ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តៃវ៉ាន់​នឹង​បញ្ចប់​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក និង​បើក​ទទួល​អ្នកទេសចរ​ឡើង​វិញ​ចាប់ពី​ខែតុលា

1 ឆ្នាំ មុន

តៃវ៉ាន់ ៖ តៃវ៉ាន់​នឹង​បញ្ចប់​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​សម្រាប់​អ្នកដំណើរ​ចាប់ពី​ថ្ងៃ​ទី ១៣ ខែតុលា ​តទៅ និង​

តៃវ៉ាន់ ៖ តៃវ៉ាន់​នឹង​បញ្ចប់​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​សម្រាប់​អ្នកដំណើរ​ចាប់ពី​ថ្ងៃ​ទី ១៣ ខែតុលា ​តទៅ និង​ស្វាគមន៍​អ្នក​ទេសចរណ៍​ឡើង​វិញ​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​រដ្ឋាភិបាល​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ២៩ កញ្ញា​នេះ​។

កាលពី​ខែមិថុនា តៃវ៉ាន់​បាន​ប្រកាស​កាត់​បន្ថយ​រយៈពេល​ធ្វើ​ច​ត្តា​ឡី​ស័ក​ពី ៧​ថ្ងៃ​មក​ត្រឹម ៣​ថ្ងៃ​។

ចាប់តាំងពី​ដើមឆ្នាំ ២០២២​នេះ​មក កោះ​តៃវ៉ាន់​រក​ឃើញ​ករណី​ឆ្លង​កូ​វី​ដ ១៩​ចំនួន ៦,៣​លាន​នាក់ ដែល​បង្ក​ឡើង​ដោយ​វីរុស​បំ​លែង​ថ្មី Omicron​។ ដោយសារ​តែ ៩៩​ភាគរយ​នៃ​អ្នក​ទាំងនោះ​មិន​បង្ហាញ​រោគ​សញ្ញា ឬ​មាន​រោគ​សញ្ញា​ស្រាល រដ្ឋាភិបាល​បាន​បន្ធូរបន្ថយ​ការ​រឹត​បន្តឹង​វិធានការ​ថ្មី​របស់​ខ្លួន​។

អ្នកនាំពាក្យ​គណៈរដ្ឋមន្ត្រី Lo Ping-cheng បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ថា ដោយសារ​តែ​ប្រជាជន​ទទួល​បាន​វ៉ាក់សាំង ហើយ​ការ​រាតត្បាត​ស្ថិត​ក្រោម​ការ​គ្រប់គ្រង វា​ដល់​ពេល​ដែល​ត្រូវ​បើក​ព្រំដែន​ឡើង​វិញ​ហើយ​។

ទោះ​យ៉ាងណា អ្នកដំណើរ​មក​ដល់​តៃវ៉ាន់​នៅ​តែ​ត្រូវ​ធ្វើការ​ពិនិត្យ​មើល​សុខភាព​ខ្លួនឯង​សម្រាប់​រយៈពេល ៧​ថ្ងៃ និង​ធ្វើតេស្ត​រហ័ស ប៉ុន្តែ​អ្នកទេសចរ​នឹង​ត្រូវ​អនុញ្ញាត​ឱ្យ​វិល​ត្រឡប់​មក​វិញ​។

រដ្ឋាភិបាល​ធ្លាប់​និយាយ​ថា ខ្លួន​មាន​បំណង​បើក​ប្រទេស​ឡើង​វិញ​នៅ​ថ្ងៃ​ទី ១៣ ខែតុលា​។

វិធាន​ការណ៍​ផ្សេង​ៗ​បាន​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ រួម​មាន​បញ្ចប់​ការ​ធ្វើតេស្ត PCR សម្រាប់​អ្នកដំណើរ​មក​ដល់ និង​បន្ត​ផ្តល់​ទិដ្ឋាការ​សម្រាប់​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំងអស់​ដែល​ធ្លាប់​ទទួល​បាន​។

អំឡុង​ការ​រាតត្បាត​នៅ​តៃវ៉ាន់ ប្រជាជន​តៃវ៉ាន់ និង​ជនបរទេស​មិន​ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​ចាកចេញ និង​ត្រឡប់​ចូល​វិញ​នោះ​ទេ ប៉ុន្តែ​ពួក​គេ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ ឬ​នៅ​ក្នុង​សណ្ឋាគារ​រយៈពេល ២​ស​ប្តា​ហ៍​៕ (​យោង​តាម​ប្រភព​៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ