ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​​ទាន់ប៉ុណ្ណឹងហើយ នៅ​តែ​មិន​ព្រម​សារភាព​ទទួល​ស្គាល់ ​​​«​ខ្លួន​ជា​ចោរ​»

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំ​បេ​ញ ៖ ចៅក្រម​ស៊ើប​សរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០២២ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​ចិន​២​នាក់​ដាក់​ពន្ធនាគារ​ជា​បណ្តោះ​អាសន្ន ក្រោម​ការ​ចោទប្រកាន់​ពី​បទ​.​លួច​មាន​ស្ថាន​ទម្ងន់ទោស (​គាស់​ទូដែក​ហាង​ពេជ្រ​) ប្រព្រឹត្ត​នៅ​ក្នុង​ក្រុមហ៊ុន​មួយ​កន្លែង…

រាជធានី​ភ្នំ​បេ​ញ ៖ ចៅក្រម​ស៊ើប​សរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០២២ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​ចិន​២​នាក់​ដាក់​ពន្ធនាគារ​ជា​បណ្តោះ​អាសន្ន ក្រោម​ការ​ចោទប្រកាន់​ពី​បទ​.​លួច​មាន​ស្ថាន​ទម្ងន់ទោស (​គាស់​ទូដែក​ហាង​ពេជ្រ​) ប្រព្រឹត្ត​នៅ​ក្នុង​ក្រុមហ៊ុន​មួយ​កន្លែង ស្ថិត​នៅ​កោះ​ពេជ្រ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០២២ តាម​បញ្ញា​ត្តិ​មាត្រា ៣៥៣ និង​មាត្រា​៣៥៧ នៃ​ក្រម​ព្រហ្មទណ្ឌ ។

ជនសង្ស័យ​ម្នាក់​ឈ្មោះ​LIU YANPING ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មានស្រុក​កំណើត ប្រទេស​ចិន ទីលំនៅ​បច្ចុប្បន្ន មិន​ពិតប្រាកដ និង​ម្នាក់​ឈ្មោះ LI ZHANWU ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​ជាង​ជួសជុល​រថយន្ត ស្រុក​កំណើត​ប្រទេស​ចិន ទីលំនៅ​បច្ចុប្បន្ន​ស្នាក់​នៅ ខុន​ដូរ​ម្តុំ​ស៊ូ​ល សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

បើ​ទោះបីជា​មាន​វត្ថុ​តាង​ជាប់​ខ្លួន​ច្រើន​យ៉ាងនេះ​ក៏​ដោយ តែ​ជនជាតិ​ចិន​ទាំង​២ នាក់​នេះ នៅ​តែ​មិន​ព្រម​សារភាព​ទទួលកំហុស​ដាច់ខាត ដោយ​បដិសេធ​ថា ខ្លួន​មិនដឹង​អ្វី​ទាំងអស់ ។ ចុង​ក្រោយ សមត្ថ​កិច្ច​ជំនាញ​នៃ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​កសាង​សុំ​ណុំ​រឿង​បញ្ជូន​ជនសង្ស័យ​ជនជាតិ​ចិន​ទាំង​២​នាក់ និង​វត្ថុ​តាង​ទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​តាម​នីតិវិធី​ច្បាប់ ។

បើ​តាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​បាន​បង្ហោះ​ជា​សាធារណៈ​ថា កាលពី​វេលា​ម៉ោង​ប្រមាណ​០១​និង​៥៤​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៥ ខែកញ្ញា ឆ្នាំ​២០២២ នៅ​ចំណុច​អគារ​លេខ B43-B46 ស្ថិត​ក្នុង​កោះ​ពេជ្រ ភូមិ​១៤ សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ មាន​ករណី​គាស់​ទម្លុះ​ទ្វារ​កញ្ចក់ ប្រដាប់​ដោយ​ដែកគាស់ និង​ប៉ុស្តិ៍​ផ្សារ (​ម៉ាស៊ីន​កាត់​ដែក​) ចូល​ក្នុង​ក្រុមហ៊ុន​លក់​មាស​ពេជ្រ ជី ដាយ​មិន រួច​ធ្វើ​សកម្មភាព​លួច​គាស់​ទូដែក​យក​ប្រាក់​ប្រមាណ​ជាង​២៣​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក និង​គ្រឿងអលង្កា​ពេជ្រ​មួយ​ចំនួន​ទៀត ហើយ​ជនសង្ស័យ​បាន​គេចខ្លួន​បាត់ ។

ក្រោយ​ពេល​ស្រាវជ្រាវ​ស៊ើបអង្កេត​អស់​៣​ស​ប្តា​ហ៍ អាវុធហត្ថ​រាជធានី​ភ្នំពេញ​ក្នុង​ខណ្ឌចំការមន​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ ជា​ជនជាតិ​ចិន​ដូច​មានឈ្មោះ​ខាងលើ​នេះ ។ ក្នុង​នោះ សមត្ថកិច្ច​អាវុធហត្ថ​ក៏​បាន​ស្រាវជ្រាវ​រក​ឃើញ​ជនសង្ស័យ​ទាំង​២​នាក់ បាន​រក្សា​ទុក​នូវ ខ្សែ​.​ក​លោហធាតុ ពណ៌​.​ស មាន​បន្តោង​ដាំ​ត្បូង​០១​ខ្សែ និង​ក្រវិល​លោហធាតុ ពណ៌​ស មាន​ដាំ​ត្បូង​មួយគូ​, ចិញ្ចៀន​លោហធាតុ ពណ៌​លឿង មាន​ដាំ​ត្បូង​ជុំវិញ ០១​វង់​, ចិញ្ចៀន​លោហធាតុ ពណ៌​ស មាន​ដាំ​ត្បូង ០១​វង់ និង​បណ្តោង​ខ្សែ​ក ពណ៌​ស មាន​ដាំ​ត្បូង​ចំនួន​0១ ដែល​គ្រឿងអលង្កា​ទាំងនេះ សុទ្ធតែ​ត្រូវ​បាន​ចំណាំ​ថា ជា​វត្ថុ​ដែល ចោរលួច​យក​ទៅ​កាលពី​ថ្ងៃ​ទី​០៥ ខែកញ្ញា ឆ្នាំ​២០២២ ក៏​បាន​ប្រគល់​ជូន​ម្ចាស់​ដើម​វិញ​) ។

ក្រៅពី​នេះ សមត្ថកិច្ច​អាវុធហត្ថ បាន​ចាប់​យក វត្ថុ​តាង​ពាក់ព័ន្ធ​បទល្មើស​មួយ​ចំនួន​ផ្សេង​ទៀត រួម​មាន ៖ រថយន្ត​០១ គ្រឿង ម៉ាក ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ស ស្លាក​លេខ ភ្នំពេញ 2AG-9838, ម៉ាស៊ីន​កាត់​ដែក​០១​គ្រឿង ពណ៌​ក្រហម (​ប៉ុស្តិ៍​ផ្សារ​ដែក​), ដែកគាស់​ចំនួន​០២​ដើម​, ម៉ូ​ទ័​រ​កាត់​ចំនួន​០១ និង​សម្ភារ​មួយ​ចំនួន​ទៀត ក្នុង​នោះ​មាន​ទូរស័ព្ទ​០១​គ្រឿង​របស់​ជនសង្ស័យ គឺ​មាន​រូបថត​គ្រឿង​អលង្កា​មួយ​កញ្ចប់​ធំ របស់​ជន​រង​គ្រោះ ដែល​នៅ​រក​មិន​ទាន់​ឃើញ​ផង​ដែរ ។

អត្ថបទសរសេរ ដោយ