ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ស្រី​តូច​អាយុ​4​ឆ្នាំ ក្លាយជា​ចំណី​កាម​ត​ណ្ហា បុរស​តិរច្ឆាន​អាយុ​32​ឆ្នាំ

7 ឆ្នាំ មុន

ខេត្ដកំពង់ស្ពឺ ៖ ក្មេង​ស្រី​អាយុ​៤​ឆ្នាំ​ម្នាក់​ត្រូវ​បាន​បុរស​តិរច្ឆាន ដែល​មាន​ប្រពន្ធ​កូន​ទៅ​ហើយ​ចាប់រំលោ.ភ​រហូត​បាន​សម្រេច​៤​ដង ខណៈ​ដែល​ម្តាយ​ឪពុក​មិន​នៅផ្ទះ

ខេត្ដកំពង់ស្ពឺ ៖ ក្មេង​ស្រី​អាយុ​៤​ឆ្នាំ​ម្នាក់​ត្រូវ​បាន​បុរស​តិរច្ឆាន ដែល​មាន​ប្រពន្ធ​កូន​ទៅ​ហើយ​ចាប់រំលោភ​រហូត​បាន​សម្រេច​៤​ដង ខណៈ​ដែល​ម្តាយ​ឪពុក​មិន​នៅផ្ទះ ។ បន្ទាប់​ពី​ធ្វើ​សកម្មភាពចាប់​ក្មេង​ស្រី​រំលោភ​រួច ជន​គម្រក់​នោះ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។

តាម​សម្តី​មន្ត្រី​នគរបាល​ប្រាប់​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៧ មីនា​ថា ដោយសារ​ខាង​ជំនាញ​បាន​បូក​សរុប​របាយការណ៍​ប្រចាំខែ​បញ្ជូន​ទៅ​ថ្នាក់លើ ទើប​បែកធ្លាយ​រឿង​ក្មេង​ស្រី​អាយុ​៤​ឆ្នាំ ត្រូវ​បាន​បុរស​វ័យ​ជាង​៣០​ឆ្នាំ ចាប់រំលោភ​រហូត​ដល់​ទៅ​៤​ដង ។ ប្រភព​ដដែល​បាន​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា ក្មេង​ស្រី​អាយុ​ទើបតែ​៤​ឆ្នាំ ដែល​បុរស​មាន​ប្រពន្ធ​កូន​ចាប់រំលោភ​នោះ​ឈ្មោះ ក​.​ច​.​យ មាន​ម្តាយ​ជា​កម្មការិនី​រោងចក្រ និង​ឪពុក​ជា​កសិករ​រស់នៅ​ក្នុងស្រុក​ឧដុង្គ ។ ចំណែក​ជនល្មើស​ឈ្មោះ ខៀវ សុ​ខន អាយុ​៣២​ឆ្នាំ រស់នៅ​ក្នុង​ឃុំ​ព្រៃ​ក្រសាំង ស្រុក​ឧ​ដុ​ង្ដ  ។

តាម​សម្តី​របស់​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ថា នៅ​មុន​ពេល​កើតហេតុ រូប​នាង​និង​ប្តី​បាន​ចេញ​ទៅ​បំពេញការងារ​រៀង​ៗ ខ្លួន​ដោយ​ទុក​កូនស្រី​ឱ្យ​នៅ​ជាមួយ​ប្អូនប្រុស​ដែល​ត្រូវជា​ឪពុកមា​ឈ្មោះ ម៉ឺន គង្គា អាយុ​២៧​ឆ្នាំ ។ ពេល​នោះ​ដោយសារ​ឪពុកមា​កំពុង​តែ​រវល់​នឹង​ការងារ​ក៏​ស្រាប់តែ​កូនស្រី​របស់​នាង​ត្រូវ​ជន​អគតិ​ល្បួង​នាំ​ទៅ​រំលោភ​នៅ​ក្បែរ​ផ្ទះ​របស់​ខ្លួន រហូត​បាន​សម្រេច​ជា​ច្រើន​ដង ។

ប្រភព​បាន​បន្ត​ទៀត​ថា ពេល​មក​ពី​ធ្វើការ​វិញ​មិនឃើញ​កូនស្រី​ក៏​បាន​នាំ​គ្នា​ដើរ​រក​រហូត​ដល់​ម៉ោង​៧​និង​៤០​នាទី​យប់​ថ្ងៃ​ទី​២៨ កុម្ភៈ ទើប​រក​ឃើញ តែ​ដោយ​មានការ​ភ័យ​ផង និង​រន្ធត់​ចិត្ត​អាណិតកូន​ផង​នោះ នាង​មិន​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​ភ្លាម​ៗ​ទេ ។ លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​១ មីនា ទើប​មក​ដាក់​ពាក្យបណ្តឹង​នៅ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​គ​របាល​ខេត្ដ ដើម្បី​ឱ្យ​ជួយ​ស្រាវជ្រាវ​រក​ចាប់ខ្លួន​ជនល្មើស​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ។

លោក ស៊ិ​ន សា​ផេ​ន នាយការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ឱ្យ​ដឹង​ថា លោក​ទទួល​បាន​ពាក្យបណ្តឹង​ពី​ម្តាយ​ឪពុក​ក្មេង​ស្រី​រង​គ្រោះ​តាំងពី​ថ្ងៃ​ទី​១ មីនា មក​ម្ល៉េះ រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​៧ មីនា លោក​បាន​ស្នើ​សុំ​យោបល់​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​និង​ចេញ​ដីការ​ឃាត់ខ្លួន​ជនសង្ស័យ​ដែល​បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​ក្មេង​ស្រី​អាយុ​៤​ឆ្នាំ តែ​ជន​នោះ​ដឹងខ្លួន​បាន​រត់គេច​ខ្លួន​បាត់​ទៅ​ហើយ ៕