ចុះឆែកឆេរទីតាំងទទួលបញ្ចាំ៤កន្លែង រកឃើញម៉ូតូមិនប្រក្រតី៣៤គ្រឿង និងរថយន្ត១គ្រឿង
- ស្ទឹងត្រែង
ខេត្តស្ទឹងត្រែង ៖ ក្រោមការសម្របសម្រួលពីលោក ស៊ីន រក្សា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលា
ខេត្តស្ទឹងត្រែង ៖ ក្រោមការសម្របសម្រួលពីលោក ស៊ីន រក្សា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលា
ខេត្តស្ទឹងត្រែង ៖ ក្រោមការសម្របសម្រួលពីលោក ស៊ីន រក្សា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្ទឹហត្រែង កាលពីព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ លោកឧត្តមសេនីយ៏ត្រី ទូច តារា ស្នងការរងទទួលដឹកនាំការងារនគរបាលព្រហ្មទណ្ឌកម្រិតស្រាល លោក ជា ហុកឡេង អភិបាលរងក្រុងស្ទឹងត្រែង ព្រមទាំងកម្លាំងជំនាញ នៃការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលខេត្តស្ទឹងត្រែង សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងស្ទឹងត្រែង នឹងមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលក្រុងស្ទឹងត្រែង បានចុះត្រួតពិនិត្យទីតាំងទទួលបញ្ចាំម៉ូតូ និងរថយន្តចំនួន៦កន្លែង តែបានរកឃើញ៤ កន្លែង ស្ថិតនៅភូមិសាស្ត្រក្រុងស្ទឹង ត្រែង ខេត្តស្ទឹងត្រែង ដែលជាប់ពាក់ព័ន្ធបទល្មើសទទួលផលចោរកម្ម ។
ទីតាំងខាងលើរួមមាន៖
១-ឈ្មោះ វិចិត្រ រស្មី ភេទប្រុស អាយុ៣០ ឆ្នាំ មុខរបរ លក់ដូរទីលំនៅភូមិកណ្តាល សង្កាត់ ក្រុងខេត្តស្ទឹងត្រែង ។
២-ឈ្មោះរឹម ស៊ីផាន់ ភេទស្រី អាយុ៥២ ឆ្នាំ មុខរបរយោធា មានទីលំនៅភូមិរាជានុកូល សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង ។
៣-ឈ្មោះ សាក់ រ៉ាវី ភេទប្រុស អាយុ៤១ ឆ្នាំ មុខរបរលក់ម៉ូតូ ទីលំនៅភូមិព្រែក សង្កាត់ ក្រុង.ខេត្តស្ទឹងត្រែង ។
៤-ឈ្មោះ ហុង ចន្ថា ភេទប្រុស អាយុ៥៥ ឆ្នាំ មុខរបរកសិករ ទីលំនៅភូមិរាជានុកូល សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង ។
ក្នុងនោះសមត្ថកិច្ចបានរកឃើញ និងធ្វើការចាប់យកវត្ថុតាង ម៉ូតូ រថយន្ត ដាក់បញ្ចាំមិនប្រក្រតីរួមមាន ៖ ម៉ូតូចំនួន៣៤គ្រឿង រថយន្តមួយគ្រឿង ម៉ាកកូរ៉េ ពណ៌ស ចំណុះ២,៥តោន ។
វត្ថុតាងខាងលើត្រូវបានរក្សាទុក នៅស្នងការដ្ឋាននគរ បាលខេត្តស្ទឹងត្រែង រីឯម្ចាស់ទីតាំងទាំង៤ កន្លែង សមត្តកិច្ចបានសាកសួរបំភ្លឺ ដើម្បីរៀបចំសំណុំរឿងបញ្ចូនទៅអយ្យការ អមសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី ៕




ចែករំលែកព័តមាននេះ