ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្មក់​បង្ក្រាប​ទីតាំង​លេងល្បែង​ស្ទូច​ប្រេងកូឡា និង​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​៤​នាក់

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ប្រុស​ស្រី​៤​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ខណ្ឌឫស្សីកែវ សហការ​ជាមួយ​សមត្ថកិច្ច​ប៉ុស្តិ៍​ទួល​សង្កែ ឆ្មក់​ចូល​បង្ក្រាប​ទីតាំង​លេងល្បែង

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ប្រុស​ស្រី​៤​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ខណ្ឌឫស្សីកែវ សហការ​ជាមួយ​សមត្ថកិច្ច​ប៉ុស្តិ៍​ទួល​សង្កែ ឆ្មក់​ចូល​បង្ក្រាប​ទីតាំង​លេងល្បែង ស្ទូច​ប្រេងកូឡា​ខុសច្បាប់​មួយ​កន្លែង កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​០៧ ខែមីនា ឆ្នាំ​២០១៧ ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង ក្រុម​១ ភូមិ​ចុង​ខ្សាច់ សង្កាត់​ទួល​សង្កែ​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​ដែល​ឃាត់ខ្លួន ទី​១-​ឈ្មោះ សួន សើន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​ជាងកាត់សក់ (​អ្នក​មើល​ការ​ខុស​ត្រូវ​) ស្នាក់​នៅផ្ទះ​ជួល ផ្លូវ​រថភ្លើង ក្រុម​១ ភូមិ​ទួល​គោក សង្កាត់​ទួល​សង្កែ​,​ទី​២-​ឈ្មោះ ខែ​ម គឿ​ន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប (​អ្នកលេង​) ស្នាក់​នៅផ្ទះ​ជួល ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ​,​ទី​៣-​ឈ្មោះ ឆេ​ង ផល្លា ភេទ​ស្រី អាយុ ៤១​ឆ្នាំ មុខរបរ​មេផ្ទះ​(​អ្នកលេង​) ស្នាក់​នៅផ្ទះ​ជួល ផ្លូវ​រថភ្លើង ក្រុម​១ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ និង​ទី​៤-​ឈ្មោះ វន់ ស្រស់ ភេទ​ស្រី អាយុ​២៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល ផ្លូវ​រថភ្លើង ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ប្រតិបត្តិការ​នេះ គឺ​កម្លាំង​សមត្ថកិច្ច​យើង​បាន​ធ្វើការ​ចុះ​បង្ក្រាប​ជាក់ស្តែង​នៅ​ទីតាំង​លេងល្បែង ស្ទូច​ប្រេងកូឡា មួយ​កន្លែង ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី ៤​នាក់ ព្រមទាំង​បាន​ដកហូត​នៅ កំរាល​១​ផ្ទាំង​, គំរប​ប្រេងកូឡា​ចំនួន ២០,​កញ្ច្រែង​ជ័រ​ចំនួន​២, កៅអី​ជ័រ​សម្រាប់​អង្គុយ​លេង​ចំនួន ២,​កាបូបស្ពាយ​ដាក់​ប្រាក់​ចំនួន​១ និង​ទឹកប្រាក់​ចំនួន ២២០,០០០​រៀល និង​ប្រាក់​ដុល្លារ​ចំនួន​៥០ ហើយ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​យក​ទៅ​កាន់​អធិការដ្ឋាន ធ្វើការ​សាកសួរ​ដើម្បី​ធ្វើការ​ដោះស្រាយ​តាម​ផ្លូវច្បាប់​៕