ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​ជ្រើសរើស​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​ណា បើ​ទៅ​កម្សាន្ដ​នៅ​ក្រៅប្រទេស

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ្នក​ធ្វើ​ដំណើរ​តាម​ជើង​យន្ដហោះ ទោះបី​មានបទពិសោធន៍ ឬ​មិន​ធ្លាប់​ក្ដី នៅ​ពេល​មាន​គម្រោង​ធ្វើ​ដំណើរ​កម្សាន្ដ​ទៅ​ក្រៅប្រទេស មុន​នឹង​សម្រេចចិត្ត​ជ្រើសរើស​យក​សេវា​ក្រុមហ៊ុន​អាកាសចរណ៍​

រាជធានី​ភ្នំពេញ ៖ អ្នក​ធ្វើ​ដំណើរ​តាម​ជើង​យន្ដហោះ ទោះបី​មានបទពិសោធន៍ ឬ​មិន​ធ្លាប់​ក្ដី នៅ​ពេល​មាន​គម្រោង​ធ្វើ​ដំណើរ​កម្សាន្ដ​ទៅ​ក្រៅប្រទេស មុន​នឹង​សម្រេចចិត្ត​ជ្រើសរើស​យក​សេវា​ក្រុមហ៊ុន​អាកាសចរណ៍​ណាមួយ​នោះ ចំណុច​អាទិភាព​ដំបូង​តែង​គិតដល់ គឺ​តម្លៃ គុណភាព​នៃ​សេវាកម្ម ផាសុកភាព​នៅ​លើ​យន្ដហោះ ទំនុកចិត្ត​ពេល​ធ្វើ​ដំណើរ និង​ភាព​ទំនើប​កម្ម​នៃ​យន្ដហោះ​របស់​ក្រុមហ៊ុន ។

ទោះបី​យ៉ាងណា ប្រសិនបើ​អ្នក​ត្រូវ​បាន​គេ​អញ្ជើញ​វិញ ការ​ជ្រើសរើស​ទាំងនោះ វា​មិន​មាន​បញ្ហា​ចោទ​នោះ​ទេ ព្រោះ​អ្វី​ៗ​ត្រូវ​បាន​គេ​រៀបចំ​រួច​ជា​ស្រេច ប៉ុន្ដែ​បើ​ការ​ធ្វើ​ដំណើរ​ជា​លក្ខណៈ​ឯកជន ឬ​គ្រួសារ ដែល​រាល់​ការ​ចំណាយ​ត្រូវ​រ៉ាប់រង​ដោយ​ខ្លួនឯង​នោះ អ្នកដំណើរ​ប្រាកដជា​ត្រូវ​គិតគូរ​បន្ដិច មុន​នឹង​សម្រេចចិត្ត​ជ្រើសរើស​យក​សេវា​ហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ ដើម្បី​ទៅ​ដល់​គោលដៅ​ប្រកបដោយ​សុវត្ថិភាព​ខ្ពស់ អស់​ក្ដី​បារម្ភ​ពី​ក្រុម​គ្រួសារ ។

ក្រុមហ៊ុន​អាកាសចរណ៍​Cathay Dragon ដែល​ជា​ចំណែក​មួយ​នៃ​Cathay Pacific Group បច្ចុប្បន្ន​ក្រុមហ៊ុន​មួយ​នេះ​ត្រូវ​បាន​ទទួលស្គាល់​ពី​គុណភាព​នៃ​សេវាកម្ម និង​ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា « ក្រុមហ៊ុន​អាកាសចរណ៍​ដែល​ល្អ​ជាងគេ​បំផុត​នៅ​ក្នុង​តំបន់ ឬ Best Regional Airline»​តាំងពី​ឆ្នាំ​២០១០​មក ហើយ​ក៏​ទទួល​បាន​ពានរង្វាន់​លំដាប់​ពិភពលោក​ជា « ក្រុមហ៊ុន​អាកាសចរណ៍​ថ្នាក់​តំបន់​ដែល​ល្អ​ជាងគេ​បំផុត ឬ World’s Best Regional Airline» ពី Skytrax ដែល​ជា​ស្ថាប័ន​ផ្ដល់​ចំណាត់ថ្នាក់​ដល់​ក្រុមហ៊ុន​អាកាសចរណ៍​នៅ​ក្នុង​ឆ្នាំ​២០១០, ២០១១, ២០១៣ និង​ឆ្នាំ​២០១៥ ផង​ដែរ ។

ប្រសិនបើ​អ្នក​ជ្រើសរើស​យក​សេវាកម្ម​ធ្វើ​ដំណើរ​ក្រៅប្រទេស តាម​រយៈ​ក្រុមហ៊ុន​អាកាសចរណ៍ Cathay Dragon មិន​ត្រឹមតែ​ផ្ដល់​ឲ្យ​នូវ​បទ​ពិសោធន៍​ហោះហើរ​លើ​ដែន អាកាស​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ទទួល​បាន​នូវ​សេវា​យកចិត្តទុកដាក់ និង​បម្រើ​អាហារ​ដ៏​ឆ្ងាញ់​ពិសា​នៅ​លើ​យន្ដហោះ​ថែម​ទៀត ។ ទន្ទឹម​នឹង​នេះ លោក​អ្នក​អាច​ទទួលទាន​អាហារ​នៅ​បន្ទប់​រង់ចាំ​លំដាប់ VIP សេវា​ម៉ាស្សា​ខ្នង និង​ជើង ដើម្បី​បំបាត់​ភាព​នឿយហត់ ប្រសិនបើ​អ្នកដំណើរ​ទិញ​សំបុត្រ​យន្ដហោះ​កៅអី​ថ្នាក់​ធុរកិច្ច ឬ​ហៅ​ថា Business Class នោះ ។

លោក Josh Williams  នាយក​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន​អាកាសចរណ៍ Cathay Dragon បាន​ថ្លែង​ថា ៖ « សម្រាប់​អ្នកដំណើរ​ដែល​ទទួលយក​សេវាកម្ម​ហោះហើរ​ពី​ក្រុមហ៊ុន Cathay Dragon យើង​មាន​ផ្ដល់​ជូន​អាហារ​ដ៏​ឆ្ងាញ់​ពិសា​នៅ​បន្ទប់​រង់ចាំ (Lounge) មុន​យន្ដហោះ​ចេញដំណើរ ។ ចំណែក​នៅ​ព្រ​លាន​យន្ដហោះ​អន្តរជាតិ​ភ្នំពេញ​វិញ យើង​ក៏​មាន​បន្ទប់​រង់ចាំ​មួយ​នៅ​ជាន់​លើ​សម្រាប់​ទទួលភ្ញៀវ​ផង​ដែរ ដែល​នៅ​ទីនោះ អ្នកដំណើរ​អាច​ទទួលទាន​អាហារ​ឆ្ងាញ់​ៗ ប្រកបដោយ​អនាម័យ និង​ផាសុកភាព​បំផុត » ។

« មិន​ត្រឹមតែ​ទទួល​បានការ​សម្រាក និង​បរិភោគ​អាហារ​ប៉ុណ្ណោះ​ទេ អ្នកដំណើរ​ក៏​អាច​ទទួល​បាន​សេវា​ម៉ាស្សា​ជើង ឬ​ខ្នង ដើម្បី​បំបាត់​ភាព​ហត់នឿយ​ផង​ដែរ » ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក Josh Williams ។

យោង​តាម​របាយការណ៍​ក្រុមហ៊ុន Cathay Dragon បច្ចុប្បន្ន ក្រុមហ៊ុន​មាន​ជើងហោះហើរ​រៀងរាល់ថ្ងៃ​ពី​ភ្នំពេញ​ទៅ​កាន់​ទីក្រុង​ហុងកុង និង​រាល់​ស​ប្ដា​ហ៍​ពី​ខេត្តសៀមរាប​ទៅ​ទីក្រុង​ហុងកុង ដោយ​អ្នកដំណើរ​គ្រាន់តែ​ចំណាយពេល​ប្រមាណ​ជាង​២​ម៉ោង​ប៉ុណ្ណោះ នឹង​ដល់​គោលដៅ ។ ជាមួយ​គ្នា​នេះ អ្នកដំណើរ​អាច​ភ្ជាប់​ជើងហោះហើរ​ទៅ​កាន់​ប្រទេស​គោលដៅ​ផ្សេង​ៗ​នៅ​ជុំវិញ​ពិភពលោក ។

ក្រុមហ៊ុន​បាន​បញ្ជាក់​ថា ការ​ហោះហើរ​ពី​ភ្នំពេញ​ទៅ​ហុងកុង អ្នកដំណើរ​អាច​ជ្រើសរើស​ជើងហោះហើរ​ណាមួយ​ក៏​បាន​ទៅ​តាម​តម្រូវការ​នៅ​ពេល​ព្រឹក និង​ពេល​យប់ រៀងរាល់ថ្ងៃ ។  ចំណែក​អ្នកដំណើរ​ចេញពី​ព្រ​លាន​យន្ដហោះ​អន្តរជាតិ​ខេត្តសៀមរាប ក៏​មាន​លក្ខណៈ​ងាយស្រួល​ដូច​គ្នា ព្រោះ​ក្រុមហ៊ុន Cathay Dragon មាន​ប្រតិបត្តិការ​ហោះហើរ​១​ជើង​ក្នុង​១​ថ្ងៃ ។

ជាមួយ​គ្នា​នេះ អ្នកដំណើរ​អាច​ភ្ជាប់​ជើងហោះហើរ​ពី​ហុងកុង​ទៅ​ប្រទេស​គោលដៅ​ជា​ច្រើន​នៅ​ជុំវិញ​ពិភពលោក ដូច​ជា ប្រទេស​ចិន​មាន​ចំនួន​២៦​គោលដៅ ដោយ​ហោះហើរ​ទៅ​កាន់​ទីក្រុង​ប៉េ​កាំ​ង​ចំនួន​៦៤​ជើង និង​ទៅ​កាន់​ទីក្រុង​សៀង​ហៃ​ចំនួន​១០៤​ជើង ។ កោះ​តៃវ៉ាន់​ចំនួន​៣​គោលដៅ ដែល​មាន​ចំនួន​១០៨​ជើង​ប្រចាំ​ស​ប្ដា​ហ៍​ទៅ​កាន់​តៃប៉ិ ។ ប្រទេស​ជប៉ុន​ចំនួន​៧​គោលដៅ ដែល​មាន​៥៥​ជើង​ទៅ​កាន់​ទីក្រុង​តូ​ក្យូ និង​ទៅ​កាន់​ទីក្រុង​អូ​សា​កា​ចំនួន​៣៩​ជើង ។ ទន្ទឹម​នឹង​នេះ ក្រុមហ៊ុន​អាកាសចរណ៍ Cathay Dragon ក៏​មាន​ប្រតិបត្តិការ​ហោះហើរ​ប្រចាំ​ស​ប្ដា​ហ៍​ទៅ​កាន់​អា​មេ​រិ​ក​ខាងជើង​ចំនួន​៨​គោលដៅ ដែល​មាន​ចំនួន​៣៣​ជើង​ទៅ​កាន់​ទីក្រុង​ញូ​វ​យ៉​ក​, ១០​ជើង​ទៅ​កាន់​ទីក្រុង Toronto និង​២​ជើង​ទៅ​កាន់​ទីក្រុង Vancouver ផង​ដែរ ។

ចំពោះ​តម្លៃ​សំបុត្រ​ត្រូវ​បាន​ក្រុមហ៊ុន​បញ្ជាក់​ថា សម្រាប់​កៅអី​ធម្មតា (Economy Class) ពី​ភ្នំពេញ​ទៅ​ហុងកុង តម្លៃ​ចាប់ពី​២៦០​ដុល្លារ​, ជប៉ុន​តម្លៃ​៣៣៩​ដុល្លារ​, ប៉េ​កាំ​ង​តម្លៃ​៣៧៩​ដុល្លារ​, ហ្វ៊ី​លី​ពី​ន​តម្លៃ​៣៥៥​ដុល្លារ និង​តៃប៉ិ  តម្លៃ​៤០៥​ដុល្លារ ។ ចំណែក​ទីក្រុង​បូ​ស្ដុ​ន តម្លៃ​ចាប់ពី​៨៧៧​ដុល្លារ​ឡើង​ទៅ និង​ទីក្រុង​ញូ​វ​យ៉​ក តម្លៃ​ចាប់ពី​៧៧៧​ដុល្លារ​ឡើង​ទៅ​។ តម្លៃ​នេះ​គឺ​បូក​បញ្ចូល​ពន្ធ​រួច​ជា​ស្រេច ។

យោង​តាម​របាយការណ៍​ពី​ក្រុមហ៊ុន​បញ្ជាក់​ថា ក្នុង​ឆ្នាំ​២០១៦​កន្លង​មក មាន​អ្នក​ធ្វើ​ដំណើរ​ប្រមាណ​ជាង​១​លាន​នាក់​ដែល​ធ្វើ​ដំណើរ​តាម​ក្រុមហ៊ុន Cathay Dragon ទៅ​កាន់​គោលដៅ​ជាង​២០០​ប្រទេស​នៅ​ជុំវិញ​ពិភពលោក ៕