រាជធានីភ្នំពេញ ៖ សម្តេចសាយ ឈុំ ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា បានមានប្រសាសន៍ថា «ពាក្យស្ត្រីវិលចង្ក្រានមិនជុំ» នោះ ត្រូវបានកំពុងលុបបាត់ពីមាត់មហាជន ពិសសេសនោះ ក្នុងផ្នត់គំនិតស្ត្រីខ្មែរ ហើយនៅបច្ចុប្បន្ននេះ ។
សម្តេចប្រមុខរដ្ឋស្តីទី គឺស្ថិតក្នុងពិធីសំណេះសំណាលជាមួយគណៈប្រតិភូនារីខួបអនុស្សាវរីយ៍លើកទី106 «ទិវានារីអន្តរជាតិ 8មីនា» នាព្រឹកថ្ងៃទី០៧ មីនា នេះ នៅវិមានព្រឹទ្ធសភា ។
ថ្លែងក្នុងពិធីនោះដែរ លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារីក៏បានលើកឡើងថា បច្ចុប្បន្ននេះ នារីបានកំពុងចូលរួមយ៉ាងសំខាន់ក្នុងវិស័យសេដ្ឋកិច្ច, ឱស្សាហកម្មសិកម្ម, សេវាកម្ម ដែលជាវិស័យជួយអភិវឌ្ឍប្រទេសជាតិផងដែរ ។
ចែករំលែកព័តមាននេះ