ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​តែ​បានឃើញ​ស្រែក​ទាន់ កុំ​អី​ច្បាស់​ជា​…!

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជា​ជនជាតិ​វៀតណាម​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​ឃាត់ខ្លួន​កាលពី​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​៧ មីនា បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ម៉ាក SUZUKI VIVA មួយ​គ្រឿង​

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជា​ជនជាតិ​វៀតណាម​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​ឃាត់ខ្លួន​កាលពី​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​៧ មីនា បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ម៉ាក SUZUKI VIVA មួយ​គ្រឿង​នៅ​ក្នុង​ការដ្ឋាន​សំណង់​ក្រុម​១៩ ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

ជនសង្ស័យ​រូប​នោះ​ឈ្មោះ ង្វៀ​ង យ៉ាំ​ង​យូ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​វៀតណាម ស្នាក់​នៅ​មិន​ពិតប្រាកដ ។ ចំណែក​ម្ចាស់​ម៉ូតូ​ឈ្មោះ ទេព ផ​ល្លី ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជា​ជាងសំណង់​ស្នាក់​នៅ​ក្នុង​ការដ្ឋាន​សំណង់​កន្លែង​កើតហេតុ​ខាងលើ ។

តាម​ម្ចាស់​ម៉ូតូ​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គាត់​បាន​ទុក​ម៉ូតូ​ម៉ាក SUZUKI VIVA ពណ៌​ខ្មៅ​មួយ​គ្រឿង​នៅ​ក្នុង​ការដ្ឋាន​សំណង់​តាំងពី​ព្រឹក ស្រាប់តែ​ជនសង្ស័យ​ម្នាក់​ខាងលើ​បាន​ចូល​ទៅ​ធ្វើ​សកម្មភាព​លួច​បណ្តើរ​ចេញ រួច​គាត់​ក៏​បានឃើញ​ទាន់​ស្រែក​ចោរ​ៗ​ហើយ​ស្ទុះ​ទៅ​ឃាត់ខ្លួន​បាន​រួច​ប្រគល់​ឱ្យ​នគរបាល​ប៉ុស្តិ៍​ទឹកថ្លា ។ ចំណែក​ជនសង្ស័យ​ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ដើម្បី​ចាត់ការ​តាម​ច្បាប់ ៕