ប្រហែសមិនបាន! កង់ក៏លួច មាន់ក៏លួច ម៉ាស៊ីនកាត់ស្មៅក៏លួច ពេលនេះត្រូវជាប់ជុងហើយ
- តាកែវ
សមត្ថកិច្ចនគរបាលក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ បានធ្វើការឃាត់ខ្លួនមុខសញ្ញាលួចម្នាក់ ដើម្បីបញ្ជូនទៅ
សមត្ថកិច្ចនគរបាលក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ បានធ្វើការឃាត់ខ្លួនមុខសញ្ញាលួចម្នាក់ ដើម្បីបញ្ជូនទៅ
ខេត្តតាកែវ ៖ សមត្ថកិច្ចនគរបាលក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ បានធ្វើការឃាត់ខ្លួនមុខសញ្ញាលួចម្នាក់ ដើម្បីបញ្ជូនទៅតុលាការ បន្ទាប់ពីបុរសរូបនោះលួច កង់ និងម៉ាស៊ីកាត់ខ្មៅរបស់អ្នកស្រុក។
ជនសង្ស័យខាងលើមានឈ្មោះ កប សុន ហៅ តឿ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាងផ្សារដែក មានទីលំនៅភូមិប៊ិនមៅ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។

តាមសមត្ថកិច្ចបានឲ្យដឹងថា កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង៩យប់ ស្ថិតនៅភូមិថ្នល់បែក សង្កាត់កាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ មានករណីចោរលួចកង់ និងម៉ាស៊ីនកាត់ស្មៅ របស់អ្នកស្រុក មួយកើតឡើងបង្កដោយជនសង្ស័យម្នាក់។ មុនពេលកើតហេតុ នៅម៉ោងប្រមាណ១យប់ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ជនសង្ស័យឈ្មោះ កប សុន បានជិះកង់ប្រភេទដៃការ៉េ ពណ៌ស រាងខ្ពស់ចេញពីផ្ទះ ក្នុងគោលបំណងជិះទៅដើរលេង និងរកទិញអ្វីហូបនៅទីរួមខេត្តតាកែវ លុះពេលទៅដល់ចំណុចភូមិស្នោរ សង្កាត់រកាក្នុង ក្រុងដូនកែវ សង្ស័ យបានឃើញម៉ាស៊ីនកាត់ស្មៅ ដែលម្ចាស់គេទុកនៅក្នុងទ្រុងជ្រូក ជនសង្ស័យក៏បានលួចយកម៉ាស៊ីនកាត់ស្មៅនោះទៀត។

មិនតែប៉ុនណ្ណោះ ជនសង្ស័យឈ្មោះ កប សុន ជាមុខសញ្ញាធ្លាប់បានធ្វើសកម្មភាពលួចមាន់របស់អ្នកស្រុក រស់នៅភូមិ-ឃុំជាមួយគ្នាជាច្រើនលើកមកហើយដែរ ទើបនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនតែម្តង។ នៅពេលចាប់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងដែលបានលួចរួមមាន ៖ កង់ចំនួន៣គ្រឿង,មាស៊ីនកាត់ស្មៅ១គ្រឿង ពណ៌ក្រហម ។
ក្រោយឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាង សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី៕
ចែករំលែកព័តមាននេះ