ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនប្រុស​២​រូបរបស់អធិរាជ​កែង​ឆេះ​ជង្គង់​ទិព្វ​អេ ភូ​ថង ​កំពុង​មាន​ទីផ្សារ​ធំ​នៅ​ថៃ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កូនប្រុស​អធិរាជ​កែង​ឆេះជង្គង់​ហោះ​អេ ភូ​ថង ចំនួន​២​រូប​គឺ ម៉ឺន មេ​ឃា និង អេ

រាជធានី​ភ្នំពេញ ៖ កូនប្រុស​អធិរាជ​កែង​ឆេះជង្គង់​ហោះ​អេ ភូ​ថង ចំនួន​២​រូប​គឺ ម៉ឺន មេ​ឃា និង អេ អាំ​ម៉ា​រី​ន​ភូ​ថង កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​សង្វៀន​ប្រដាល់​ធំ​ៗ​នៅ​ប្រទេស​ថៃ បន្ទាប់​ពី​ពួក​គេ​បង្ក​ព្យុះ​ភ្លៀង​នៅ​ទីនោះ​មួយ​រយៈពេល​ចុង​ក្រោយ​នេះ​។

អេ អាំ​ម៉ា​រី​ន បាន​ប្រកួត​ឈ្នះ​កីឡាករ​ថៃ​ពីរ​លើក​ជាប់​គ្នា​នៅ​ក្នុង​ទឹកដី​ថៃ ហើយ​កាលពី​ប៉ុន្មាន
ថ្ងៃមុន​នេះ​បងប្រុស​បង្កើត​របស់​គេ​គឺ ម៉ឺន មេ​ឃា បាន​ផ្តួល​កីឡាករ​ថៃ​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​៣​។

តាម​ការ​ឲ្យ​ដឹង អេ អាំ​ម៉ា​រី​ន និង ម៉ឺន មេ​ឃា ទទួល​បាន​ប្រាក់​តម្លៃ​ខ្លួន​ចន្លោះ​ពី​១៥០០​ដុល្លារ​ទៅ​២០០០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ប្រកួត​។ ពួក​គេ​នឹង​ទទួល​បាន​ប្រាក់​តម្លៃ​ខ្លួន​កាន់តែ​ខ្ពស់​នា​ពេល​ខាង​មុខ​នៅ​ពេល​ប្រកួត​កាន់តែ​ល្បី និង​ឈាន​ដល់​ទៅ​រក​ការ​ប្រកួត​ជើងឯក ឬ​ខ្សែក្រវាត់ ដូច្នេះ​អាច​និយាយ​បាន​ថា នៅ​ពេល​មាន​សមត្ថភាព​ខ្ពស់ ប្រាក់រ​ត់រក​។ មិន​ចាំបាច់​ខ្វល់​ពី​រឿង​ប្រាក់​តម្លៃ​ខ្លួន​នោះ​ទេ​គឺ​ខិតខំ​ហ្វឹកហាត់​ឲ្យ​តែ​ខ្លាំង មិន​ខ្វះ​សង្វៀន​ប្រកួត​នោះ​ទេ​ទាំង​នៅ​ប្រទេស​ថៃ និង​ប្រទេស​ផ្សេង​ៗ​ទៀត​។

ពេល​នេះ សង្វៀន​ប្រដាល់​ធំ​ៗ​របស់​ថៃ​កំពុង​រក​កីឡាករ​ដើម្បី​ឲ្យ​ប្រកួត​ជាមួយ ម៉ឺន មេ​ឃា និង អេ អាំ​ម៉ា​រី​ន បន្ត​ទៀត ហើយ​ថៃ​មិន​ខ្វះ​ទេ​កីឡាករ​ប្រដាល់​ដែល​ល្អ និង​មាន​សមត្ថភាព​កម្រិត​ខ្ពស់​។ ដូច្នេះ​កូនប្រុស​របស់​លោក អេ ភូ​ថង ខិតខំ​តែ​ហ្វឹកហាត់​ដើម្បី​ប្រកួត​។

មិន​ត្រឹមតែ​ប៉ុណ្ណោះ អ្នក​សារព័ត៌មាន​ជា​ច្រើន​បាន​សម្ភាស​លោក អេ ភូ​ថង និង​កូនប្រុស​ពី​សមត្ថភាព ប្រវត្តិ និង​សមិទ្ធផល​ជាដើម ។ ពួក​គេ​បាន​និយាយ​ថា ប្រហែលជា​ពីរ​ប្រកួត​ទៀត អេ អាំ​ម៉ា​រី​ន អាច​នឹង​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​។ នៅ​ពេល​ពួក​គេ​ឈាន​ដល់​ការ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​មាន​ន័យ​ថា ប៉ះ​សុទ្ធតែ​ដៃគូ​ខ្លាំង​ៗ​កម្រិត​មួយ​ថៃ​ពិភពលោក​។ ទាំងនេះ​ហើយ​ជា​អ្វី​ដែល​អ្នកគាំទ្រ​គុន​ខ្មែរ​ចង់​ឃើញ​កីឡាករ​កម្ពុជា​សាង​ស្នាដៃ​លើ​ឆាក​អន្តរជាតិ ។ ការ​ប្រកួត​លើ​ឆាក​អន្តរជាតិ​បែប​នេះ​មានគុណ​សម្បត្តិ​ច្រើន​ណាស់​ដូច​ជា​បង្កើត​ស្នាដៃ​ផ្ទាល់ខ្លួន ផ្សព្វផ្សាយ​ប្រដាល់​គុន​ខ្មែរ បង្កើន​កេរ្តិ៍ឈ្មោះ និង​ទទួល​បាន​ប្រាក់​ចំណូល​ខ្ពស់​សម្រាប់​ចិញ្ចឹម​ជីវភាព​គ្រួសារ​។

កន្លង​មក អ្នកគាំទ្រ​គុន​ខ្មែរ​តែងតែ​ឃើញ​កីឡាករ​ថៃ និង​កីឡាករ​មក​ពី​ប្រទេស​ផ្សេង​ៗ​មក​ប្រកួត​នៅ​កម្ពុជា ហើយ​ប្រមូលប្រាក់​យក​ទៅ​ស្រុករបស់​ពួក​គេ ប៉ុន្តែ​កីឡាករ​ប្រដាល់​កម្ពុជា​តិច​ណាស់
ចេញ​ទៅ​ប្រកួត​រក​ប្រាក់​នៅ​ក្រៅប្រទេស ។ ការ​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅប្រទេស​មិន​ទទួល​បាន​លទ្ធផល​ល្អ​ថែម​ទៀត ដូច្នេះ​ទីផ្សារ​ប្រកួត​នៅ​ក្រៅប្រទេស​កាន់តែ​ចង្អៀត​ដោយសារ​សមត្ថភាព​នៅ​មាន​កម្រិត​។

យ៉ាងណា​ក៏​ដោយ អេ អាំ​ម៉ា​រី​ន និង ម៉ឺន មេ​ឃា កំពុង​ទទួល​បាន​លទ្ធផល​ល្អ ហើយ​ពួក​គេ​កំពុង​ពង្រីក​ទីផ្សារ​កាន់តែ​ធំ​ទូលាយ​នៅ​ប្រទេស​ថៃ​។ ជាមួយ​គ្នា​នេះ ក៏​មាន​កីឡាករ​កម្ពុ​ជាមួយ​ចំនួន​ទៀត​កំពុង​ចេញ​ទៅ​ប្រកួត​នៅ​ថៃ​ដែរ ដូច្នេះ​ជា​កាលៈទេសៈ​ល្អ និង​ជា​អ្វី​ដែល​អ្នកគាំទ្រ​គុន​ខ្មែរ​ចង់​ឃើញ​បំផុត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ