ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករដាំល្ពៅ ៥ហិកតា ត្អូញត្អែរពីការ​ធ្លាក់ចុះទិន្នផល និងតម្លៃ នៅខេត្តប៉ៃលិន

1 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្តប៉ៃលិន៖ ​ប្រជាកសិករ​ម្នាក់ ដែល​ដាំ​ល្ពៅ ចំនួន ៥ហិកតា ស្ថិតក្នុងភូមិភ្នំកេះ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ បានត្អូញត្អែរពីការធ្លាក់ចុះនូវទិន្នផល ខណ:ភ្លៀងជោកជាំរាល់ថ្ងៃ…

ខេត្តប៉ៃលិន៖ ​ប្រជាកសិករ​ម្នាក់ ដែល​ដាំ​ល្ពៅ ចំនួន ៥ហិកតា ស្ថិតក្នុងភូមិភ្នំកេះ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ បានត្អូញត្អែរពីការធ្លាក់ចុះនូវទិន្នផល ខណ:ភ្លៀងជោកជាំរាល់ថ្ងៃ ហើយដល់ពេលប្រមូលផល លក់ឱ្យឈ្មួញ ពេលនេះ​ បែរជាមានតម្លៃថោកទៅវិញ។

​អ្នកស្រី រិន លន អាយុ ៤៨ឆ្នាំ រស់នៅក្នុងភូមិចំការកាហ្វេ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានរៀបរាប់ថា គាត់បានដាំដំណាំល្ពៅ ចំនួន ៥ហិកតា នៅលើដីចម្ការរបស់ខ្លួនមួយកន្លែង ក្នុងភូមិភ្នំកេះ អស់រយ:ពេល ៣ខែមកហើយ។ រហូតមកដល់ពេលនេះ ក៏ចាប់ផ្តើមប្រមូលផល បេះដឹកចេញពីចម្ការ យកមកថ្លឹងលក់ឱ្យឈ្មួញ ដែល​ទិញយកទៅលក់បន្តនៅឯច្រកឡែម ក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

គាត់បន្តទៀតថា មុនដំបូង គាត់បានទិញគ្រាប់ពូជល្ពៅ យកមកពីប្រទេសថៃ ចំនួន ៦កំប៉ុង ក្នុង១កំប៉ុង ៣៥០បាត ស្មើប្រហែល ៤០០០០រៀល ដោយគាត់ ជួលត្រាក់ទ័រភ្ជួរដី និងជួលកម្មករចូលទៅដាំ ចំណាយអស់​ជាង ៦លានរៀល។ ប៉ុន្តែរហូតមកដល់ពេលប្រមូលផលនេះ ស្រាប់តែមេឃធ្លាក់ភ្លៀងខ្លាំង បណ្តាលឱ្យដំណាំល្ពៅ​នេះ ខូចខាតអស់ជាច្រើន។ ចំណែកនៅសល់ខ្លះ ក៏បេះលក់ បានត្រឹមតែប្រហែល ៥០០គីឡូក្រាមប៉ុណ្ណោះ។

គាត់បញ្ជាក់ថា ឈ្មួញទិញពីគាត់ ក្នុង ១គីឡូក្រាម តម្លៃ ១២០០រៀល ហើយគេយកទៅលក់បន្តបាន ១គីឡូក្រាម តម្លៃ ១៥០០រៀល។ លុះពេលទូទាត់ទាំងអស់ទៅ គឺមិនបានចំណេញនោះទេ មានតែខាតដើមថែមទៀតផង។

ស្ត្រីកសិកររូបនេះ បង្ហាញការព្រួយបារម្ភ ចំពោះជីវភាព ប្រចាំថ្ងៃ ខណ:ដែលដំណាំរបស់ខ្លួនមិនទទួលបានផលច្រើន ហើយលក់មិនបានថ្លៃ ដើម្បី​សងបំណុលគេនោះឡើយ។ ​គាត់ក៏បានសំណូមពរ ទៅដល់ថ្នាក់ដឹកនាំ ជាពិសេសខាងមន្ទីរកសិកម្ម ខេត្តប៉ៃលិន ឱ្យផ្សព្វផ្សាយ និងបង្រៀនពីរបៀបដាំដំណាំណា ដែល​មានទីផ្សារ និងមានតម្លៃ​ខ្ពស់​ផង៕ នីយ៉ា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ