ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

F-15 របស់​អា​មេ​រិ​ក បា​.​ញ់​ទម្លាក់​ដ្រូ​ន​អ៊ី​រ៉​ង់ដែល​គំ​រា​.​ម​កំហែង​កងទ័ព​ខ្លួន​នៅ​អ៊ី​រ៉ា​ក់

1 ឆ្នាំ មុន

អាមេរិក ៖ អា​មេ​រិ​កបាន​បញ្ជូន​យន្តហោះ​ចម្បាំង F-15 ដើម្បី​បា​.​ញ់​ទម្លាក់​ដ្រូ​ន​របស់​អ៊ី​រ៉​ង់​ដែល​ទំនង​

អាមេរិក ៖ អា​មេ​រិ​កបាន​បញ្ជូន​យន្តហោះ​ចម្បាំង F-15 ដើម្បី​បា​.​ញ់​ទម្លាក់​ដ្រូ​ន​របស់​អ៊ី​រ៉​ង់​ដែល​ទំនង​ជា​ធ្វើ​ដំណើរ​ឆ្ពោះទៅ​រក​កងទ័ព​អា​មេ​រិ​ក​នៅ​ក្នុង​ទីក្រុង Erbil ប្រទេស​អ៊ី​រ៉ា​ក់​។ នេះ​បើ​យោង​តាម​ការ​ថ្លែង​របស់​មន្ត្រី​អា​មេ​រិ​ក​ប្រាប់ CNN កាលពី​ថ្ងៃ​ពុធ ទី ២៨ កញ្ញា​ម្សិលមិញ​នេះ​។

កងទ័ព​អា​មេ​រិ​កបាន​បញ្ចេញ​យន្តហោះ​ចម្បាំង​ភ្លាម​ៗ បន្ទាប់​ពី​ចាប់​បាន​មី​ស៊ី​ល​បាលី​ស្ទីក​រយៈ​ចម្ងាយ​ខ្លី​ជា​ច្រើន​គ្រាប់​របស់​អ៊ី​រ៉​ង់ ដែល​កំពុង​ធ្វើ​ដំណើរ​ឆ្ពោះទៅ​កាន់​ទីតាំង​នៅ​ភាគ​ខាងជើង​ប្រទេស​អ៊ី​រ៉ា​ក់​កាលពី​ថ្ងៃ​ពុធ​។

បញ្ជាការ​កណ្តាល​អា​មេ​រិ​ក​និយាយ​ក្នុង​សេចក្តី​ប្រកាស​ថា «​នៅ​ម៉ោង​ប្រហែល ២:១០​នាទី​រសៀល កងទ័ព​អា​មេ​រិ​កបាន​បា​.​ញ់​ទម្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើក Mojoer-6 របស់​អ៊ី​រ៉​ង​ដែល​ធ្វើ​ដំណើរ​ឆ្ពោះទៅ​ទីក្រុង Erbil ខណៈ​ដែល​វា​ទំនងជា​គំ​រា​.​ម​កំហែង​ដល់​កងទ័ព​អា​មេ​រិ​ក​នៅ​ក្នុង​តំបន់​នោះ​»៕ (​យោង​តាម​ប្រភព​៖ CNN)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ