ខេត្តរតនគិរី ៖ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងជំហានដំបូងមកថា បុរសម្នាក់បានរងរបួសបែកក្បាលដេរអស់ជាច្រើនថ្នេរដោយសារមន្ត្រីបរិស្ថានម្នាក់ប្រើហិង្សាទាញកៅអីវាយ កាលពីម៉ោងប្រមាណ១២យប់ថ្ងៃទី០៥ មីនា ២០១៧ នៅក្នុងភូមិ-ឃុំជ័យឧត្តម ស្រុកលំផាត់ ។
សេចក្តីរាយការណ៍បានបន្តថា ជនរងគ្រោះឈ្មោះ ផល ជាអ្នកកាសែតអរិយធ៌ម។ ចំណែកជនដៃដល់ឈ្មោះ ធា ជាមន្ត្រីបរិស្ថាននៅអូរតាវាក់ ស្ថិតក្នុងភូមិសាស្ត្រខាងលើ ហើយថារវាងអ្នកទាំងពីរ ប្រពន្ឋនឹងប្រពន្ឋជីដូនមួយគ្នា ។
ប្រភពបន្តថា នៅមុនពេលកើតហេតុ ជនដៃដល់និងជនរងគ្រោះបានផឹកស្រាដោយមានមនុស្សចូលរួម៤-៥នាក់ផ្សេងទៀត ។ ពេលដែលរៀងស្រវឹងរៀងៗខ្លួន ជនរងគ្រោះបានណែនាំដល់ជនដៃដល់ថាកុំឲ្យចាប់ឈើប្រជាពលរដ្ឋក្រីក្រដែលកាប់ឈើគ្រាន់តែដើម្បីក្រពះ ពេលឮប្អូននិយាយដដែលៗ ជនដៃដល់ក៍ទាញកៅអីវាយក្បាល បណ្តាលឲ្យបែកហូរឈាមតែម្តង ។
យ៉ាងណា សេចក្តីរាយការណ៍បានបន្តថា ភាគីទាំងពីរមិនបានប្តឹងផ្តល់គ្នាទេ ដោយធ្វើការសម្របសម្រួលគ្នាបញ្ចប់រឿង ៕
ចែករំលែកព័តមាននេះ