ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនាស់​ដី​មេឃុំ​ឈូស​ចំការ​ល្ង​គេ​អស់​ជាង​មួយ​ហិ​កតា

9 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា លោក ឈា នី មេឃុំ​បឹង​ប្រាំ ស្រុក​ប​វេ​ល បាន​បញ្ជា​ឲ្យ​កូនក្មួយ​បើក​ត្រាក់ទ័រ​របស់​ខ្លួន​២​គ្រឿង​ទៅ​ភ្ជួរ ឬ​ឈូស​បំផ្លាញ​ដំណាំ​ល្ង​របស់​ពលរដ្ឋ​អស់​ជាង​១​ហិក​តា នៅ

ខេត្តបាត់ដំបង ៖ សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា លោក ឈា នី មេឃុំ​បឹង​ប្រាំ ស្រុក​ប​វេ​ល បាន​បញ្ជា​ឲ្យ​កូនក្មួយ​បើក​ត្រាក់ទ័រ​របស់​ខ្លួន​២​គ្រឿង​ទៅ​ភ្ជួរ ឬ​ឈូស​បំផ្លាញ​ដំណាំ​ល្ង​របស់​ពលរដ្ឋ​អស់​ជាង​១​ហិក​តា នៅ​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​០៧ មីនា នេះ ស្ថិត​នៅ​ចំណុច​ភូមិ​បឹង​ក្រឡ ឃុំ​បឹង​ប្រាំ ស្រុក​ប​វេ​ល ដែល​មាន​មន្ត្រី​នគរបាល​ប៉ុស្ដិ៍​កាន់​កាំភ្លើង​ជួយ​ការពារ​ត្រាក់ទ័រ​របស់​លោក​មេឃុំ​ដ៏​មហិមា​នោះ​ផង​។

សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ម្ចាស់​ដី​នោះ​ឈ្មោះ ញ៉ែ​ម ហ៊ា​ង ភេទ​ប្រុស អាយុ​៥២​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។

លោក ឈា នី មេឃុំ​បឹង​ប្រាំ បាន​បញ្ជា​ឲ្យ​កូនក្មួយ​បើក​ត្រាក់ទ័រ​២​គ្រឿង​ដែល​ជា​កម្មសិទ្ធិ​របស់​ខ្លួន​ទៅ​ឈូស​បំផ្លាញ​ដំណាំ​ល្ង​របស់​កសិករ​ឈ្មោះ ហ៊ា​ង ដោយ​អះអាង​ថា ដី​នោះ​ជា​ដី​របស់​យោធិន​ពិការ ដែល​មាន​ប្លង់​កាន់កាប់​ស្របច្បាប់​។ ប៉ុន្តែ​ធាតុ​ពិត​លោក​មេឃុំ​រូប​នេះ បាន​ឃុំ​ឃិ​ត​លួច​ធ្វើ​ប្លង់​យក​ដី​របស់​ឈ្មោះ ហ៊ា​ង ទៅ​ឲ្យ​យោធិន​គំរប់​តាម​ផែនការ ដើម្បី​រាយការណ៍​ភូត​កុហក​ក្រសួងមហាផ្ទៃ និង​រាជរដ្ឋាភិបាល​តែ​ប៉ុណ្ណោះ​។

បើ​តាម​ការ​ផ្ដល់​ព័ត៌មាន​ថា លោក ញ៉ែ​ម ហ៊ា​ង បាន​និយាយ​ថា​ដី​របស់​លោក​មាន​ចំនួន​៧​ហិច​តា ដែល​បាន​មក​ពី​បែងចែក​ក្រោយ​២​ឆ្នាំ នៃ​សម័យ​សមាហរណកម្ម ដែល​គាត់​មាន​បង្កាន់ដៃ​កាន់កាប់​ដី​នោះ​ត្រឹមត្រូវ​ទទួលស្គាល់​ដោយ​អាជ្ញាធរ និង​រដ្ឋាភិបាល​ទៀត​ផង​។ ប៉ុន្តែ​ក្នុង​អំឡុង​រដ្ឋាភិបាល​បង្កើត​ឲ្យ​មាន​ក្រុម​និស្សិត​ចុះ​វាស់​ដីធ្លី​ធ្វើ​ប្លង់​ឲ្យ​ពលរដ្ឋ ស្រាប់តែ​លោក​មេឃុំ ឈា​នី ចាប់ផ្ដើម​រុក​គួ​ន​ពលរដ្ឋ ឃុំ​ឃិ​ត​ជាមួយ​មន្ត្រី​ខិលខូច​លួច​ធ្វើ​ប្លង់​យក​ដី​ពលរដ្ឋ​តែ​ម្ដង បង្ក​ជា​ជម្លោះ​ដោះស្រាយ​មិន​ចប់​រហូត​មក​ដល់​ពេល​នេះ​។ ប៉ុន្តែ​បើ​យោងសេចក្ដី​រាយការណ៍​បាន​បញ្ជាក់​ថា ការ​ដែល​លោក​មេឃុំ​បឹង​ប្រាំ បញ្ជូន​ត្រាក់ទ័រ​របស់​ខ្លួន​២​គ្រឿង​ទៅ​ឈួ​ស​កម្ទេច​ដំណាំ​ពលរដ្ឋ​របស់​ខ្លួន​ដូច​កំរោលចូល​នេះ ក៏​មាន​មន្ត្រី​នគរបាល​ប៉ុស្ដិ៍​៣​នាក់ ជា​ជំនិត​របស់​លោក​មេឃុំ បាន​ឈរ​យាម​ត្រាក់ទ័រ​នោះ ប្រឈម​ជាមួយ​ម្ចាស់​ដី និង​ពលរដ្ឋ​ជា​ច្រើន​នាក់​លើកគ្នា​ទៅ​ជួយ​តវ៉ា​។ បន្ទាប់​ពី​ឈួ​ស​បំផ្លាញ​ដំណាំ​ល្ង​អស់​ប្រហែល​ជាង​១​ហិកតា នៅ​ម៉ោង​១១​ថ្ងៃត្រង់ ស្រាប់តែ​គេ​ឃើញ​លោក​មេឃុំ​បញ្ជា​ឲ្យ​កូនចៅ​របស់​ខ្លួន​ដក​ត្រាក់ទ័រ​ចេញពី​ដីចំការ​ល្ង​វិញ​យ៉ាង​តក់ក្រហល់ ទំនង​មាន​ថ្នាក់លើ​អន្តរាគមន៍​។

លោក ឈា នី មេឃុំ​បឹង​ប្រាំង ដែល​ជា​អតីត​ទណ្ឌិត​ម្នាក់​ធ្នាប់​ជាប់គុក​ដោយសារ​រឿង​ដីធ្លី បាន​ចាត់​ទុក​ពលរដ្ឋ​របស់​ខ្លួ​ម​មួយ​ចំនួន​ធំ​ជាស​ត្រូវ​ស្លាប់​រស់ ដោយសារ​តែ​ជម្លោះ​ដីធ្លី​។ នេះ​បើ​តាម​មន្ត្រី​មួយ​ចំនួន​បាន​និយាយ​ក្នុង​ពេល​កើតហេតុ​។ មន្ត្រី​ទាំងនោះ​ក៏​បាន​រិះគន់​នូវ​ទ​ង្វើ​មិន​សមរម្យ​របស់​លោក​មេឃុំ​ដែល​សំបូរ​ទៅ​ដោយ​រឿងអាស្រូវ​ដីធ្លី​នេះ​រូប​នេះ​យ៉ាង​ខ្លាំ​ក្លា​ដែរ តែ​លោក​មេឃុំ​មិន​ចេះ​ដោះស្រាយ បែរជា​បង្ក​តែ​ជម្លោះ​មិន​ឈប់​ជាមួយ​ពលរដ្ឋ​របស់​ខ្លួន​៕