ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ជន រៀម ទម្លាយ​អាថ៌​កំបាំង​រដូវ​កាល​គោបា សម្បូរ​មេ រួមមេត្រី និង​ខែ​ណា​មិនសូវ​មាន​មេ​មក​នែបនិត្យ

1 ឆ្នាំ មុន
  • ពោធិ៍សាត់

លោក ជន រៀម ជា​កសិករ​ម្នាក់ រស់នៅ​ក្នុងភូមិ​ថ្មី ឃុំ​តា​លោ ស្រុក​តា​លោ​សែន​ជ័យ ខេត្តពោធិ៍សាត់​។ ថ្មី​ៗ​នេះ កសិករ​រូប​នេះ បាន​ប្រាប់​មក​កាន់​សារព័ត៌មាន​កោះសន្តិភាព​ថា

ខេត្តពោធិ៍សាត់ ៖ លោក ជន រៀម ជា​កសិករ​ម្នាក់ រស់នៅ​ក្នុងភូមិ​ថ្មី ឃុំ​តា​លោ ស្រុក​តា​លោ​សែន​ជ័យ ខេត្តពោធិ៍សាត់​។ ថ្មី​ៗ​នេះ កសិករ​រូប​នេះ បាន​ប្រាប់​មក​កាន់​សារព័ត៌មាន​កោះសន្តិភាព​ថា ក្រៅពី​ការងារ​ធ្វើស្រែ​ចំការ លោក​ប្រកប​របរ​មួយទៀត គឺ​ចិញ្ចឹមសត្វ​ដូច​ជា មាន់ ទា ក្ងាន គោ​ពូជ និង​គោបា ជាដើម ខណៈ​ដើម​ឡើយ​លោក​ក៏​ធ្លាប់​ចិញ្ចឹម​ជ្រូក​សាច់​លក់ និង​ជ្រូកបា​ផង​ដែរ​។

កសិករ​រូប​នេះ​បាន​ប្រាប់​ថា ដើម​ឡើយ​ក្នុង​អំឡុង​ឆ្នាំ​២០០០ លោក​បាន​ប្រកប​របរ​ចិញ្ចឹម​ជ្រូក​សាច់​សម្រាប់​ទុក​លក់ និង​ជ្រូកបា សម្រាប់​ទុក​ពាក់​មេ​តែ​ប៉ុណ្ណោះ​។ លោក​ថា ក្នុង​មេ​ជ្រូក​មួយ​បាន​តម្លៃ​ខ្ទង់​៥០០០០​រៀល ទៅ​៦០០០០​រៀល ឬ​៧០០០០​រៀល តាម​ជិត​តាម​ឆ្ងាយ និង​អាច​យកជាកូន​ជ្រូក​មួយ​ទៅ​តាម​ម្ចាស់​ជ្រូក​ដែល​បាន​ហៅ​ទៅ​ពាក់​។ លោក​ប្រាប់​ថា ការ​ចិញ្ចឹម​ជ្រូកបា​ដំបូង លោក​ដឹង​ដើរ​ថ្មើរជើង​តែ​ប៉ុណ្ណោះ តែ​ដោយ​មាន​ផលវិបាក​ពេក​លោក​ក៏​ប្ដូរ​ពី​ការ​ដឹង​ដើរ​ថ្មើរជើង​មក​ជា​ដឹករ​ម៉ក​ម៉ូតូ​វិញ​ម្ដង​។

យ៉ាងណាមិញ ក្នុង​អំឡុង​ឆ្នាំ​២០១០ ការ​ចិញ្ចឹម​ជ្រូក​ជួប​ផលវិបាក​លោក​ក៏​បាន​សម្រេចចិត្ត​បញ្ឈប់​អាជីព​ចិញ្ចឹម​ជ្រូក​ក្នុង​គ្រា​ដែល​ជ្រូក​មានការ​ធ្លាក់​ថ្លៃ​ខ្លាំង រីឯ​ចំណី​មានការ​ឡើងថ្លៃ​ខ្ពស់កប់ពពក រួច​ក៏​បាន​ជំរុញ​ទឹកចិត្ត​លោក​អោយ​ប្ដូរ​អាជីព​នេះ​ចោល មក​បង្កើត​អាជីព​ជា​អ្នក​ចិញ្ចឹម​គោបា​វិញ​ម្ដង​។

កសិករ​ខាងលើ​បាន​រៀបរាប់​បន្ត​ថា «​លោក​ជា​អ្នក​ចិញ្ចឹម​គោបា រយៈពេល​ប្រមាណ​ជា​៨​ឆ្នាំ​មក​ហើយ ចាប់តាំងពី​ឆ្នាំ​២០១៥​មក​ម្ល៉េះ និង​ចិញ្ចឹម​គោ​ពូជ​វិញ តាំងពី​អំឡុង​ឆ្នាំ​៩០​ឯណោះ​។​លោក​បាន​ប្រាប់​ថា ក្នុង​ខែ​៥ រហូត​ដល់​ខែ​១១ គោបា​លោ គឺ​មិនសូវ​មាន​មេគោ​ដាក់​បា​ឡើយ តែបើ​ក្នុង​ខែ​១២ រហូត​ដល់​ខែ​៤​វិញ គឺថា​សម្បូរ​មេ​ដាក់​ណាស់ ព្រោះ​ជា​រដូវ​គោ​រក​ឈ្មោល​។ ចំពោះ​តម្លៃ​ក្នុង​ការ​ដាក់​ឈ្មោល​គោមួយ​ក្បាល​ប៉ុន្មាន​នោះ លោក​មិន​បាន​បញ្ជាក់​ឡើយ តែ​លោក​ប្រាប់​ថា តម្លៃ​យក​ទៅ​តាម​ភាព​ជាក់ស្ដែង ប្រសិនបើ​ដឹង​មក​ដាក់​ដល់​ផ្ទះ​លោក​ផ្ទាល់​នោះ​យក​តម្លៃ​ធូ​ថ្លៃ​សមរម្យ តែបើ​ឲ​លោក​ដឹង​គោបា​លោក​ទៅ​ដាក់​ដល់​ផ្ទះ​នោះ​យក​តម្លៃ​រៀង​ថ្លៃ​បន្តិច ព្រោះ​លោក​ត្រូវ​ប្រើ​រ៉ឺ​ម៉ក​ដើម្បី​ដឹង​គោ​ទៅ ដោយ​គិត​ទៅ​លើ​ថ្លៃ​ប្រេងសាំង និង​កម្លាំងកាយ​។

លោក​បាន​លើក​ឡើង​ថា ការ​ចិញ្ចឹម​គោបា ក្នុង​រដូវប្រាំង​មិន​ខុស​ពី​រដូវវស្សា​ឡើយ ព្រោះ​ត្រូវ​ផ្គត់ផ្គង់​ស្មៅ​ដូច​តែ​គ្នា​ទូទៅ​ធម្មតា​។​ក្នុង​រដូវរ​ស្សា និង​រដូវប្រាំង​ការ​ចិញ្ចឹម​គោបា​គឺ​យើង ត្រូវ​ចុះ​ទៅ​កាត់​ស្មៅ​តាម​ភ្លឺស្រែ កាត់​ស្មៅ​ក្នុង​ទឹក​ជ្រៅ​ដូច​ជា កាត់​ស្មៅ​ស្រងែ និង​ទៅ​កាត់​ស្មៅ​តាម​ចំការ​។ មួយទៀត​ត្រូវ​ដាំ​ស្មៅ​សម្រាប់​ទុក​កាត់​ឲ្យ​វា​ស៊ី​ជា​ប្រចាំ​ថ្ងៃ និង​ចង់​ឲ្យ​ស៊ី​នាយអាយ​តាម​វាលស្រែ​នៅ​រដូវ​ច្រូតស្រូវ ហើយ​រហូត​ដល់​ពេល​ព្រោះស្រូវ​វិញ​។ មួយទៀត ត្រូវ​មាន​ចំ​ប៉ើង​ឲ្យ​វា​ស៊ី​គ្រប់​រដូវ​ដូច​គ្នា ព្រោះ​ចំ​ប៉ើង​មាន​គ្រប់​រដូវ ដែល​យើង​អាច​ទិញ​គេ​បាន​។

តែ​លោក​ក៏​បាន​លើក​ឡើង​ថា ក្នុង​រដូវវស្សា​ចាំបាច់​ណាស់​ត្រូវ​តែ​មាន​ស្មៅ​ជា​ប្រចាំ​ថ្ងៃ​មិន​អោយ​ដាច់​ឡើយ​សម្រាប់​គោបា ព្រោះ​រដូវវស្សា​មិន​មាន​កន្លែង​ចង​គោ​បាន​ត្រឹមត្រូវ​ឡើយ​។ ចំពោះ​រដូវរ​ស្សា​លោក​ថា ការ​ប្រមូល​ស្មៅ​សម្រាប់​ទុក​ឲ្យ​គោបា​ស៊ី​រាល់​ថ្ងៃនេះ លោក​មិន​ហ៊ាន​ទៅ​កាត់​តាម​ភ្លឺស្រែ​គេ​ឡើយ ព្រោះ​គេ​ក៏​មាន​គោ​ចិញ្ចឹម​ដូច​គ្នា អ​ញ្ចឹ​ម​ហើយ​មាន​តែ​វិធីសាស្ត្រ​មួយ​គត់ គឺ​កាត់​តាម​ភ្លឺស្រែ​ខ្លួនឯង រួច​បាច​ជី​ទុក​រយៈពេល​ប្រហែល​២​ទៅ​៣​ស​ប្ដា​ហ៍ វា​ដុះ​មក​ល្មម​គួរសម​អាច​កាត់​ឲ្យ​វា​ស៊ី​បន្ត​បាន​។

លោក​បាន​លើក​ឡើង​បន្ត​ថា ការ​កាត់​ស្មៅ​គោ​នា​ពេល​បច្ចុប្បន្ន​មាន​ភាព​ងា​.​យ​ស្រួល​ជាង​មុន​ឆ្ងាយ​ណាស់ ព្រោះ​កាល​ដើម​ឡើយ​កាត់​ស្មៅ​ដោយ​ប្រើ​កណ្ដៀវ តែ​បច្ចុប្បន្ន​គេ​មិនសូវ​ប្រើ​កណ្ដៀវ​ឡើយ គឺ​ជំនួស​ដោយ​ម៉ា​ស៊ី​កាត់​ស្មៅ​វិញ​។ មួយទៀត ការ​ជញ្ជូន​ស្មៅ​ក៏​មិន​ពិបាក​ប្រើ​កម្លាំង​ច្រើន​ដូច​មុន​ដែរ ប្រសិនបើ​កាត់​តាម​ចំការ គឺ​មាន​តែ​ជៀល ឬ​ហៅ​ថា​កន្ត្រក់​ធំ​ល្មម​អាច​ជញ្ជូន​ស្មៅ​យក​មក​ដាក់​លើ​គោ​យន្ត ឬ​រ៉ឺ​ម៉ក​ម៉ូតូ​បានជា​ស្រេច​។ មួយទៀត បើ​រដូវរ​ស្សា​កាត់​ភ្លឺស្រែ​វិញ គឺ​យើង​ប្រើ​តង់​អូស​សម្រាប់​ដាក់​ស្មៅ​ជញ្ជូន​មក​លើគោក រួច​យក​ដាក់រ​ម៉ក​ដឹង​ទៅ​ផ្ទះ​ជា​ការ​ស្រេច​។

លោក​បាន​បញ្ជាក់​ថា ព្រឹក​ឡើង​ម៉ោង​៦​ព្រឹក លោក​ដឹកគោ​ចេញពី​ក្រោល​យក​មក​ចង​ឲ្យ​វា​ឈរ ឬ​ដេក​នៅ​កន្លែង​វាល​ស្អាត ហើយ​លោក​ចាប់ផ្ដើម​រៀបចំ​ក្រោលគោ​បោសសម្អាត​លើក​អាច​ម៌​ចេញ និង​លើក​ស្បៃ​ដែល​នៅ​ក្រោល​ឡើង​លើ​ឲ្យ​ក្រោល​ស្ងួត រួច​មក​ម៉ោង​ប្រហែល​៨:០០​លោក​ចេញ​ទៅ​កាត់​ស្មៅ​។ ម៉ោង​ប្រហែល​០៩:៣០​ព្រឹក ដឹកគោ​យក​ទៅ​លាង​ទឹក​សម្អាត​កាយ​វា​ឲ្យ​ស្អាត រួច​យក​ទៅ​ចង​ឲ្យ​ឈរ​មួយសន្ទុះ ក៏​ទៅ​រៀបចំ​ស្មៅ​ដាក់​ទ្រុង និង​ទៅ​ដឹង​វា​មក​ស៊ី​ស្មៅ​វិញ​។ ហើយ​ជា​ប្រចាំ​ថ្ងៃ​គោបា​របស់​លោក លាង​ទឹក​១​ថ្ងៃ​១​ដង ឲ្យ​ផឹកទឹក​មួយ​ថ្ងៃ​២​ទៅ​៣ ឬ​ឈាន​ទៅ​៤​ដង តាម​ដែល​វា​ចង់​ផឹក​។ ចំពោះ​ស្មៅ​ឲ្យ​វា​ស៊ី​មួយ​ថ្ងៃ​យ៉ាង​ហោច​ណាស់​១​កា​រ៉ុ​ង​ទៅ​២​កា​រ៉ុ​ង​ធំ​។ ក្នុង​រដូវវស្សា​នេះ លោក​មិន​ដែល​យក​គោបា ទៅ​ចងអោយ​ស៊ី​តាម​វាល​តាម​កាល​ឡើយ ពោល​គឺ​កាត់​ស្មៅ​អោយ​ស៊ី​សុទ្ធតែ​ម្ដង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ