ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រហើន​ខ្លាំង​ណាស់ ! មេខ្លោង​ចាប់ជំរិត​ធំ​ជាងគេ​នៅ​ស្រុក​ខ្មែរ​រត់​មក​រក​សមត្ថកិច្ច​ខ្លួនឯង

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​បទល្មើស​ជួញដូរ​មនុស្ស​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​បញ្ជូន​ជនសង្ស័យ​ជា​ជនជាតិ​ចិន​ចំនួន​៤​នាក់​ទៅ​តុលាការ​ពាក់ព័ន្ធ​ករណី​បង្ខាំង​មនុស្ស​ខុសច្បាប់ និង​ជំរិត​ទារប្រាក់​នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែមីនា ឆ្នាំ​២០១៧

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​បទល្មើស​ជួញដូរ​មនុស្ស​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​បញ្ជូន​ជនសង្ស័យ​ជា​ជនជាតិ​ចិន​ចំនួន​៤​នាក់​ទៅ​តុលាការ​ពាក់ព័ន្ធ​ករណី​បង្ខាំង​មនុស្ស​ខុសច្បាប់ និង​ជំរិត​ទារប្រាក់​នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែមីនា ឆ្នាំ​២០១៧ ។  មន្ត្រី​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៦ មីនា នេះ​ថា ជនសង្ស័យ​ជា​ជនជាតិ​ចិន​ទាំង​បួន​នាក់​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មាន​ទី​១-​ឈ្មោះ ទីង ឈូ​យៀន (DING CHUNYAUN) ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ​, ទី​២-​ឈ្មោះ ចាង ចៀន​វិ​ន (ZHANG JIANWEN) ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ​,​ទី​៣-​ឈ្មោះ ហៅ ប៉​ស៊ឺ (HAO BOSHI) ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ និង​ទី​៤-​ឈ្មោះ ចាង សៀវ​ហ្វី (ZHANG XIAOFEI) ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ។

មន្ត្រី​អាវុធហត្ថ​ដដែល​បន្ត​ថា ដំបូង​ឡើយ​កាលពី​ថ្ងៃ​ទី​១ ខែមីនា ឆ្នាំ​២០១៧ ឈ្មោះ ទីង ឈូ​យៀន មានមុខរ​បរជា​ថៅកែ​កាស៊ីណូ ប៊ូល​ឡឺ​នៅ​ប៉ោយ​ប៉ែ​ត រួម​នឹង​បក្ខពួក​បាន​ចាប់​មនុស្ស​ពីរ​នាក់​ជា​ជនជាតិ​ចិន​ដូច​គ្នា ឈ្មោះ ជុន សៀវ​លាង​(ZHUN XIAO LIANG) ភេទ​ប្រុស អាយុ​៥១​ឆ្នាំ និង​ឈ្មោះ ចាង ចៀន​ជាង (ZHAN QIAN QIANG) ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មក​ប្រគល់​ឱ្យ​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ដោយ​ប្រាប់​ថា «​ពួក​គេ​ទាំង​ពីរ​នាក់​នេះ និង​ម្នាក់​ទៀត​រត់គេច​ខ្លួន​បាត់ឈ្មោះ លូវ ជី​ន​ស៊ិ​ន (LIU JUNSHEN) ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ គឺ​បាន​ជំពាក់​លុយ​ខ្លួន (​ទីង ឈូ​យៀន​) សរុប​១.១២០.០០០$ (​មួយ​លាន​មួយ​សែន​ពីរ​ម៉ឺន​ដុល្លារ​)» ។

ក្រោយ​ការ​ស្រាវជ្រាវ​របស់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ករណី​នេះ​បាន​ប្រែ​ក្រឡាស់​ទៅ​វិញ​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ដោយ​ជនសង្ស័យ​ពីរ​នាក់​ដែល​គេ​ចាប់​មក​ក្លាយទៅជា​ជន​រង​គ្រោះ រីឯ​ដើមបណ្តឹង​ក្លាយទៅជា​ជនល្មើស និង​ជា​មេខ្លោង​ជម្រិត​ទារប្រាក់​ដ៏​ធំ​នៅ​ស្រុក​ខ្មែរ ។  មន្ត្រី​អាវុធហត្ថ​បាន​បញ្ជាក់​ទៀត​ថា ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ដែល​គេ​ចាប់​មក​ប្រគល់​ឱ្យ​សមត្ថកិច្ច​គឺ​ម្នាក់​ឈ្មោះ ជុន សៀវ​លាង ជា​ថៅកែ​ក្រុមហ៊ុន​នៅ​ស្រុក​ចិន​ហើយ​ត្រូវ​បាន​គេ​ល្បួង​ឱ្យមក​លេងល្បែង​នៅ​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ព្រំដែន​ថៃ កាលពី​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០១៦ រហូត​ចាញ់​លុយ​អស់ពី​ខ្លួន និង​ជំពាក់​កាស៊ីណូ​៧៧​ម៉ឺន​ដុល្លារ ត្រូវ​បាន​ឈ្មោះ ទីង ឈូ​យៀន ជា​ថៅកែ​កាស៊ីណូ បញ្ជា​ឱ្យ​បក្ខពួក​ចាប់ខ្លួន​យក​ទៅ​ឃុំឃាំង​ក្នុង​ទ្រុង​ឆ្កែ កាលពី​ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០១៧ នៅផ្ទះ​ល្វែង​មួយ​មិន​ឆ្ងាយ​ពី​កាស៊ីណូ ប៉ុន្មាន ដើម្បី​គំរាម​ទារប្រាក់​ពី​ប្រពន្ធ​ដែល​នៅ​ឯ​ស្រុក​ចិនតា​មរយៈ​ការ​បញ្ជូន​សារ​និង​រូបភាព​តាម​ប្រព័ន្ធ​វី​ឆាត​ទៅ​ប្រពន្ធ ។

រីឯ​ម្នាក់​ទៀត​ឈ្មោះ ចាង ចៀន​ជាង គឺជា​កូនចៅ​ផ្ទាល់​របស់​ថៅកែ​កាស៊ីណូ ទីង ឈូ​យៀន ដែល​គេ​ឱ្យ​នៅ​យាម​ឈ្មោះ ជុន សៀវ​លាង និង​ជនជាតិ​ចិន​ម្នាក់​ទៀត​ឈ្មោះ ឡូ​វ ជី​ន​ស៊ិ​ន ដែល​ជាប់​ក្នុង​ទ្រុង​ឆ្កែ​ដូច​គ្នា​ព្រោះ​ជំពាក់​លុយ​កាស៊ីណូ​៣០​ម៉ឺន​ដុល្លារ ។  ដោយ ចាង ចៀន​ជាង ជា​អ្នកយាម​ក៏​ជំពាក់​លុយ ទីង ឈូ​យៀន ចំនួន​១៥​ម៉ឺន​ដុល្លារ​ផង​ដែរ​ទើប​នៅ​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៧ ពួក​គេ​ទាំង​បី​នាក់​បាន​រៀប​គំរោង​រត់គេច​ខ្លួន​ជាមួយ​គ្នា​មក​ភ្នំពេញ ដើម្បី​សុំ​សិទ្ធិ​ទៅ​ប្រទេស​ចិន​វិញ​ពី​ស្ថានទូត​ព្រោះ​លិខិតឆ្លងដែន​ពួក​គេ​ត្រូវ​បាន​គេ​ដក​យក​អស់​តែ​ត្រូវ ទីង ឈូ​យៀន ចាប់​បាន​ពីរ​នាក់ រីឯ ឡូ​វ ជី​ន​ស៊ិ​ន រត់គេច​ខ្លួន​ផុត​។

ក្រោយ​ពេល​ស្រាវជ្រាវ​យ៉ាង​ល្អិតល្អន់​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​រក​ឃើញ​ថា ឈ្មោះ ទីង ឈូ​យៀន ជា​មេខ្លោង​រួម​ជាមួយ​បក្ខពួក​ម្នាក់​ទៀត​ឈ្មោះ ចាង ចៀន​វិ​ន​, ចាង សៀវ​ហ្វី និង ហៅ ប៉​ស៊ឺ គឺជា​ក្រុម​ម៉ា​ហ្វៀ​រ ដែល​តែងតែ​ធ្វើ​សកម្មភាព​ចាប់ជំរិត​ជនជាតិ​ចិន​ដូច​គ្នា និង​ជនបរទេស​ផ្សេង​ទៀត​ប្រចាំ​នៅ​ស្រុក​ខ្មែរ ហើយ​ក្រុម​នេះ​គឺជា​ក្រុម​តែ​មួយ​ជាមួយ​ក្រុម​ម៉ា​ហ្វៀ​រ​ចាប់ជម្រិត​៥​នាក់​ផ្សេង​ទៀត​ដែល​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ធ្លាប់​បង្ក្រាប​បាន​កាលពី​ខែធ្នូ​ឆ្នាំ​២១០៥ ព្រមទាំង​រំដោះ​ជន​រង​គ្រោះជា​ជនជាតិ​ចិន​បាន​៣​នាក់​ផង​ដែរ​នា​ពេល​នោះ ៕