ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំង​ណាស់​! Haaland ធ្វើ​បាន​កំណត់​ត្រា​ដ៏​អស្ចារ្យ ក្រោយ City លុត United ៦-៣

1 ឆ្នាំ មុន

អង់គ្លេស ៖ ក្រោយ​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​រួមចំណែក​ជួយ​ក្រុម Manchester City បំបាក់​ក្រុម

អង់គ្លេស ៖ ក្រោយ​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​រួមចំណែក​ជួយ​ក្រុម Manchester City បំបាក់​ក្រុម Manchester United ក្នុង​លទ្ធផល ៦-៣ សម្រាប់​ជំនួប Manchester Derby កាលពី​យប់មិញ​រួច​មក​។ ខ្សែប្រយុទ្ធ​ឆ្នើម Erling Haaland បាន​តាម​ស្មើ​កំណត់​ត្រា​ពិសេស​១​របស់​ខ្សែប្រយុទ្ធ Cristiano Ronaldo និង​សាង​កំណត់​ដ៏​អស្ចារ្យ​បំផុត​មួយ​នៅ​ក្រប​ខណ្ឌ English Premier League​។

ជំនួប​ដែល​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន Etihad ខ្សែប្រយុទ្ធ Erling Haaland និង​ខ្សែបម្រើ​ប្រយុទ្ធ Phil Foden ធ្វើ​បាន​ម្នាក់​៣​គ្រាប់ (Hat-Trick) ខណៈ​ដែល​៣​គ្រាប់​របស់​ក្រុម​ភ្ញៀវ Man United រកបាន​ដោយ​ខ្សែបម្រើ​ស្លាប Antony និង​ខ្សែប្រយុទ្ធ Anthony Martial (២​គ្រាប់​ម្នាក់ឯង​)​។

គិត​ចាប់តាំងពី​ផ្លាស់​មក​ពី​ក្លិប Dortmund កាលពី​ឧសភា ឆ្នាំ​២០២២ រហូត​មក​ទល់​ពេល​នេះ ឬ​ការ​ចាប់ផ្តើម​រដូវ​កាល​ដំបូង​នៅ​លី​គ​កំពូល​អង់គ្លេស Haaland ធ្វើ​បាន Hat-Trick ៣​លើក​ហើយ​គឺ​ទល់​នឹង​ក្រុម Crystal Palace, Nottingham Forest និង Man United ។ ដែល​ន័យ​ថា ត្រឹម​៨​ប្រកួត​ក្នុង​លី​គ ខ្សែប្រយុទ្ធ​ន័​រ​វែ​ស​វ័យ​២២​ឆ្នាំ​រូប​នេះ បាន​តាម​ស្មើ​កំណត់​ត្រា​របស់ Ronaldo ដែល​ធ្វើ​បាន​ពី​ការ​ប្រកួត​រហូត​ដល់ ២៣២​ប្រកួត​ជាមួយ Man United​។

នៅ​ត្រឹម​៨​ប្រកួត Haaland ថែម​ទាំង​បាន​សាង​កំណត់​ដ៏​អស្ចារ្យ​មិន​គួរ​ឱ្យ​ជឿ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ Premier League ក្លាយជា​កីឡាករ​ធ្វើ​បាន Hat-Trick ៣​លើក​ចាយ​ពេល​លឿន​បំផុត ដោយ​បំបែក​កំណត់​ត្រា​អតីត​ខ្សែប្រយុទ្ធ Michael Owen ដែល​ធ្វើ​បាន​នៅ​៤៨​ប្រកួត​។

ក្រោយ​ឆ្លងកាត់​៨​ប្រកួត​កន្លង​មក Haaland កំពុង​ឈរ​ជា​កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើន​ជាងគេ​ក្នុង​លី​គ​នៅ​រដូវ​កាល​នេះ ដោយ​មាន​១៤​គ្រាប់ តាម​ពីក្រោយ​ដោយ​ខ្សែប្រយុទ្ធ Harry Kane របស់​ក្រុម Tottenham Hotspur ដែល​មាន​ត្រឹម​៧​គ្រាប់​ប៉ុណ្ណោះ​៕ (​ដកស្រង់​ចេញពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ