ៍​ខ្លួន​ជា​សាធារណៈ ។

ក្រោយមក​ខ្លួន​ក៏​បាន​ដាក់​ពាក្យបណ្តឹង​នៅ តុលាការខេត្ត​ព្រៃវែង តែ​ជនសង្ស័យ​បាន​រត់គេច​ចេញពី​ខេត្តព្រៃវែង បាត់​ដំណឹង​ឈឹង ពី​ពេល​នោះ​មក ។ ក្នុងអំឡុងពេល​ដែល​ជនសង្ស័យ​គេចខ្លួន នៅ​ឆ្នាំ​២០១៩ ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តព្រៃវែង បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ជន​នេះ មក​ប្រគល់​ជូន​តុលាការ​តាម​ច្បាប់ ប៉ុន្តែ​សមត្ថកិច្ច​តាម​រក​ជនសង្ស័យ​ពុំ​ឃើញ ។ រហូត​ដល់​ឆ្នាំ​២០២០ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ នៃ​សាលាដំបូង​ខេត្តព្រៃវែង បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន និង​ឃុំខ្លួន​ជន​ឈ្មោះ អ៊ី​ង ភា​រ៉ាត់ ដាក់​ពន្ធនាគារ​កំណត់​រយៈពេល​០៧ (​ប្រាំពីរ​ឆ្នាំ​) ពី​បទ​រំ​លោ​.​ភ​សេ​.​ពស​.​ន្ថ​វៈ និង​បទ បរិហា​កេ​រ្ត៍​ជា​សាធារណៈ ប៉ុន្តែ​សមត្ថកិច្ច​មន្ត្រី​នគរបាល​យុត្តិធម៌ នៅ​តែ​មិន​ទាន់​អាច​ស្វែងរក​ជនជាប់ចោទ​នេះ​ឃើញ ។ ទើបតែ​មក​ដល់​ថ្ងៃ​ទី​០២ ខែកញ្ញា ឆ្នាំ​២០២២​នេះ នារី​រង​គ្រោះ​បាន​ប្រទះ​ឃើញ​ជនល្មើស នៅ​ក្នុង​បរិវេណ​ស្ថានីយ៍ទូរទស្សន៍​បាយ័ន​ស្ទឹង​មាន​ជ័យ ក៏​បាន​រាយការណ៍​ដល់​កម្លាំង​សមត្ថកិច្ច អាវុធហត្ថ​រាជធានី​ភ្នំពេញ តាម​រយៈ​លេខ​ទូរស័ព្ទ​បន្ទាន់ ១២៩១ ចុះ​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ភ្លាម​ៗ តែ​ម្តង ។

ដោយ​អនុវត្ត​តាម​ការ​ណែនាំ​របស់​លោក​ឧត្តមសេនីយ៍ឯក រ័​ត្ន ស្រ៊ា​ង មេបញ្ជាការ​រង កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​មានការ​ឯកភាព​ពី​លោក គឹ​ម ហុង​សាន ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ មន្ត្រី​ជំនាញ នៃ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ទំនាក់ទំនង ទៅ​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង ដើម្បី​ឡើង​មក​ទទួលយក​ជនជាប់ចោទ​រូប​នេះ បញ្ជូន​ទៅ​ពន្ធនាគារ ខេត្តព្រៃវែង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ