ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​បញ្ជូន​អ្នកទោស​ខ្មែរ​៣​នាក់​មក​ទៀត​ហើយ !

9 ឆ្នាំ មុន

ខេត្តឧត្តរមានជ័យ ៖ អ្នកទោស​ខ្មែរ​៣​នាក់​ត្រូវ​បាន​ក្រុម​អាជ្ញាធរ​ថៃ​ធ្វើការ​ដោះ​លេង​ឱ្យមាន​សិទ្ធិ​សេរីភាព​វិញ​ហើយ​នាំ​ខ្លួន​យក​មក​ប្រគល់​ឱ្យ​ក្រុម​អាជ្ញាធរ​កម្ពុជា​តាម​មាត់​ច្រក​ទ្វារ​អន្តរជាតិ​ជាំ កាលពី​វេលា​ម៉ោង​៤​និង​១០​នាទី​ល្ងាច​ថ្ងៃ​ទី​៧ មីនា ។

អ្នកទោស​ខ្មែរ​ដែល​ក្រុម​អាជ្ញាធរ​ថៃ​ធ្វើការ​ដោះ​លេង​នោះ​ទី​១-​ឈ្មោះ ឆៃ លី  ភេទ​ប្រុស អាយុ​៥១​ឆ្នាំ រស់នៅ​ភូមិ​សាលា​ដែង ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ ។ ទី​២-​ឈ្មោះ សុ​ន ម៉េ​ង  ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​បាកាន ឃុំ​សំរោង ស្រុក​ក្រវាញ ខេត្តពោធិ៍សាត់ និង​ទី​៣-​ឈ្មោះ ហ៊​ន ហាក់ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​អូរ​ក្រ​ឡូ​វ  ឃុំ​អម​លាំង ស្រុក​ឧត្តុ​ង ខេត្តកំពង់ស្ពឺ ។ អ្នក​ទាំង​៣​ចាប់ខ្លួន​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០១៥ ពី​បទ​ឆ្លង​ដែន​កាប់​ឈើ​គ្រញូង​ក្នុង​ទឹកដី​ថៃ​ចូល​តាម​ច្រក​អូរ​ស្វាយ ហើយ​ត្រូវ​បាន​ជាប់ពន្ធ​ធានា​គារ​នៅ​ខេត្ត​ស៊ី​សាកេ​ត ។

មន្ត្រី​បម្រើ​ការងារ​នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ​បានឱ្យ​ដឹង​ថា នៅ​មាត់ច្រក​ទ្វារ​នេះ​ដែល​ក្រុម​អាជ្ញាធរ​ថៃ​បញ្ជូន​អ្នកទោស​ខ្មែរ​នាំ​ខ្លួន​យក​មក​ប្រគល់​ឱ្យ​កម្ពុជា ជា​ញឹកញាប់​នោះ​៩០%​ជា​អ្នកទោស​ឆ្លង​ដែន​ដោយ​ខុសច្បាប់​ចូល​ទឹកដី​ថៃ​រុករក​កាប់ឈើ​គ្រ​ញួ​ង ជាក់ស្តែង​អ្នកទោស​ខ្មែរ​ទាំង​៣​រូប​នេះ​ក្រោយ​ពី​បាន​ទទួល​ពី​ក្រុម​អាជ្ញា​ធរ​ថៃ​ហើយ​សមត្ថកិច្ច​កម្ពុជា​បាន​ធ្វើការ​អប់រំ រួច​ឱ្យ​វិល​ត្រឡប់​ទៅ​ជួបជុំ​ក្រុម​គ្រួសារ​វិញ​នៅ​ក្នុង​ថ្ងៃ​ដដែល ៕