ខេត្តឧត្តរមានជ័យ ៖ នៅលើលោកនេះមនុស្សគ្រប់ស្រទាបវណ្ណៈដោយមិនថាអ្នកក្រ ឬអ្នកមាននោះទេតែងតែចង់រស់រានមានជីវិត ។ ដោយឡែកបុរសម្នាក់នេះបានដាច់ចិត្តយកក្រមាចង.កសម្លាប់ខ្លួនឯងដោយមិនស្តាយជីវិត កាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី៩ មីនា ដោយពុំបានដឹងពីមូលហេតុ ។ ហេតុការណ៍នេះកើតឡើងនៅភូមិអូរខ្ចៅ សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ជនរងគ្រោះឈ្មោះ ថី ជាតិ ភេទប្រុស អាយុ២៥ឆ្នាំ ជាកសិករ រសនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ ។
យោងតាមសម្តីពីសាច់ញាតិបានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះតែងតែមានទឹកមុខស្រងូតស្រងាត់មិននិយាយស្តីច្រើន ទោះបីមានអ្នកណាសួនាំក៏ដោយដោយមិនបញ្ចេញពីទុក្ខក្រៀមក្រំរបស់ខ្លួនឡើយ ស្រាប់តែនៅពេលព្រឹកថ្ងៃទី៩ មីនា អ្នកភូមិបានដើរទៅក្នុងព្រៃខាងក្រោយភូមិបានប្រទះឃើញចង.កសម្លាប់ខ្លួននៅជាប់នឹងមែកឈើស្លាប់បាត់បង់ជីវិតបាត់ទៅហើយ ។ បើតាមប៉ូលិសសង្កាត់បានឱ្យដឹងថា ក្រោយពីកើតហេតុនឹងបានទទួលព័ត៌មានរាយការណ៍ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុធ្វើការត្រួតពិនិត្យឃើញថាជនរងគ្រោះពិតជាបានយកក្រមាទៅចង.កធ្វើអត្តឃាតខ្លួនឯងពិតប្រាកដមែន ៕
ចែករំលែកព័តមាននេះ