ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​នគរបាល​ម្នាក់ បើកឡាន​រេ​ចង្កូត​ជ្រុល​បុ.ក​បង្កាន់ដៃស្ពាន​ព្រះ​មុន្នី​វង្ស​ចាស់

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​មន្ត្រី​នគរបាល​ម្នាក់ បាន​បើករថយន្ត​មួយ​គ្រឿង ម៉ាក ​Hilux Vigo ពាក់​

រាជធានី​ភ្នំពេញ ៖ បុរស​ជា​មន្ត្រី​នគរបាល​ម្នាក់ បាន​បើករថយន្ត​មួយ​គ្រឿង ម៉ាក ​Hilux Vigo ពាក់​ស្លាក​លេខ​នគរបាល ដោយ​មិន​ប្រយ័ត្ន​ជ្រុល​ចង្កូត​រេ​ទៅ​បុ.ក​នឹង​បង្កាន់ដៃស្ពាន​ព្រះ​មុន្នី​វង្ស​ចាស់​​យ៉ាង​ពេញទំហឹង បណ្តាល​អោយ​រង​ការ​ខូចខាត បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេ​លា​ម៉ោង​៨​យប់​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០២២ នៅ​ចំណុច​គល់​ស្ពាន​ព្រះ​មុន្នី​វង្ស​ចាស់​ត្រើយ​ខាងកើត ស្ថិត​ក្នុង​សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​សាក្សី​នៅ​កន្លែង​កើតហេតុ អោយ​ដឹង​ថា មុន​កើតហេតុ គេ​សង្កេត​ឃើញ​រថយន្ត​បង្ក ម៉ាក​ Hilux Vigo មួយ​គ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ នគរបាល 2-7070 បើកបរ​ដោយ​បុរស​ជា​មន្ត្រី​នគរបាល​ម្នាក់ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ឆ្ពោះ​សំដៅ​ឆ្លងកាត់​ស្ពាន​ព្រះ​មុន្នី​វង្ស​ចាស់​ខាងលើ ។ លុះ​​មក​​ដល់​ចំណុច​កើតហេតុ មិនដឹង​ថា​មាន​បញ្ហា​អ្វី​នោះ​ទេ​ ក៏​ស្រាប់តែ​រថយន្តនោះ​រេ​ចង្កូត​ទៅ​ខាងឆ្វេង​ដៃ​ជ្រុល​បុ.ក​បង្កាន់ដៃស្ពាន​ពេញទំហឹង បណ្តាល​រថយន្ត​គៀប​ជាប់​នឹង​បង្កាន់ដៃ​ទៅ​មុខ​លែង​រួច ហើយ​បង្កាន់ដៃស្ពាន​ចំនួន​២​ផ្ទាំង​ត្រូវ​បាក់ រង​ការ​ខូចខាត ។

ភ្លាម​ៗ​នោះ បុរស​ជា​ម្ចាស់​រថយន្ត​បាន​បើកទ្វារ​រថយន្ត​ចេញ​ក្រៅ នឹង​បាន​ចាក​ចេញពី​កន្លែង​កើតហេតុ បាត់​ស្រមោល​សូន្យ ។ តាម​ប្រភព​ពី​សាក្សី​ដដែល​អោយ​ដឹង​ថា ផ្អែក​តាម​អាកា​រៈខាងក្រៅ​របស់​បុរស​ជា​ម្ចាស់​រថយន្ត គឺ​មាន​អាកា​រៈហាក់​ស្រវឹង ព្រោះ​គាត់​ដើរ​លែង​ត្រង់​ផ្លូវ ។

យ៉ាងណាមិញ ក្រោយ​កើតហេតុ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​ដល់ទី​តាំង​ខាងលើ នឹង​បាន​សហការ​ជាមួយ​ជំនាញ ចុះ​អន្តរាគមន៍​ធ្វើការ​វាស់វែង ស្ទូច​យក​រថយន្ត​បង្ក​ខាងលើ ទៅ​រក្សា​ទុក​នៅ ការិយាល័យ​នគរបាល​ចរាចរណ៍​ជើង​គោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រង​ចាំ​ដោះស្រាយ​ទៅ​តាម​នីតិវិធី​ច្បាប់​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ