ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​កូន​ស្រលាញ់​ស្រី​ដូច​គ្នា​ ស្រាប់​តែ​ឪពុក​ធ្វើ​រឿង​មួយ​ដ៏គួរ​ឱ្យ​ភ្ញាក់​ផ្អើលដើម្បី​ឱ្យ​កូូន​ដឹង

7 ឆ្នាំ មុន

បុរស​ម្នាក់​បាន​​ខឹង​កូន​ស្រី​​យ៉ាង​ខ្លាំង ក្រោយ​​ពេលដែល​ឮ​កូន​ស្រី​ម្នាក់​និយាយថា ស្រឡាញ់​ស្រី​ដូចគ្នា ដោយ​សារ​តែ​ទប់​កំហឹង​មិន​បាន ក៏​បាន​ធ្វើ​រឿង​មួយ​​ទៅ​លើកូន​ស្រីរបស់​ខ្លួនទាំង​២​នាក់ ដោយ​

«Metro» កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា តុលាការ​ចក្រភព​អង់គ្លេស បាន​ដាក់គុក​បុរស​អាយុ​៥៤​ឆ្នាំ​ម្នាក់ ក្រោយ​ពី​ចាប់រំលោភ​កូនស្រី​របស់​ខ្លួន​ចំនួន​២​នាក់ ដោយ​អះអាង​ថា ទប់​កំហឹង​មិន​បាន នៅ​ពេល​កូនស្រី​ម្នាក់​និយាយ​ថា ស្រលាញ់​ស្រី​ដូច​គ្នា ។ ចាប់រំលោភ​កូនស្រី​ក្នុង​បំណង​ចង់ឱ្យ​នាង​ដឹង​ថា ការ​រួមរ័ក​ជាមួយ​បុរស​ប្រសើរ​ជាង​ស្ត្រី ។

ហេតុការណ៍​នោះ​កើតឡើង​នៅ​ទស​វត្ស​ទី​៨០ ដោយ​លោក​ចៅក្រម​អេ​ន​ដ្រូ ឡុ​ក​ហាត ប​ង្ហើប​ឱ្យ​ដឹង​ថា នារី​រង​គ្រោះ​នា​ពេល​នោះ​មាន​អាយុ​១៦​ឆ្នាំ ។ កូនស្រី​បាន​ប្រាប់​ពី​ចិត្ត​មនុស្ស​ស្រី​ដូច​គ្នា ឪពុក ហើយ​នឹក​ស្មាន​មិន​ដល់​ថា គាត់​បែរជា​ឆ្លើយ​តប​ដោយ​កំហឹង គឺ​ចាប់រំលោភ​នាង ។ ធ្វើ​បែប​នោះ ដើម្បី​បង្ហាញ​ឱ្យ​ដឹង​ថា ការ​រួមរ័ក​ជាមួយ​បុរស​ប្រសើរ​ជាង​នារី ។

បន្ទាប់​ពី​កូនស្រី​ម្នាក់​នោះ​ចាក​ចេញពីផ្ទះ​បុរស​ជា​ឪពុក ក៏​ចាប់រំលោភ​កូនស្រី​ម្នាក់​ទៀត ។

ជនជាប់ចោទ​រូប​នោះ​ត្រូវ​តុលាការ​កាត់ទោស​ឱ្យ​ជាប់គុក​រយៈពេល​២១​ឆ្នាំ ។

អ្នកនាំពាក្យ​របស់​អង្គការ​សង្គម​ស៊ី​វិល ដើម្បី​ការពារ​ការ​ធ្វើ​ទា​រុ​ណ្ឌ​កម្ម​លើ​កុមារ (Nspcc) ឱ្យ​ដឹង​ថា នារី​រង​គ្រោះ​ក្នុង​រឿង​ក្តី​នេះ ​បង្ហាញ​ភាព​ក្លាហាន​ដោយ​ហ៊ាន​រៀបរាប់​រឿង​រ៉ាវ​ពិត​ឱ្យ​មហាជន​បានដឹង ។ រឿង​ក្តី​នេះ ​ឆ្លុះ​បញ្ចាំង​ដល់​អ្នក​ប្រ​ព្រឹ​ត្តឹ​បទល្មើស​ឱ្យ​ដឹង​ថា ទោះបីជា​ហេតុការណ៍​កើតឡើង​ក្នុង​រយៈពេល​យូរ​មក​ហើយ​ក៏​ដោយ ក៏​គេច​មិន​ផុត​ពី​ជាប់​ទោស​ទេ ៕