ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ញាក់​សាច់! ទស្សនាវដ្តី​អាស មក​​​ផ្តាច់​ជីវិត​មនុស្ស​

7 ឆ្នាំ មុន

ជប៉ុន ៖ ​ប្រភព Metro បានឱ្យ​ដឹង​ថា បុរស​ម្នាក់​បាន​ស្លា.ប់​ ដោយសារ​តែ​គំនរ​ទស្សនាវដ្តី​ធ្លាក់​ចំ​ពីលើ​ ដែល​គំនរ​ទាំងនោះ សុទ្ធតែ​ជា​​ទស្សនាវដ្តី​ក្តៅ​សាច់ ​​មាន​ទម្ងន់​រហូត​ដល់​ជាង​​៦​តោន​ឯណោះ ។ ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ Joji អាយុ​៥០​ឆ្នាំ ។

ជប៉ុន ៖ ​ប្រភព Metro បានឱ្យ​ដឹង​ថា បុរស​ម្នាក់​បាន​ស្លាប់​ ដោយសារ​តែ​គំនរ​ទស្សនាវដ្តី​ធ្លាក់​ចំ​ពីលើ​ ដែល​គំនរ​ទាំងនោះ សុទ្ធតែ​ជា​​ទស្សនាវដ្តី​ក្តៅ​សាច់ ​​មាន​ទម្ងន់​រហូត​ដល់​ជាង​​៦​តោន​ឯណោះ ។ ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ Joji អាយុ​៥០​ឆ្នាំ ។

ប្រភព​ឱ្យ​ដឹង​ទៀត​ថា ខាង​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ បាន​ប្រាប់​ទៅ​អ្នក​ជូត​សម្អាត​ឱ្យទៅ​ប្រមូល​សៀវភៅ​ទស្សនាវដ្តី​ទាំងនោះ​ឱ្យ​បាន​ស្រួលបួល​វិញ ក្រោយ​ពី​ជន​រង​គ្រោះ​ស្លាប់ ។ ដែល​ពួក​គេ​ធ្វើ​បែប​នេះ ដោយសារ​តែ​មិន​ចង់ឱ្យ​អ្នក​ជិតខាង​ដឹង​ថា Joji ស្លាប់​ដោយ​សារ​ត្រូវ​គំនរ​ទស្សនាវដ្តី​អាសអាភាស​សង្កត់ពីលើ ។ តែ​ការ​គិត​មិន​ដូច​សភាព​ពិត​ឡើយ ស្រាប់តែ​មាន​បុគ្គលិក​ម្នាក់ នៅ​ក្នុង​ចំណោម​​អ្នក​សម្អាត បាន​ធ្វើ​ឲ្យ​បែកធ្លាយ​មូលហេតុ​នៃ​ការ​ស្លាប់​របស់​ជន​រង​គ្រោះ ។

គេ​​បញ្ជាក់​ថា វា​មិន​ទាន់​ច្បាស់​នៅឡើយ​ទេ​ថា Joji បាន​ស្លាប់​ដោយសារ​មើល​ទស្សនាវដ្តី​អាសអាភាស​ច្រើន​ពេក ឬ​ក៏​ស្លាប់​ដោយ​សារ​គាំងបេះដូង ហើយ​ដួល​ទៅ​ប៉ះ​នឹង​ធ្នើ​ដាក់​សៀវភៅ​អាសអាភាស​ធ្វើ​ឲ្យ​វារ​លំ​សង្កត់​ស្លាប់​។ អ្វី​ដែល​កាន់តែ​ចម្លែក​ទៀត​នោះ គឺ​គេ​បាន​បង្ហើប​ថា ផ្ទះ​របស់​បុរស​វ័យ​៥០​ឆ្នាំ​នេះ ពោរពេញ​ទៅ​ដោយ​ទស្សនាវដ្តី​អាសអាភាស​។ និយាយ​រួម​ទៅ សៀវភៅ​ទាំង​អស់​នោះ​​បូក​ចូល​គ្នា​ទម្ងន់​ជាង​៦​តោន ។