កុំព្រហើនជាមួយប៉ូលិសក្រុងសៀមរាបស្មោះ !
ខេត្តសៀមរាប ៖ កម្លាំងនគរបាលមូលដ្ឋានសហការជាមួយនគរបាលក្រុងសៀមរាបបានធ្វើការចុះប្រតិបត្តិការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនក្រុមចោរលួចដ៏សកម្មបានចំនួន៤នាក់
ខេត្តសៀមរាប ៖ កម្លាំងនគរបាលមូលដ្ឋានសហការជាមួយនគរបាលក្រុងសៀមរាបបានធ្វើការចុះប្រតិបត្តិការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនក្រុមចោរលួចដ៏សកម្មបានចំនួន៤នាក់
ខេត្តសៀមរាប ៖ កម្លាំងនគរបាលមូលដ្ឋានសហការជាមួយនគរបាលក្រុងសៀមរាបបានធ្វើការចុះប្រតិបត្តិការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនក្រុមចោរលួចដ៏សកម្មបានចំនួន៤នាក់ របស់ជនរងគ្រោះក្នុងកណ្តាលក្រុងសៀមរាបរំដួល៣ទងនៅកន្លែងផ្សេងគ្នាក្នុងថ្ងៃតែមួយ រួចនាំយកមកសួរនាំនៅអធិការនគរបាលក្រុងសៀមរាប ។ ហេតុការណ៍ចុះបង្ក្រាបករណីខាងលើនេះធ្វើឡើងចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៥ ខែមីនាឆ្នាំ២០១៧ ក្នុងក្រុងទេសចរណ៍សៀមរាបអង្គរ ស្ថិតនៅក្នុងក្រុងសៀមរាប ។
បើតាមមន្ត្រីនគរបាលក្រុងសៀមរាបបានឱ្យដឹងនៅរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧ ថា ដោយយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះប្រុស-ស្រីចំនួន៣នាក់ ក្នុងក្រុងសៀមរាបពីករណីជនសង្ស័យបានចូលលួចដល់ក្នុងផ្ទះ បន្ទាប់មកកម្លាំងជំនាញបានចុះសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់សាលាកំរើក ១ករណីឃាត់ខ្លួនបាន២នាក់ និងកម្លាំងនគរបាលប៉ុស្តិ៍សង្កាត់ស្លក្រាម ២ករណីឃាត់ខ្លួនបានជនសង្ស័យ២នាក់នៅកន្លែងផ្សេងគ្នា ក្នុងថ្ងៃតែមួយ ។
ប្រភពបានបន្តថា ជនសង្ស័យទាំង៤នាក់នោះមាន៖ទី១-ឈ្មោះ ឃី ឌីណា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសិប្បកម្មឈើ និងទី២-ឈ្មោះ ឡេ វ៉ាន់ទុង ភេទប្រុស អាយុ២៦ឆ្នាំ ជាជនជាតិវៀតណាមមុខរបរកម្មករសិប្បកម្មឈើ ជនសង្ស័យទាំង២នាក់នេះស្នាក់នៅបណ្តោះអាសន្ន ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ទាំងពីរនាក់បានធ្វើសកម្មភាពលួចយកម៉ូទ័រខាត់ឈើចំនួន២គ្រឿង និងម៉ូទ័រអូសផ្លីឈើចំនួន១គ្រឿង ត្រង់ចំណុចការដ្ឋានសំណង់បូទិក ស្ថិតនៅភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប របស់ជនរងគ្រោះឈ្មោះ គឹម សាន ភេទប្រុស អាយុ៣៣ឆ្នាំ បច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្នភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ។
ទី៣-ឈ្មោះ ខៀវ សុផាន់ថង ភេទប្រុស អាយុ២៣ឆ្នាំមុខរបរកម្មករ ពីបទអំពើលួចទូរស័ព្ទដៃ ស្ថិតនៅត្រង់ចំណុចនៅផ្ទះក្រុមទី៣ ភូមិទ្រាំង សង្កាត់ស្លក្រាម របស់ជនរងគ្រោះឈ្មោះ ទឹម ច័ន្ទមន្នី ភេទស្រី អាយុ២៩ឆ្នាំ មុខរបរបុគ្គលិកសណ្ឋាគារបច្ចុប្បន្នរស់នៅកន្លែងកើតហេតុ និងទី៤-ឈ្មោះ រិន សែន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរគ្មាន ពីបទអំពើលួចទូរស័ព្ទម៉ាកសាំស៊ុង និងម៉ាកទ្រូ ស្ថិតនៅចំណុចការដ្ឋានសំណង់ក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម របស់ជនរងគ្រោះឈ្មោះ ឡៃ ស្រីទូច ភេទស្រី អាយុ៣៨ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ ។
ក្រោយធ្វើការឃាត់ខ្លួនបានជនសង្ស័យទាំង៤នាក់រួចយកមកធ្វើការសួរនាំជនសង្ស័យបានសារភាពនៅចំពោះមុខសមត្ថកិច្ចនគរបាលថា ពួកគេពិតជាបានធ្វើសកម្មភាពលួចទ្រព្យសម្បត្តិរបស់ជនរងគ្រោះពិតប្រាកដដូចពាក្យបណ្តឹងរបស់ជនរងគ្រោះមែន ៕
ចែករំលែកព័តមាននេះ