ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួសហេតុ! ​​ហៅប្តីគេឱ្យឈប់ផឹកសោះ ឯងនេះចាប់នាងបោចសក់

9 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ ​បុរស​ប្រ​មឹក​ម្នាក់ ​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​ភ្លាម​ៗ ក្រោយ​ពី​ចាប់​ស្ត្រី​ម្នាក់​បោច​សក់​បោក​ផ្ទប់​លើ​ដី​រហូត​ដល់​​សន្លប់ កាលពី​វេលា​ម៉ោង០​៥​ល្ងាច​ថ្ងៃ​ទី​០៨​ មីនា ស្ថិតនៅ​ចំណុចភូមិ​អូរ ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក ដោយសារ​តែ​ខឹង​ស្ត្រី​រង​គ្រោះ​ ទៅ​ហៅ​ប្ដី​របស់​នាង​មិន​ឲ្យ​ផឹកស្រា​ជាមួយ​ខ្លួន​ ។

​​ជន​ដៃដល់​ឈ្មោះ​ណាំ ប៊ុ​ន​ឈឿ​ន ហៅ​ជឿន អាយុ​៣៧​ឆ្នាំ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាម​ៗ ក្រោយ​ពី​វាយដំ​ស្ត្រី​ម្នាក់​ឈ្មោះ​ជូន វណ្ណ​: អាយុ​៣១​ឆ្នាំ ជា​កម្មករ​រស់នៅ​ក្នលែង​កើតហេតុ​ ។ ​ជន​ដៃដល់​បាន​ចាប់​ស្ត្រី​រង​គ្រោះ​បោច​សក់​បោក​ផ្ទប់​ទៅ​លើ​ដី​រហូត​ដល់​សន្លប់ ដោយសារ​ខឹង​ស្ត្រី​រង​គ្រោះ​ ទៅ​ហៅ​ប្ដី​របស់​នាង​មិន​ឲ្យ​ផឹកស្រា​ជាមួយ​ខ្លួន​(​ជន​បង្ក​) ហើយ​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ភ្នំព្រឹក ឃាត់ខ្លួន​ជន​ដៃដល់​នេះ​ភ្លាម​ៗ​ដែរ​។

សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​និយាយ​ថា ដំបូង​គេ​ឃើញ​ជន​ដៃដល់​ឈ្មោះ​ណាំ ប៊ុ​ន​ឈឿ​ន ហៅជឿន និង​ប​ក្សពួក​មួយ​ចំនួន​ បាន​ផឹកស៊ី​ជុំ​គ្នា​នៅ​​កន្លែង​​កើតហេតុ រួម​ទាំង​ប្ដី​របស់​ស្ត្រី​រង​គ្រោះ​ផង ​។ ​លុះ​នៅ​ម៉ោង​កើតហេតុ គេ​ឃើញ​ស្ត្រី​រង​គ្រោះ ​ទៅ​ហៅ​ប្ដី​របស់​ខ្លួនឱ្យឈប់​ផឹក និង​ហៅ​ឲ្យ​ទៅ​ផ្ទះ​។ ការ​ហៅ​នោះ​ ក៏​មានការ​ឈ្លោះ​គ្នា​មួយ​ប្រាវ​ដែរ​រវាង​ប្ដី​ប្រពន្ធ​នេះ ធ្វើ​ឲ្យ​ជន​ដៃដល់​ទ្រាំ​មិន​បាន​ក៏​លូក​មាត់​ចូល រហូត​បង្ក​ជា​ជម្លោះ​រវាង​ស្ត្រី​និង​ជន​ដៃដល់​តែម្តង ។

ប្រភព​ដដែល​បញ្ជាក់​ថា ការ​ប៉ះ​ទ​ង្កិ​ច​គ្នា​រវាង​ស្ត្រី​រង​គ្រោះ​ជាមួយ​ឈ្មោះ​ជឿន បាន​​ឡើងស​រសៃ​.ក​ដាក់គ្នា​កាន់តែ​ខ្លាំង ស្រាប់តែ​ឈ្មោះ​ជឿន ​ស្ទុះ​ទៅ​ចាប់​បោច​សក់​ស្ត្រី​រង​គ្រោះ​ប្រតាយប្រតប់​គ្នា បោក​ឡើង​បោក​ចុះ​ទៅ​លើ​ដី​ធ្វើ​ឲ្យ​នាង​របួស​យ៉ាងដំណំ​នៅ​ចំពោះ​មុខ​ប្ដី​នាង​ ។ លុះ​ប្រហែល​មួយ​ម៉ោង​ក្រោយ ​ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់​​ខ្លួន​ជន​ដៃ​ដល់ ខណ​:​ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ ។

មន្ត្រី​កងរាជអាវុធហត្ថ​បាន​និយាយ​ថា អំពើហិង្សា​ទាំងកំរោល​លើ​ស្ត្រី​នេះ គឺ​បាន​កើតឡើង​ចំ​ថ្ងៃ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​០៨​ មីនា​ ។ ​