សមាជិកតុងទីន៤នាក់ប្ដឹងចោទប្រកាន់ថា មេតុងទីនបានក្បត់ទំនុកចិត្ត
រាជធានីភ្នំពេញ ៖ ទំនាស់ក្នុងក្រុមអ្នកលេងតុងទីន បានកើតឡើងជាច្រើនថ្ងៃមកហើយ រវាងសមាជិកចំនួន៤នាក់ និងមេតុងទីន២នាក់ប្ដីប្រពន្ធ ដោយក្រុមសមាជិកទាំងនោះ
រាជធានីភ្នំពេញ ៖ ទំនាស់ក្នុងក្រុមអ្នកលេងតុងទីន បានកើតឡើងជាច្រើនថ្ងៃមកហើយ រវាងសមាជិកចំនួន៤នាក់ និងមេតុងទីន២នាក់ប្ដីប្រពន្ធ ដោយក្រុមសមាជិកទាំងនោះ
រាជធានីភ្នំពេញ ៖ ទំនាស់ក្នុងក្រុមអ្នកលេងតុងទីន បានកើតឡើងជាច្រើនថ្ងៃមកហើយ រវាងសមាជិកចំនួន៤នាក់ និងមេតុងទីន២នាក់ប្ដីប្រពន្ធ ដោយក្រុមសមាជិកទាំងនោះ បានចោទប្រកាន់ទៅលើមេថា បានក្បត់ទំនុកចិត្តលួចដេញប្រមូលយកលុយ របស់ពួកគាត់ម្នាក់ៗរាប់ពាន់ដុល្លារ។ ទំនាស់ខាងលើនោះ បានឈាន ដល់ការប្ដឹងផ្ដល់គ្នាទៅដល់សាលាសង្កាត់ថែមទៀតផង ដែលជាហេតុធ្វើឲ្យអាជ្ញាធរ ឈឺក្បាលមិនតិចទេ ព្រោះតែល្បែងមួយនេះ ព្រោះពិបាកក្នុងការដោះស្រាយ ហើយពេលជួបគ្នាដោះស្រាយម្ដងៗ ភាគីទាំង២នោះតែងតែជជែកវែកញែកគ្នាយកត្រូវរៀងៗខ្លួន។
អាជ្ញាធរបានហៅភាគីទាំងពីរជួបដោះស្រាយគ្នា កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧ នៅសាលាសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ មេតុងទីនដែលត្រូវកូនប្ដឹងនោះប្ដីឈ្មោះ សុខ ពិសិដ្ឋ និងប្រពន្ធឈ្មោះ ចាន់ ធឿន មានទីលំនៅក្នុងភូមិព្រៃ ជីសាក់សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ដោយឡែកស្ត្រីជាសមាជិកតុងទីនទាំង៤នាក់នោះ ១,ឈ្មោះ ទូច សោភា អាយុ៥០ឆ្នាំ បានទាមទារលុយពីមេវិញចំនួន៨,០០០ដុល្លារ ២,ឈ្មោះ សាំង ស្រីពៅ អាយុ៤៣ឆ្នាំ ទាមទារលុយចំនួន៦,៣០០ដុល្លារ ៣,ឈ្មោះ ឈុន ស្រីមុំ អាយុ២៣ឆ្នាំ ទាមទារលុយចំនួន ២,៩០០ដុល្លារ ៤,ឈ្មោះ ជា ឆាយលាង អាយុ២៧ឆ្នាំទាមទារលុយចំនួន៣,៥៥០ដុល្លារ ហើយអ្នកទាំងអស់គ្នានោះ មានទីលំនៅក្នុងភូមិជាមួយមេតុងទីនម្នាក់នោះដែរ។
ពួកគាត់បានដាក់ពាក្យបណ្ដឹងមេនោះ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ហើយលោក សុទ្ធ សាធ ចៅសង្កាត់ចោមចៅ ធ្លាប់បានហៅទៅធ្វើការដោះស្រាយ គ្នាម្ដងរួចមកហើយ ប៉ុន្តែមិនបានផល ព្រោះម្ខាងៗសុទ្ធតែខ្លាំងរៀងៗខ្លួន។ ក្រុមអ្នកលេងតុងទីនខាងលើនោះបាននិយាយថា ពួកគាត់បានលេងតុងទីន ជាមួយមេបោកខាងលើនោះ យូរមកហើយដោយមាន១ក្បាល៥០ដុល្លារទៅ១០០ដុល្លារ ហើយការលេង នោះក៏ដោយសារតែមានការទុកចិត្តមេ គ្មានការបារម្ភនោះឡើយ ព្រោះកាលពីមុនពេលលេងមើលទៅ មេខាងលើដូចជាជាមនុស្សថ្លៃថ្នូរណាស់។
លុះពេលលេងយូរទៅទើបដឹងថា ភាពថ្លៃថ្នូរបាត់អស់ បានក្បត់ ទំនុកចិត្តពួកគាត់ លួចដេញប្រមូលយកលុយពួកគាត់ដោយស្ងាត់ៗ រហូតក្រោយមក ទើបបែកការណ៍ដឹង ដល់ពួកគាត់ក៏បាននាំគ្នាជួបសម្រួល សុំយកលុយវិញ ប៉ុន្តែមេនោះរឹងរូសមិនព្រមឲ្យ ទើបឈានដល់ការដាក់ពាក្យបណ្ដឹងដល់សាលាសង្កាត់តែម្ដង។ ដោយពួកគាត់បានទាមទារយកលុយក្នុងចំនួនខាងលើរៀងៗខ្លួន មិនតែប៉ុណ្ណោះ បើមេគ្មានលទ្ធភាពសងទាំងអស់ក្នុងពេលតែមួយ ពួកគាត់សុំឲ្យសពាក់កណ្ដាលសិន និងសុំឲ្យបង់ប្រចាំខែដល់ពួកគាត់ ក្នុង១ខែម្នាក់៣០០ដុល្លារ។
ប៉ុន្តែផ្ទុយទៅវិញមេនោះ មិនព្រមឲ្យពាក់កណ្ដាលហើយ ថែមទាំងបង់ត្រឹមតែ១០ដុល្លារក្នុង១ខែប៉ុណ្ណោះ ទើបមិនត្រូវគ្នាហើយឈានដល់ការ ទាស់គ្នាពេញសាលាសង្កាត់បែបនេះ។ ដោយឡែកអាជ្ញាធរសង្កាត់បាននិយាយថា មេតុងទីនខាងលើធ្លាប់បាននិយាយថា ពួកគាត់គាត់ទាំងពីរនាក់ប្ដីប្រពន្ធ មិនបានបោកប្រាស់ ឬក៏រំលោភលើទំនុកចិត្តសមាជិករបស់ខ្លូននោះឡើយ ពួកគាត់ក៏ជាជនរងគ្រោះដែរ ព្រោះត្រូវគេបោកតគ្នាដែរ ហើយអ្នកបោកនោះ រស់នៅក្នុងភូមិអូរដឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងបានរត់គេចខ្លួនបាត់ ថែមទៀតផង។
ដូច្នេះសមាជិកទាំងនោះ មិនត្រូវចោទប្រកាន់ថាពួកគាត់បែបនេះឡើយ មិនតែប៉ុណ្ណោះ មេតុងទីនជាប្ដីបាន គំរាមថាគាត់នឹងប្ដឹងបក ទៅលើអ្នកដែលប្ដឹងចំឈ្មោះគាត់ពីបទបរិហាកេរ្តិ៍វិញ ព្រោះគាត់គឺជាមន្ត្រីនគរបាលម្នាក់ មិនមែនជាមេតុងទីននោះទេ ប្រពន្ធគាត់ទេគឺជាមេ ឯគាត់ជាប្ដីបើកាលណា ប្រពន្ធមានរឿងហើយ មិនអាចនៅស្ងៀមបានទេ ត្រូវតែចេញមុខជួយបែបនេះហើយ៕
ចែករំលែកព័តមាននេះ