HUN SEN CUP 2022 ប្ដូរកាលបរិច្ឆេទវគ្គផ្ដាច់ព្រ័ត្រ ទៅប្រកួតថ្ងៃចុងសប្ដាហ៍វិញ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ការប្រកួតបាល់ទាត់ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ ឆ្នាំ២០២២
រាជធានីភ្នំពេញ ៖ ការប្រកួតបាល់ទាត់ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ ឆ្នាំ២០២២
រាជធានីភ្នំពេញ ៖ ការប្រកួតបាល់ទាត់ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ ឆ្នាំ២០២២ (HUN SEN CUP 2022) វគ្គផ្ដាច់ព្រ័ត្រ ដែលគ្រោងធ្វើនៅពាក់កណ្ដាលសប្ដាហ៍នេះ ត្រូវបានផ្លាស់ទៅប្រកួតនៅថ្ងៃចុងសប្ដាហ៍ នាអំឡុងដើមខែវិច្ឆិកា វិញ ។
តាមកាលវិភាគនៃការប្រកួតវគ្គផ្ដាច់ព្រ័ត្រ របស់ពានរង្វាន់លំដាប់ប្រទេសមួយនេះ គឺគ្រោងធ្វើនៅថ្ងៃពុធ ទី២៦ ខែតុលា ឆ្នាំ២០២២ ប៉ុន្តែដោយសារតែចំពាក់កណ្ដាលសប្ដាហ៍នៃការសិក្សា និងបំពេញកិច្ចការងាររបស់ទស្សនិកជន ហើយក្នុងន័យចង់ឱ្យមានអ្នកចូលទស្សនាច្រើនកុះករផងនោះ គណៈកម្មការរៀបចំការប្រកួត សម្រេចផ្លាស់ទៅប្រកួតនៅថ្ងៃអាទិត្យ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២វិញ ដែលជាថ្ងៃឈប់សម្រាក។
បច្ចុប្បន្ននេះ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ ឆ្នាំ២០២២ បានដំណើរការដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ឬវគ្គ៤ក្រុមចុងក្រោយហើយ ដោយមានបឹងកេត, អគ្គិសនីកម្ពុជា, វិសាខា
និងភ្នំពេញក្រោន បានឆ្លងដល់វគ្គនេះ។
ដោយឡែកនៅសប្ដាហ៍ក្រោយវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនឹងបន្តនៅថ្ងៃទី០៥ ខែតុលា មានក្រុម
បឹងកេត ត្រូវតតាំងជាមួយ អគ្គិសនីកម្ពុជា ខណៈភ្នំពេញក្រោន ត្រូវប៉ះជាមួយ វិសាខា ដែលជាការប្រកួតជើងទី១ មុននឹងត្រលប់ទៅជើងទី២ វិញនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ៕
ចែករំលែកព័តមាននេះ