ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កៅស៊ូ​ចាប់ផ្តើម​ធ្លាក់​ថ្លៃ​បន្តិច​វិញ ស្រប​ពេល​រដូវ​កាល​ជ្រុះ​ស្លឹក​មក​ដល់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តម្លៃ​ជ័រកៅស៊ូ​នៅ​កម្ពុជា​ចាប់ផ្តើម​ធ្លាក់​ចុះ​បន្តិច បើ​ធៀប​នឹង​ដើមឆ្នាំ​នេះ ស្រប​ពេល​រដូវ​ជ្រុះ​ស្លឹក​កំពុង​ចាប់ផ្តើម ។

លោក ជា សា​យិ​ន ប្រធាន​សហគមន៍​កសិកម្ម​កៅស៊ូ​គ្រួសារ​ស្រុក​មេមត់ បាន​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃ​ទី​៦ មីនា ថា

រាជធានី​ភ្នំពេញ ៖ តម្លៃ​ជ័រកៅស៊ូ​នៅ​កម្ពុជា​ចាប់ផ្តើម​ធ្លាក់​ចុះ​បន្តិច បើ​ធៀប​នឹង​ដើមឆ្នាំ​នេះ ស្រប​ពេល​រដូវ​ជ្រុះ​ស្លឹក​កំពុង​ចាប់ផ្តើម ។

លោក ជា សា​យិ​ន ប្រធាន​សហគមន៍​កសិកម្ម​កៅស៊ូ​គ្រួសារ​ស្រុក​មេមត់ បាន​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃ​ទី​៦ មីនា ថា តម្លៃ​ជ័រកៅស៊ូ​បាន​ធ្លាក់​ចុះ​បន្តិចបន្តួច​ក្នុង​ខែមីនា​នេះ ដោយ​កៅស៊ូ​បង្កក​ចាន​ធ្លាក់​ថ្លៃ​ពី​៣.០០០​រៀល​មក​ត្រឹម​២.៩០០​រៀល​ក្នុង​១​គីឡូក្រាម និង​ជ័រទឹក​ធ្លាក់​ថ្លៃ​ពី​៧.០០០​រៀល​មក​ត្រឹម​៦.៩០០​រៀល​ក្នុង​១​គីឡូក្រាម ប៉ុន្តែ​បើ​លក់​ឲ្យ​ឈ្មួញ​គិត​ជា​តោន គឺ​មាន​តម្លៃ​១.៩០០​ដុល្លារ ធ្លាក់​ចុះ​ពី​២.១០០​ដុល្លារ​ក្នុង​១​តោន ធៀប​នឹង​ដើមឆ្នាំ​នេះ ។

លោក​បន្ត​ថា ៖ « ការ​ធ្លាក់​ចុះ​តម្លៃ​កៅស៊ូ​នា​ពេល​នេះ មិន​ទាន់​ដឹង​មូលហេតុ​ពិត​នៅឡើយ​ទេ ប៉ុន្តែ​ដោយសារ​រដូវ​កាល​នេះ​ជា​ពេល​កៅស៊ូ​តេត​(​ជ្រុះ​ស្លឹក​) បាន​ធ្វើ​ឲ្យ​បរិមាណ​ជ័រកៅស៊ូ​ធ្លាក់​ចុះ ដោយសារ​ពេល​កៅស៊ូ​តេត កសិករ​ដាំ​កៅស៊ូ​មិនចៀរ​ជ័រ​នោះ​ទេ » ។

លោក ទ្រាប វែង អនុប្រធាន​សមាគម​កៅស៊ូ​គ្រួសារ​មេមត់​ទទួលស្គាល់​ថា តម្លៃ​ជ័រកៅស៊ូ​ពិតជា​ធ្លាក់​ចុះ​បន្តិចបន្តួច​មែន បើ​ធៀប​នឹង​ដើមឆ្នាំ​នេះ គឺ​ធ្លាក់​ចុះ​ពី​៧.០០០​រៀល​មក​ត្រឹម​៦.៥០០​រៀល​ក្នុង​១​គីឡូក្រាម ហើយ​កៅស៊ូ​ក្រែប​ធ្លាក់​ថ្លៃ​ពី​២.១៦០​ដុល្លារ​មក​ត្រឹម​១.០៩០​ដុល្លារ​ក្នុង​១​តោន ។

លោក​បន្ត​ថា វា​ជា​រដូវ​កៅស៊ូ​ជ្រុះ​ស្លឹក ហើយ​កសិករ​មិន​ប្រមូល​ជ័រ​ទេ​ក្នុង​រយៈពេល​ចន្លោះ​ពី​២០​ទៅ​៣០​ថ្ងៃ ។ ចំណែក ការ​ធ្លាក់​ចុះ​តម្លៃ​កៅស៊ូ​អាច​ទាក់ទង​នឹង​រដូវ​កាល​នេះ​ផង​ដែរ ។ លោក​បន្ត​ថា ៖ « ទោះជា​យ៉ាងណា កសិករ​ដាំ​កៅស៊ូ​រីករាយ​ឡើង​វិញ ដោយសារ​តម្លៃ​កៅស៊ូ​ចាប់ផ្តើម​ងើបឡើង​ពី​ដើមឆ្នាំ​នេះ » ។

លោក​ឧកញ៉ា ម៉ក់ គី​ម​ហុង ប្រធាន​សមាគម​កៅស៊ូ​កម្ពុជា ថ្លែង​ថា គ្មាន​ឈ្មួញ​ប្រមូល​ទិញ​កៅស៊ូ​ទេ ដោយសារ​តម្លៃ​កៅស៊ូ​ចាប់ផ្តើម​ធ្លាក់​ចុះ ហើយ​លោក​មិនដឹង​ពី​មូលហេតុ​នៃ​ការ​ថមថយ​តម្លៃ​ពេល​នេះ​ទេ ។

ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​អគ្គ​-​នាយក នៃ​អគ្គនាយកដ្ឋាន​កៅស៊ូ​កម្ពុជា ថ្លែង​ថា តម្លៃ​កៅស៊ូ​កាលពី​ស​ប្តា​ហ៍​មុន បាន​ហក់​ឡើង​រហូត​ដល់​ជាង​២.៤០០​ដុល្លារ​ក្នុង​១​តោន ដោយសារ​ការ​ផ្គត់ផ្គង់​ធ្លាក់​ចុះ ហើយ​តម្រូវការ​កៅស៊ូ​នៅ​ទីផ្សារ​អន្តរជាតិ​កើនឡើង ។

តាម​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក វេ​ង សា​ខុន ថ្លែង​ថា បច្ចុប្បន្ន ផ្ទៃដី​ដាំ​កៅស៊ូ​បាន​កើនឡើង​រហូត​ដល់​៤០២.១៤០​ហិ​កតា និង​គ្របដណ្តប់​លើ​ខេត្ត​-​ក្រុង​ជា​ច្រើន​នៅ​កម្ពុជា ៕