រាជធានីភ្នំពេញ ៖ មន្ទីរពេទ្យកាល់ម៉ែតបានប្រារព្ធខួបអនុស្សាវរីយ៍លើកទី១០៦ ទិវាអន្ដរជាតិនារី៨មីនា ឆ្នាំ២០១៧ ក្រោមប្រធានបទ «ស្ដ្រីដើម្បីសុខសន្ដិភាព និងវឌ្ឍនភាព» កាលពីព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧ នៅសាលប្រជុំមន្ទីរពេទ្យកាល់មែ៉ត ក្រោមអធិបតីភាពលោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិតឈាង រ៉ា ។
លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់មែ៉តបានថ្លែងថា «ឆ្នាំនេះទិវាអន្ដរជាតិនារី ៨មីនា ប្រព្រឹត្ដទៅក្រោមប្រធានបទ « ស្ដ្រីដើម្បីសុខសន្ដិភាព និងវឌ្ឍនភាព» ខ្ញុំសូមគាំទ្រទាំងស្រុង ចំពោះប្រធានបទនេះ ព្រោះថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រី និងមានការចូលរួមពីដៃគូអភិវឌ្ឍន៍នោះ បាននិងកំពុងយកចិត្ដទុកដាក់ជាខ្លាំង ក្នុងការងារបញ្ជ្រាបយេនឌ័រ លើគ្រប់វិស័យទូទាំងកម្ពុជា ពិសេសប្រធានបទនេះ គឺចង់បង្ហាញឲ្យយើងទាំងអស់គ្នា បានដឹងពីសមត្ថភាពពិតប្រាកដរវាងបុរស និងស្ដ្រី និងទទួលស្គាល់ថា ស្ដ្រីជាភ្នាក់ងារដ៏សំខាន់ ដែលមានតួនាទីអាចធ្វើឲ្យសង្គមមានការផ្លាស់ប្ដូរ និងមានសន្ដិភាព»។
ចែករំលែកព័តមាននេះ