ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតិថិជន​ដូច​ទឹកបាក់​ទំនប់​សម្រុកចូល​ហាង​កាត់សក់​ក្តៅ​សាច់​…

7 ឆ្នាំ មុន

កា​ហ្សា​ក់​ស្ថាន ៖ យុទ្ធសាស្ត្រ​ថ្មី​ដែល​ធ្វើ​ឱ្យ​បុរស​ៗ​គ្រប់​រូប​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​ហាង​កាត់សក់​មួយ​កន្លែង ដែល​បាន​ប្រើប្រាស់​នូវ​វិធីសាស្ត្រ​ដ៏​គួ​ឱ្យ​ទាក់ទាញ​ខ្លាំង​បំផុត​មួយ ។ ហាង​កាត់សក់​ដែល​មានឈ្មោះ​ថា «Old Bay»

កា​ហ្សា​ក់​ស្ថាន ៖ យុទ្ធសាស្ត្រ​ថ្មី​ដែល​ធ្វើ​ឱ្យ​បុរស​ៗ​គ្រប់​រូប​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​ហាង​កាត់សក់​មួយ​កន្លែង ដែល​បាន​ប្រើប្រាស់​នូវ​វិធីសាស្ត្រ​ដ៏​គួ​ឱ្យ​ទាក់ទាញ​ខ្លាំង​បំផុត​មួយ ។ ហាង​កាត់សក់​ដែល​មានឈ្មោះ​ថា «Old Bay» ដែល​ស្ថិត​នៅ​ក្នុង​តំបន់ Oskemen នៃ​ប្រទេស​កា​ហ្សា​ក់​ស្ថាន​បាន​ធ្វើ​ឱ្យ​មនុស្ស​ម្នា​ជា​ច្រើន​ជា​ពិសេស​បុរស​ៗ​នាំ​គ្នា​ចូល​ទៅ​កាត់សក់​យ៉ាង​ភ្លូកទឹកភ្លូកដី​ប្រៀប​បាន​នឹង​ទឹកបាក់​ទំនប់ ។

អ្វី​ដែល​ធ្វើ​ឱ្យ​ហាង​កាត់សក់​ខាងលើ​មាន​អតិថិជន​ច្រើន​កុះករ​នោះ​គឺ​ហាង​នេះ​មាន​ជាងកាត់សក់​ជា​ស្រី​ស្អាត​ស្លៀកពាក់​ស៊ិ​ច​ស៊ី​ជា​អ្នកបម្រើ​សេវាកម្ម​ជូន​អតិថិជន ហើយ​ក្នុង​ចំណោម​ជាងកាត់សក់​ទាំងនោះ មាន​នារី​ម្នាក់​មិន​មាន​ពាក់​អ្វី​ទាល់តែ​សោះ​គឺ​មាន​តែ​អាវ​អៀម​ពណ៌​ខ្មៅ​មួយ​គ្រប​បិទ​បាំង​ពីមុខ​តែ​ប៉ុណ្ណោះ ។  ចំណែកឯ​នារី​ពីរ​អ្នក​ផ្សេង​ទៀត​ពាក់​ស្បែកជើង​កែង​ខ្ពស់ ជាមួយនឹង​រាង​ដ៏​ស៊ិ​ច​ស៊ី​អស្ចារ្យ ស្លៀក​លី​អូ​ខ្សែ​មួយ និង​អាវ​អៀម​បាំង​ពីមុខ មើលទៅ​ធ្វើ​ឱ្យ​បុរស​ៗ​គ្រប់​រូប​ស្ទើរតែ​ទប់​អារម្មណ៍​មិន​បាន ។

ផ្ទុយ​ទៅ​វិញ​ក៏​មាន​មតិ​មួយ​ចំនួន​បាន​លើក​ឡើង​ថា នារី​ស៊ិ​ច​ស៊ី​ដែល​បម្រើ​សេវាកម្ម​ជូន​អតិថិជន​ទាំងនោះ អាច​ជា​អ្នក​រាំ​ស៊ិ​ច​ស៊ី​នៅ​ក្នុង​ក្លិប​កម្សាន្ត​នៅ​ក្បែរ​ហាង​កាត់សក់​នោះ​ផង​ដែរ ហើយ​គេ​ចូល​មក​បម្រើ​សេវាកម្ម​ក្នុង​ហាង​កាត់សក់​ខាងលើ​នេះ​អាច​គ្រាន់តែ​ដើម្បី​ថត​ស្ប៉ត​ពាណិជ្ជកម្ម​ឱ្យ​ហាង​តែ​ប៉ុណ្ណោះ ។

ចំពោះ​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ម្នាក់​ក៏​បាន​លើក​ឡើង​ដែរ​ថា​«​ខ្ញុំ​គិត​ថា​សក់​របស់ខ្ញុំ​ដូច​ជា​វែង​ហើយ ខ្ញុំ​គួរតែ​ទៅ​ហាង​កាត់សក់​កាន់តែ​ឆាប់ កាន់តែ​ល្អ​» ។ ស្រប​ពេល​នោះ​ដែរ​ក៏​មាន​អ្នកលេង​បណ្តាញ​សង្គម​ម្នាក់​ទៀត​បាន​លើក​ឡើង​ថា​«​ខ្ញុំ​គិត​ថា វា​ដល់​ពេល​ហើយ​ដែល​ពួក​យើង​ត្រូវ​ទៅ​ទស្សនា​ហាង​កាត់សក់ ដែល​មាន​ជាងកាត់សក់​ដ៏​អស្ចារ្យ​នេះ​» ។

ប៉ុន្តែ​បើ​ទោះជា​បែប​នេះ​ក្តី​នារី​ស៊ិ​ច​ស៊ី​ទាំង​បី​ខាងលើ​នោះ​បាន​ធ្វើ​ឱ្យ​បុរស​ៗ​នាំ​គ្នា​សម្រុកចូល​ទៅ​កាត់សក់​ក្នុង​ហាង​នោះ​ប្រៀប​បាន​ទៅ​នឹង​ទ័ព​រាប់​ម៉ឺន​នាក់​ចេញ​ធ្វើ​ចម្បាំង​អ​ញ្ចឹ​ង​ដែរ ។ នៅ​ខណៈ​ពេល​ដែល​នារី​ទាំង​៣​នាក់​បង្ហាញ​នៅ​ការ​ស្លៀកពាក់​បែប​ស៊ិ​ច​ស៊ី​ស្ទើរតែ​ស្រាត​ទាំងស្រុង​បែប​នេះ ធ្វើ​ឱ្យ​ម្ចាស់​ហាង​ពោ​ពេញ​ដោយ​ក្តី​សង្ឃឹម​យ៉ាង​ខ្លាំង​ព្រោះតែ​មាន​អតិថិជន​ឈរ​តំរង​ជួរ​គ្នា​ចាំ​ចូល​កាត់សក់​ក្នុង​ហាង​របស់​ខ្លួន​បែប​នេះ ៕