ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ប្រា​យុទ្ធ ថ្លែង​យ៉ាង​ប្រយ័ត្ន​ពី​អនាគត​នយោបាយ ក្រោយ​វិល​មក​កាន់​តំណែងវិញ

1 ឆ្នាំ មុន

ថៃ ៖ នាយក​រដ្ឋមន្ត្រី​ថៃ លោក ប្រា​យុទ្ធ ចាន់​អូ​ចា (Prayuth Chan-o-cha) នៅ​ថ្ងៃ​ចន្ទ ទី ៣ តុលា​នេះ​

ថៃ ៖ នាយក​រដ្ឋមន្ត្រី​ថៃ លោក ប្រា​យុទ្ធ ចាន់​អូ​ចា (Prayuth Chan-o-cha) នៅ​ថ្ងៃ​ចន្ទ ទី ៣ តុលា​នេះ​បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ពី​អនាគត​នយោបាយ​របស់​លោក ខណៈ​លោក​វិល​ត្រឡប់​ទៅ​ធ្វើការ​វិញ បន្ទាប់​ពី​តុលាការ​ធម្មនុញ្ញ​សម្រេច​ឱ្យ​លោក​វិល​មក​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​វិញ​។

លោក​គេចវេស​ឆ្លើយ​សំណួរ ដោយ​លោក​គ្រាន់តែ​ឆ្លើយ​ប្រាប់​អ្នកកាសែត​ដូច្នេះ​ថា «អនាគត​គឺ​អនាគត​» ខណៈ​លោក​ចាក​ចេញពី​ក្រសួងមហាផ្ទៃ និង​ធ្វើ​ដំណើរ​ទៅ​កាន់​វិមាន​រដ្ឋាភិបាល​។

កាតព្វកិច្ច​ដំបូង​របស់​អតីត​ឧត្តមសេនីយ៍​យោធា​រូប​នេះ​គឺ​ត្រូវ​ស្តាប់​ពី​ស្ថានភាព​ទឹកជំនន់​ពី​សំណាក់​អភិបាលខេត្ត​ជា​ច្រើន​នៅ​ក្រសួងមហាផ្ទៃ ខណៈ​លោក​គ្រោង​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត Ubon Ratchathani និង​Khon Kaen នៅ​ថ្ងៃ​អង្គារ ទី ៤ តុលា​ស្អែក​នេះ​។

លោក​បាន​ជំរុញ​ឱ្យ​លើក​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ប្រចាំ​ស​ប្តា​ហ៍​មក​ធ្វើ​នៅ​ថ្ងៃ​ពុធ ដើម្បី​ឱ្យ​លោក​មាន​ពេល​ធ្វើ​ដំណើរ​ត្រួតពិនិត្យ​ទៅ​កាន់​ខេត្ត​ភាគ​ឦសាន​។

សូម​បញ្ជាក់​ថា តុលាការ​ធម្មនុញ្ញ​ថៃ បាន​សម្រេច​កាលពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​នេះ​ថា ការ​កាន់​តំណែង​រយៈពេល ៨​ឆ្នាំ​របស់​លោក​ត្រូវ​រាប់​ចាប់ពី​ថ្ងៃ​ទី ៦ ខែមេសា ឆ្នាំ ២០១៧ នៅ​ពេល​មានការ​អនុម័ត​រដ្ឋធម្មនុញ្ញ​ថ្មី​។ វា​មាន​ន័យ​ថា​លោក​នឹង​អាច​កាន់​តំណែង​រហូត​ដល់​ខែមេសា ឆ្នាំ ២០២៥៕ (​យោង​តាម​ប្រភព​៖ Bangkok Post)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ