ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ដ្រី​ទម្ងន់​៨៥​គី​ទ្បូ​ក្រាម​មិន​ចេះ​ហែល​ទឹកតែ​អណ្ដែត​ដូច​ពោង

15 ឆ្នាំ មុន

ខេត្ដឧត្ដរមានជ័យ ៖ គ្រប់​គ្នា​នឹង​ពុំ​ជឿសោះឡើយ ដរាបណា​មិនឃើញ​ដោយ​ផ្ទាល់ភ្នែក​ថា មនុស្ស​មិន​ចេះ​ហែល​ទឹក​អាចអណ្ដែត​លើ​ទឹកបាន ដោយ​គ្រាន់តែ​ដេកផ្ងារពោះ​ហើយ​យក​ជើង​ទាំង​ពីរ​សណ្ដូក​លើទឹក​ត្រង់​ភ្លឹង ឯ​ដៃ​ទាំង​ពីរ​យក​មក​ដាក់​ពីលើដើមទ្រូង ដោយ​មិន​មាន​កាយវិការ​អ្វី​ទាំងអស់​ដូច​ជា​សាកសព​ហើម​អណ្ដែត​ទឹក ។ ភាពមិន​គួរ​ឱ្យ​ជឿ​នេះ​បាន​កើតឡើង​ទៅ​លើ​ស្ដ្រី ម្នាក់​ឈ្មោះ​ទី កេ​ន អាយុ​៦២​ឆ្នាំ ទម្ងន់​៨៥គីឡូក្រាម មុខរបរ​ធ្វើ​ចំការ មានស្រុក

ខេត្ដឧត្ដរមានជ័យ ៖ គ្រប់​គ្នា​នឹង​ពុំ​ជឿសោះឡើយ ដរាបណា​មិនឃើញ​ដោយ​ផ្ទាល់ភ្នែក​ថា មនុស្ស​មិន​ចេះ​ហែល​ទឹក​អាចអណ្ដែត​លើ​ទឹកបាន ដោយ​គ្រាន់តែ​ដេកផ្ងារពោះ​ហើយ​យក​ជើង​ទាំង​ពីរ​សណ្ដូក​លើទឹក​ត្រង់​ភ្លឹង ឯ​ដៃ​ទាំង​ពីរ​យក​មក​ដាក់​ពីលើដើមទ្រូង ដោយ​មិន​មាន​កាយវិការ​អ្វី​ទាំងអស់​ដូច​ជា​សាកសព​ហើម​អណ្ដែត​ទឹក ។ ភាពមិន​គួរ​ឱ្យ​ជឿ​នេះ​បាន​កើតឡើង​ទៅ​លើ​ស្ដ្រី ម្នាក់​ឈ្មោះ​ទី កេ​ន អាយុ​៦២​ឆ្នាំ ទម្ងន់​៨៥គីឡូក្រាម មុខរបរ​ធ្វើ​ចំការ មានស្រុក កំណើត​ភូមិ​អណ្ដូង​ថ្ម ឃុំ​គូស ស្រុក​ត្រាំកក់ ខេត្ដតាកែវ បច្ចុប្បន្ន​មក​រស់នៅ​ក្នុងភូមិ​អូរស្វាយ ឃុំ​អូរ​ស្វាយ ស្រុក​ត្រ​ញំ​ង​ប្រាសាទ  ។

អ្នកស្រី​ទី កេ​ន បាន​រៀបរាប់​ឱ្យ​កោះសន្ដិភាព​ដឹង​ថា រូប​គាត់​ជា​ស្ដ្រី​ពុំ​ចេះ​ហែលទឹក​នោះ​ទេ តែ​ពេល​ដែល​គាត់​ដើរ​ចុះ​ទៅក្នុង​ស្រះ​ដែល​ស្ថិត​នៅ​ខាងត្បូង​ផ្ទះ​ក៏​បាន​ធ្លាក់ចូល​អន្លង់​ជ្រៅ​មួយ​ស្រាប់តែ​រូប​គាត់​បាន ហើប​ជើង​ពី​ដី​ដូច​មាន​អ្នក​រុញ​ជើង​របស់គាត់​មក​លើ​ទឹក ហើយ​ផ្ងារពោះ​អណ្ដែត​លើទឹកតែ​ម្ដង ដូច​ជា​សាកសព​ដែល​ហើម​អណ្ដែត ដូច្នេះ​ដែរ ។ គាត់​បាន​រៀបរាប់​បញ្ជាក់​ទៀតថា រូប​គាត់​ជា​អ្នក​កាន់សីល​៨ ពុំ​ចេះ​មន្ដអាគម​អ្វី​នោះ​ឡើយ ហើយ​ខ្លួន​អ្នកស្រី​ផ្ទាល់ កំពុង​តែ​ឆ្ងល់​ពី​បញ្ហា​នេះ ថា​ហេតុ​អ្វី​បានជា​រូបគាត់​មិន​លិច​ចុះ​ទៅ​ក្នុង​ទឹក​។

លោក​សួន សេង ជំទប់​ទី​២ ឃុំ​អូរ​ស្វាយ បានឱ្យ​កោះសន្ដិភាព​ដឹង​ថា ប្រជាពលរដ្ឋ​ក្នុង ភូមិ​អូរ​ស្វាយ ជា​ពិសេស​រូប​គាត់​ផ្ទាល់​មានច​ម្ង​ល់​យ៉ាង​ខ្លាំង​ទៅ​លើ​ស្ដ្រី​រូប​នោះ​ដែល​មាន​ទម្ងន់​រហូត​ដល់​ទៅ​៨៥​គីឡូក្រាម ហេតុ​អ្វីអាច​អណ្ដែត​លើ​ទឹកបាន ។ លោក​បាន ឱ្យ​ដឹង​ទៀត​ថា នៅ​ពេល​មានកម្ម​វិធី​បុណ្យទាន​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​-​ឃុំ​របស់​លោក បាន​សំណូមពរ​ឱ្យ​ស្ដ្រី​រូប​នោះ​ចុះ​ទៅ​ក្នុង​ទឹក បណ្ដែត​ខ្លួន​ឱ្យ​ពួក​គេ​មើល​កំសាន្ដ​ផង​ដែរ ៕