លោកជំទាវ ម៉ែន សំអន ជំរុញឱ្យមន្ត្រីចុះមូលដ្ឋានឱ្យបានច្រើនមុនការបោះឆ្នោត
រាជធានីភ្នំពេញ ៖ ខណៈពេលដែលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងមកដល់នាពេលដ៏ខ្លីខាងមុខនេះ លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន
រាជធានីភ្នំពេញ ៖ ខណៈពេលដែលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងមកដល់នាពេលដ៏ខ្លីខាងមុខនេះ លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន
រាជធានីភ្នំពេញ ៖ ខណៈពេលដែលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងមកដល់នាពេលដ៏ខ្លីខាងមុខនេះ លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានជំរុញឲ្យមន្ត្រីចុះតាមមូលដ្ឋាននិងចូលរួមក្នុងសកម្មភាពការងារផ្សេងៗឲ្យបានច្រើន ។
ថ្លែងក្នុងខួបលើកទី១០៦ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៧ ក្រោមប្រធានបទ «ស្ត្រីដើម្បីសុខសន្តិភាព និងវឌ្ឍនភាព» នារសៀលថ្ងៃទី ៧ខែមីនា នៅទីស្តីការក្រសួង លោកជំទាវឧបនាយករដ្ឋមន្ត្រី ថ្លែងថា ចំនួនស្រី្តជាមេឃុំ មកពីគណបក្សប្រជាជនកម្ពុជា មានចំនួនគួរឲ្យកត់សម្គាល់ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន ។
ជាមួយគ្នានេះ លោកជំទាវឧបនាយករដ្ឋមន្ត្រី ក៏បានស្នើដល់ស្ត្រីដែលបានចូលរួម មិនគួរទៅក្រៅប្រទេសនៅពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃទី៤ ខែមិថុនាខាងមុខ ដោយត្រូវធ្វើសកម្មភាពតាមមូលដ្ឋានផ្សព្វផ្សាយដល់ម្ចាស់ឆ្នោត បានឃើញ និងបានស្គាល់បេក្ខភាពក្រុមប្រឹក្សាឃុំ-សង្កាត់ដែលជាតំណាងពួកគាត់ពិតប្រាកដ ដើម្បីឲ្យម្ចាស់ឆ្នោតទទួលស្គាល់ និងបន្តគាំទ្រនិងទុកចិត្ត ។
លោកជំទាវបានលើកឡើងថា ចំពោះការសន្យារបស់គណបក្សប្រឆាំង ជាការសន្យាខ្យល់ដោយអះអាងថា នឹងផ្តល់ថវិកា៥០ម៉ឺនដុល្លារដល់ឃុំ-សង្កាត់មួយឆ្នាំៗនោះ ។ គណបក្សប្រជាជនកម្ពុជា បានខិតខំខ្លាំង បានផ្តល់និងឧបត្ថម្ភដល់ឃុំ-សង្កាត់ចំនួន១.៦៤៦ត្រឹមតែផ្តល់ប្រាក់បានចំនួន៥លានរៀលប៉ុណ្ណោះ សម្រាប់ការធ្វើយុទ្ធនាការបោះឆ្នោតឃុំ-សង្កាត់ ។
លោកជំទាវឧបនាយករដ្ឋមន្ត្រី បញ្ជាក់ថា«សម្រាប់យុទ្ធនាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ក៏គណបក្សនឹងចំណាយថវិកាជាង២លានដុល្លារ ដែលប្រាក់ទាំងនោះបានមកពីសមាជិកគណបក្ស ដើម្បីជួយដល់ក្រុមប្រឹក្សាឃុំ-សង្កាត់ ធ្វើសកម្មភាពរយៈពេល៨០ថ្ងៃខាងមុខនេះ ។ អីុចឹងទេ គេសន្យាដល់៥០ម៉ឺនដុល្លារ មិនដឹងគេបានពីប្រភពណាទេ ។
រាជរដ្ឋាភិបាលបានខិតខំលើកទឹកចិត្តខ្លាំងណាស់ដើម្បីប្រមូលពន្ធដារ មកផ្តល់ប្រាក់ខែដល់មន្ត្រីរាជការ កសាងហេដ្ឋារចនាសម្ព័ន្ធ និងរក្សាសណ្តាបធ្នាប់រៀបរយការងារបោះឆ្នោត ។
យើងធ្វើបែបនេះ ហើយ មិនហ៊ានអះអាងយ៉ាងណានោះទេ ដូច្នេះនេះជាការសន្យាខ្យល់ តែយើងត្រូវតែពន្យល់ដល់ប្រជាពលរដ្ឋឲ្យបានយល់ច្បាស់កុំឲ្យចាញ់បោកគេ» ។
គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រូវបានកំណត់ធ្វើនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ៕
ចែករំលែកព័តមាននេះ