ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊យ​ម្ល៉េះ ! ជូន​ប្តី​ឡើង​យន្តហោះ តែ​ទើប​ទៅ​ដល់​មុខ​អាកាសយានដ្ឋាន ស្រាប់តែ​…

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ សកម្មភាព​ចោរឆក់​កាបូប​ពី​អ្នកដំណើរ​តាម​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី នៅ​ចំណុច មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ស្ថិត​នៅ​ភូមិ​ក្បាលដំរី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ជា​ពិសេស

រាជធានី​ភ្នំពេញ​៖ សកម្មភាព​ចោរឆក់​កាបូប​ពី​អ្នកដំណើរ​តាម​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី នៅ​ចំណុច មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ស្ថិត​នៅ​ភូមិ​ក្បាលដំរី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ជា​ពិសេស​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ និង​អ្នក​ដែល​ជូន​ប្ដី ប្រពន្ធ ឬ​សាច់ញាតិ​ឡើង​យន្តហោះ តែងតែបាន​កើត​ឡើងជា​បន្តបន្ទាប់ ខណៈ​ពេល​ដែល​ជន​រង​គ្រោះ​ជិះ​ម៉ូតូឌុប ឬ​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​ទៅ​ឈប់​នៅ​ចំណុច​ភ្លើងស្តុប​ច្រក ចូល​ទៅ​កាន់​អាកាសយានដ្ឋាន​នោះ​។​ម្យ៉ាងទៀត​ក៏​មានការ​លើក​ឡើង​ថា មុខ​សញ្ញា​ចោរ​ដែល​ធ្វើ​សកម្មភាព​នៅ​ទីនោះ ហាក់ដូចជា​ដដែល​ៗ និង​តែងតែមាន​សំណាង​រត់គេច​ខ្លួន​ទៅ​បាត់​ដោយ​សុវត្ថិភាព​រាល់​លើក មិន​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច ទាំង​នគរបាល និង​កង​រា​អាវុធហត្ថ​បង្ក្រាប​បាន​នៅឡើយ​ទេ ហើយ​មាន​អ្នក​រង​គ្រោះជា​បន្តបន្ទាប់​។

ជាក់ស្ដែង​សកម្មភាព​ឆក់​កាបូប​ថ្មី​មួយទៀត បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​៥ ខែមីនា ឆ្នាំ​២០១៧ នៅ​ចំណុច​មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ស្ថិត​នៅ​ភូមិ​ក្បាលដំរី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ដដែល​នោះ មាន​សកម្មភាព​ចោរឆក់​កាបូប​លុយ​ពី​ស្ត្រី​ម្នាក់​បាន​សម្រេច និង​បាន​គេចខ្លួន​ទៅ​បាត់​ដោយ​សុវត្ថិភាព​ទៀត ដែល​នៅ​ក្នុង​កាបូប​នោះ​មាន ទូរស័ព្ទ​ស៊េរី​ទំនើប​ចំនួន​២​គ្រឿង លុយ​ចំនួន​៥០០​ដុល្លារ និង​សម្ភារ​មួយ​ចំនួន​ទៀត សរុប​ជា​ទឹកប្រាក់​ជាង​១. ០០០​ដុល្លារ​។ ស្ត្រី​រង​គ្រោះ​ដោយ​សារ​ចោរ ឆក់​កាបូបស្ពាយ​នោះ​ឈ្មោះ ប្រាក់ និមល អាយុ​៣៤​ឆ្នាំ មុខរបរ​នៅផ្ទះ មាន​ស្រុ​កំណើត​នៅ​ក្នុងភូមិ​ព្រៃ​ចំបក់ ឃុំ​តាំង​យ៉ាប ស្រុក​ព្រៃ​កា​បាស ខេត្តតាកែវ​។

ស្ត្រី​រង​គ្រោះ​ខាងលើ​បាន​និយាយ​ប្រាប់​ឲ្យ​នគរបាល​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គាត់​បាន ជិះ​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​១​គ្រឿង​ជាមួយ​ប្ដី រួម​ទាំង​បងប្អូន​ចំនួន​៣​នាក់​ទៀត ធ្វើ​ដំណើរ​ចាក​ចេញពី​សណ្ឋាគារ​មួយ​កន្លែង​នៅ​ម្តុំ​គីឡូម៉ែត្រ​លេខ​៤ ឆ្ពោះទៅ​កាន់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង។ ដើម្បី​ជូន​ប្ដី​ឡើង​យន្តហោះ ទៅ​កាន់​សហរដ្ឋអាមេរិក លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ជិត​ដល់​ច្រកចូល ខណៈ​ពេល​ដែល​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​បន្ថយល្បឿន​យឺត​ៗ ស្រាប់តែ​មាន​ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម សេ​១២៥ មិន​ចាំ​ស្លា​លេខ​១​គ្រឿង ទៅ​អែបជិត រួច​បាន​ធ្វើ សកម្មភាព​ឆក់​យក​កាបូបស្ពាយ​របស់​គាត់​។

ប្រភព​ដដែល​បាន​បន្ត​ថា ខណៈនោះ​គាត់ និង​អ្នកដំណើរ​តាម​ផ្លូវ​បាន​ជួយ​ស្រែ​កថា «​ចោរ​ៗ»​ប៉ុន្តែ​ចោរ​ម្នាក់​នោះ​នៅ​តែ​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​តែ​ម្តង ហើយដោយ​សារ​តែ​កាបូប​នោះ​គាត់​ស្ពាយ​ជាប់​ខ្លួន ហើយ​ឲ្យ​កូន​តូច​របស់​គាត់​អង្គុយ​លើ​កាបូប​នោះ​ផង ស្ទើរតែ​ធ្វើ​ឲ្យ​កូន​តូច​របស់​នាង​ដែល​ទើបតែ​មាន​អាយុ​១​ឆ្នាំ​ជួប​គ្រោះថ្នាក់​ធំ​ទៀត​ផង​។

ក្រោយ​ពេល​កើតហេតុ គាត់​បាន​ជូន​ប្ដី​ឡើង​យន្តហោះ​រួចរាល់ ទើប​ធ្វើ​ដំណើរ​ទៅ​កាន់​ប៉ុស្ដិ៍ នគរបាល​កា​កាប ដាក់​ពាក្យ​បណ្ដឹងសុំ​ការ​អន្តរាគមន៍​ពី​សំណាក់​នគរបាល​ប៉ុស្ដិ៍ ដើម្បី​ស្រាវជ្រាវ​ស្វែង​រកមុខ​ចោរឆក់​ខាងលើ​ផ្ដន្ទាទោស​តាម​ច្បាប់​៕