ប្រជាកសិករនៅភូមិជៀសឬស្សី រីករាយដោយបន្លែពួកគាត់ មានទីផ្សារល្អ
ខេត្តស្វាយរៀង ៖ ប្រជាកសិករចំនួន១៥គ្រួសារ រស់នៅភូមិជៀសឬស្សី ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ រីករាយដោយបន្លែរបស់ពួកគាត់ មានទីផ្សារល្អ ហើយលក់បានតម្លៃថ្លៃគួរសម ។…
ខេត្តស្វាយរៀង ៖ ប្រជាកសិករចំនួន១៥គ្រួសារ រស់នៅភូមិជៀសឬស្សី ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ រីករាយដោយបន្លែរបស់ពួកគាត់ មានទីផ្សារល្អ ហើយលក់បានតម្លៃថ្លៃគួរសម ។…
ខេត្តស្វាយរៀង ៖ ប្រជាកសិករចំនួន១៥គ្រួសារ រស់នៅភូមិជៀសឬស្សី ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ រីករាយដោយបន្លែរបស់ពួកគាត់ មានទីផ្សារល្អ ហើយលក់បានតម្លៃថ្លៃគួរសម ។
បើតាមស្ត្រី វ័យ៥៤ឆ្នាំម្នាក់ ក្នុងចំណោម១៥គ្រួសារ បានប្រាប់កោះសន្តិភាពថា ឆ្នាំនេះដំណាំបន្លែ មានទីផ្សារល្អ ដោយមានអ្នកមកប្រមូលទិញដល់ចំការតែម្តង ជាពិសេស ពពាយ ១គីឡូក្រាម តម្លៃ១០,០០០រៀល ននោង ជ្រុង១គីឡូក្រាម ៣,០០០ ទៅ៣,៥០០រៀល សណ្តែកគួរ ១គីឡូក្រាម ៣,៥០០រៀល និងជីលាក់អង្វង ១០ដុំ ៥,០០០រៀល ។
ប្រភពបន្តទៀតថា ពួកគាត់ដាំបន្លែវិលជុំ គឺដាំត្រូវដាំទាំងខែប្រាំង ទាំងខែវស្សា ដាំស្លះគ្នា បេះរាល់ថ្ងៃ ក៏ប៉ុន្តែនៅរដូវប្រាំង គឺត្រូវការបុកអណ្តូង ដើម្បីបូមទឹកស្រោច ហើយនៅឆ្នាំ២០២២នេះ គឺមានអំណោយផល មានទឹកភ្លៀងតាំងពីដើមឆ្នាំរហូតមក ធ្វើឲ្យការដាំបន្លែ បានទិន្នផលល្អប្រសើរ និងមានទីផ្សារ ។
ប្រភពបន្តទៀតថា ការដាំបន្លែ ជាលក្ខណៈគ្រួសារនេះ មានទីផ្សារល្អ គឺចាប់តាំងពីឆ្នាំ២០២០មក ដោយមានផ្ទុះជំងឺ កូវីដ-១៩ សមត្ថកិច្ចបិទព្រំដែន វៀតណាម ផ្អាកការនាំបន្លែចូលពីវៀតណាម មករដ្ឋបាលខេត្តស្វាយរៀង ធ្វើឲ្យអ្នកដាំបន្លែ ជាលក្ខណៈគ្រួសារមូលដ្ឋានជនបទ មានទីផ្សារល្អ
បន្លែបង្ការ មានតម្លៃថ្លៃគួរសម ធ្វើឲ្យពួកគាត់មានជីវភាពធូធា ។ ក៏ប៉ុន្តែ ប៉ុន្មានសប្តាហ៌ចុងក្រោយនេះ បន្លែចាប់ធ្លាក់តម្លៃបន្តិច ដោយសមត្ថកិច្ចបើកឲ្យឈ្មួញវៀតណាម នាំបន្លែពីប្រទេសវៀតណាមចូលមកលក់ផ្ទាល់តាមទីផ្សារ ដែលមានតម្លៃថោកជាង ធ្វើឲ្យតម្លៃបន្លែធ្លាក់ថ្លៃ៕










ចែករំលែកព័តមាននេះ