ពលករបញ្ជូនពីថៃមកកម្ពុជាក្នុងខែកុម្ភៈ កើនឡើងជាងខែមករាកន្លងទៅ
ខេត្តបន្ទាយមានជ័យ ៖ ពលករចំណាកស្រុកឆ្លងដែនខុសច្បាប់ដែលភាគីថៃចាប់បញ្ជូនត្រលប់ដោយរថយន្តទ្រុងតាមច្រទ្វារអន្តរជាតិប៉ោយប៉ែតក្នុងខែកុម្ភៈកើនឡើងជាងខែមករា
ខេត្តបន្ទាយមានជ័យ ៖ ពលករចំណាកស្រុកឆ្លងដែនខុសច្បាប់ដែលភាគីថៃចាប់បញ្ជូនត្រលប់ដោយរថយន្តទ្រុងតាមច្រទ្វារអន្តរជាតិប៉ោយប៉ែតក្នុងខែកុម្ភៈកើនឡើងជាងខែមករា
ខេត្តបន្ទាយមានជ័យ ៖ ពលករចំណាកស្រុកឆ្លងដែនខុសច្បាប់ដែលភាគីថៃចាប់បញ្ជូនត្រលប់ដោយរថយន្តទ្រុងតាមច្រទ្វារអន្តរជាតិប៉ោយប៉ែតក្នុងខែកុម្ភៈកើនឡើងជាងខែមករា ឆ្នាំ២០១៧ដូចគ្នា នេះបើតាមការឲ្យដឹងពីមន្ត្រីដែលបម្រើការងារនៅទីតាំងទទួលពលករក្នុងក្រុងប៉ោយប៉ែត។ តាមរបាយការណ៍ប្រាប់ថា ពលករបញ្ជូនពីថៃតាមច្រកទ្វារអន្តរជាតិខាងលើក្នុងខែមករា មានចំនួនតែ ៣.៩១៤នាក់ ក្នុងនោះមានស្រី ១.២៦៣នាក់ និងកុមារចំនួន ៤០៨នាក់។
ដោយឡែកចំនួនពលករសរុបដែលភាគីថៃបញ្ជូនមកក្នុងខែកុម្ភៈ២០១៧ដូចគ្នា មានរហូតដល់៥៧៩៣នាក់ ក្នុងនោះមានស្ត្រី២០១១នាក់ និងកុមារចំនួន៥៦៣នាក់។ មន្ត្រីប្រចាំនៅទីតាំងទទួលពលករបញ្ជូនពីថៃក្នុងក្រុងប៉ោយប៉ែតអះអាងថា ចំនួនពលករក្នុងខែកុម្ភៈហាក់មានការកើនឡើងដោយមួយថ្ងៃៗ ជាមធ្យមមាន៤ទៅ៥រថយន្ត និងមានថ្ងៃខ្លះ១០រថយន្តទ្រុងក៏មានដែ។ ក្នុងខែមីនាថ្វីត្បិតតែមិនទាន់ទទួលបានទិន្ន័យលម្អិត ប៉ុន្តែមន្ត្រីដដែលប្រាប់ថាចំនួនពលករបញ្ជូនពីថៃហាក់មានការកើនឡើងដូចខែកុម្ភៈកន្លងមកដែរ។
ដោយរយៈពេល៣ថ្ងៃចុងក្រោយគឺថ្ងៃទី០៤ មីនា ២០១៧ ចំនួន១០រថយន្តទ្រុង ស្មើនឹង៤០៨នាក់ ថ្ងៃទី០៥ មីនា ២០១៧ ចំនួន៥រថយន្ត ស្មើនឹង២២២នាក់ និងថ្ងៃទី០៦ មីនា ២០១៧ ចំនួន៨រថយន្ត ស្មើនឹង៣៥៩នាក់។ មន្ត្រីខាងលើបញ្ជាក់ថា យោងតាមការសួរនាំក្រុមពលករជាង៣០ភាគរយ ទើបចេញពីកម្ពុជា ត្រូវគេចាប់តាមដងផ្លូវ និងក្រោយឆ្លងព្រំដែននិងមួយចំនួនធំ វិលត្រលប់ពីតាមបណ្តាខេត្ត និងក្រុងបាងកក ត្រូវគេចាប់ពេលឆែកត្រួតពិនិត្យរកឯកសារ៕
ចែករំលែកព័តមាននេះ