ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិសសម្រេច​បាញ់ហើយ ព្រោះព្យាយាម​​​ត​​​ដៃ​

9 ឆ្នាំ មុន

ខេត្តតាកែវ ៖ សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ម្នាក់ ខណៈ​ពេល​ដែលកម្លាំងនគរបាល បានធ្វើ​ការ​ចុះ​​បង្ក្រាប បន្ទាប់ពី​កំណត់​មុខសញ្ញាបាននោះ ស្រាប់តែជនសង្ស័យបានតដៃជាមួយ​កម្លាំង ដើម្បី​ប្រុង​គេច​ខ្លួន ក៏​​ត្រូវកម្លាំងសម្រេច​

ខេត្តតាកែវ ៖ សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ម្នាក់ ខណៈ​ពេល​ដែលកម្លាំងនគរបាល បានធ្វើ​ការ​ចុះ​​បង្ក្រាប បន្ទាប់ពី​កំណត់​មុខសញ្ញាបាននោះ ស្រាប់តែជនសង្ស័យបានតដៃជាមួយ​កម្លាំង ដើម្បី​ប្រុង​គេច​ខ្លួន ក៏​​ត្រូវកម្លាំងសម្រេច​ចិត្ត​ដក​កាំភ្លើង​បាញ់​ទៅ​លើ​ជននោះ បណ្តាល​ឱ្យ​រង​របួសធ្ងន់ ។ បន្ទាប់មក បានបញ្ជូន​ជនសង្ស័យ​ទៅ​សង្គ្រោះ​​នៅ​ឯមន្ទីរពេទ្យ​ខេត្ត​តាកែវ តែ​ដោយសារ​មាន​​សភាព​ធ្ងន់ធ្ងរ​ពេក ក៏​បញ្ជូន​បន្ត​​មក​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​​វិញ ។

ហេតុការណ៍​ខាងលើ​នេះ បាន​កើតឡើង​កាលពី​ព្រលប់​​ថ្ងៃ​ទី​០៨ មីនា ស្ថិត​នៅ​ក្នុងផ្ទះ​ជនសង្ស័យ​​ នៅក្បែរជិត​​ផ្សារ​ថ្នល់​បត់ ក្នុង​ភូមិ​ត្រពាំងវែង ឃុំ​ខ្វាវ ស្រុក​សំរោង ខេត្តតាកែវ ។ ជំហាន​ដំបូង គេ​មិន​ទាន់​ស្គាល់ឈ្មោះ​ជនសង្ស័យ​នោះ​ទេ គ្រាន់តែ​ដឹង​ថា ជន​នេះ​ជា​មុខសញ្ញា​ជួញ​ដូរ​គ្រឿងញៀន​​ដ៏​សកម្ម​ម្នាក់ប្រចាំតំបន់នោះ ។

ទោះជា​យ៉ាងណា ការ​សង្គ្រោះរបស់ក្រុមគ្រូពេទ្យ ក៏​នៅ​តែ​មិន​អាច​ជួយ​បាន គឺ​ជនសង្ស័យ​បាន​ស្លាប់​​ ព្រោះតែ​ស្ថានភាព​ធ្ងន់ធ្ងរ​
ពេក​។