ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាសម្រេចដកចេញវិធានការសុខាភិបាលចំពោះជនបរទេសដែលតម្រូវឲ្យបង្ហាញប័ណ្ណ ឬវិញ្ញាបនបត្រវ៉ាក់សាំងចេញ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​កម្ពុជា​សម្រេច​ដក​ចេញ​វិធានការ​សុខាភិបាល​ដែល​កន្លង​ទៅ​តម្រូវ​អោយ​ជនបរទេស​ទាំងអស់​ដែល​ចូល​មក​ដល់​កម្ពុជា​បង្ហាញ​សេចក្ដី​ប្រកាស​សុខភាព និង​ប័ណ្ណ ឬ​វិញ្ញាបនបត្រ​វ៉ាក់សាំង​ចេញ​។ ដូច្នេះ​សម្រាប់​ជនបរទេស​ដែល​ចូល​មក​ប្រទេស​កម្ពុជា​មិន​ចាំបាច់ បង្ហាញ​សេចក្ដី​ប្រកាស​សុខភាព និង​ប័ណ្ណ ឬ​វិញ្ញាបនបត្រ​វ៉ាក់សាំង​បន្ត​ទៀត​ទេ ចាប់ពី​ថ្ងៃ​ប្រកាស​របស់​ក្រសួងសុខាភិបាល​នេះ​តទៅ​។…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​កម្ពុជា​សម្រេច​ដក​ចេញ​វិធានការ​សុខាភិបាល​ដែល​កន្លង​ទៅ​តម្រូវ​អោយ​ជនបរទេស​ទាំងអស់​ដែល​ចូល​មក​ដល់​កម្ពុជា​បង្ហាញ​សេចក្ដី​ប្រកាស​សុខភាព និង​ប័ណ្ណ ឬ​វិញ្ញាបនបត្រ​វ៉ាក់សាំង​ចេញ​។

ដូច្នេះ​សម្រាប់​ជនបរទេស​ដែល​ចូល​មក​ប្រទេស​កម្ពុជា​មិន​ចាំបាច់ បង្ហាញ​សេចក្ដី​ប្រកាស​សុខភាព និង​ប័ណ្ណ ឬ​វិញ្ញាបនបត្រ​វ៉ាក់សាំង​បន្ត​ទៀត​ទេ ចាប់ពី​ថ្ងៃ​ប្រកាស​របស់​ក្រសួងសុខាភិបាល​នេះ​តទៅ​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​បាន​លើក​ឡើង​ថា យោង​តាម​ចំណារ​ឯកភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចុះ​ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០២២​បាន​ធ្វើការ​កែសម្រួល​នូវ​វិធានការ​សុខាភិបាល​ចំពោះ​អ្នកដំណើរ​មក​ពី​បរទេស ដូច​ខាងក្រោម​៖

១-​ដក​ចេញ​នូវ​វិធានការ​ដែល​តម្រូវ​ឱ្យ​អ្នកដំណើរ​មក​ពី​បរទេស​ទាំង​អស់ទាំង​ច្រក​ផ្លូវគោក ផ្លូវទឹក និង​ផ្លូវអាកាស​បង្ហាញ​សេចក្តី​ប្រកាស​សុខភាព​របស់​អ្នកដំណើរ និង​បណ្ណ ឬ​វិញ្ញាបនបត្រ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ពេញលេញ​នៅ​ពេល​មក​ដល់​កម្ពុជា​។

២-​បន្ត​រក្សា​ទុក​នូវ​ម៉ាស៊ីន​វាស់​កំ​ដៅ​ពី​ចម្ងាយ​នៅ​តាម​ច្រក​ទ្វារ​ចេញ​-​ចូល​ប្រទេស ព្រមទាំង​រក្សា​ទុក​មន្ត្រី​ទទួល​បន្ទុក​ការងារ​ច​ត្តា​ឡី​ស័ក​មួយ​ចំនួន​នៅ​តាម​ច្រក​ទ្វារ​ព្រំដែន ដើម្បី​ពិនិត្យ​ផ្តល់​យោបល់​ចំពោះ​អ្នកដំណើរ​ដែល​មាន​រោគ​សញ្ញា ឬ​អ្នកជំងឺ​ដែល​មាន​តម្រូវការ​ជាយថាហេតុ​។

ក្រសួង​បាន​លើក​ឡើង​ថា ទោះបីជា​មានការ​កែសម្រួល​នូវ​វិធានការ​សុខាភិបាល​ដូច​មាន​ចែង​ខាងលើ​នេះ​ក៏​ដោយ​ក្រសួងសុខាភិបាល សូម អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ឬ​អ្នកដំណើរ​ដែល​ពុំ​ទាន់​បាន​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ដូ​ស​មូលដ្ឋាន ឬ​ដូ​ស​ជំរុញ​អញ្ជើញ​ទៅ​ចាក់​នៅ​តាម​ទីកន្លែង​ចាក់​វ៉ាក់សាំង​ដែល​មាននៅ​តាម​រាជធានី​-​ខេត្ត ដោយ​ពុំ​តម្រូវ​ឱ្យ​បង់ប្រាក់​នោះ​ទេ​។

ក្រសួងសុខាភិបាល ក៏​សូម​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា គប្បី​មានការ​ប្រុង​ប្រយ័ត្ន និង​បន្ត​អនុវត្ត​នូវ​វិធាន​ការពា​ការពារ ៣​កុំ និង តាមដាន​សុខភាព​ខ្លួនឯង​ឱ្យ​បាន​ខ្ជាប់ខ្ជួន​ចៀសវាង​ការ​ចម្លង​វីរុស​កូ​វី​ដ​-១៩ ជាយថាហេតុ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ