ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រឿងញៀន​ទៀត​ហើយ ! បុរស​២​នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ជាមួយ​គ្រឿងញៀន​៥​កញ្ចប់

9 ឆ្នាំ មុន

ខេត្តរតនគិរី ៖ បុរស​២​នាក់​ត្រូវ​កងរាជអាវុធហត្ថ​ក្រុង​បាន​លុង​ចាប់ខ្លួន​បញ្ជូន​ទៅ​កាន់​បញ្ជាការដ្ឋាន​ជាមួយ និង​សារធាតុ​ញៀន រួម​និង​មធ្យោបាយ​ប្រើប្រាស់ និង​សម្ភារ​សេព​សារធាតុ​ញៀន​មួយ​ចំនួន​ទៀត

ខេត្តរតនគិរី ៖ បុរស​២​នាក់​ត្រូវ​កងរាជអាវុធហត្ថ​ក្រុង​បាន​លុង​ចាប់ខ្លួន​បញ្ជូន​ទៅ​កាន់​បញ្ជាការដ្ឋាន​ជាមួយ និង​សារធាតុ​ញៀន រួម​និង​មធ្យោបាយ​ប្រើប្រាស់ និង​សម្ភារ​សេព​សារធាតុ​ញៀន​មួយ​ចំនួន​ទៀត ។ ប្រតិបត្តិការ​របស់​អាវុធហត្ថ​ក្រុង​នា​ពេល​នេះ​គឺ​ដឹកនាំ​ដោយ​វរសេនីយ៍ត្រី ហៃ វណ្ណ​រ៉ា មេបញ្ជាការ​មូលដ្ឋាន​អាវុធហត្ថ​ក្រុង​បាន​លុង​ដែល​ធ្វើ​ឡើង​ក្រោម​ការ​សម្របសម្រួល​ដោយ​លោក រ៉ា ប៉ូ​រ៉ា​ន់​ឌី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត និង​ការ​ចង្អុលបង្ហាញ​ពី​ឧត្តមសេនីយ៍ត្រី គឹ​ម រស្មី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ផង​នោះ ។

តាម​របាយការណ៍​បានឱ្យ​ដឹង​ថា ជន​ទាក់ទិន និង​គ្រឿងញៀន​២​នាក់​នោះ​ត្រូវ​អាវុធហត្ថ​ចាប់​បង្ក្រាប​ក្នុង​ករណី​ចែកចាយ​គ្រឿងញៀន​ខុសច្បាប់​នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​ថ្ងៃ​ទី​៤ មីនា ឆ្នាំ​២០១៧ ត្រង់​ចំណុច​ភូមិ​អូរ​កន្តិល សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ។ វត្ថុ​តាង​ដែល​ដកហូត​បាន​រួម​មាន ម្សៅ​ក្រាម​ពណ៌​ស​ចំនួន​៥​កញ្ចប់ ថវិកា​៥​ម៉ឺន​រៀល ទូរស័ព្ទ​ដៃ​២​គ្រឿង សម្ភារ​សេព​គ្រឿងញៀន​មួយ​ចំនួន និង​ម៉ូតូ​៤​គ្រឿង ។

ជន​ជាប់​ទាក់ទិន​គ្រឿងញៀន​ទាំង​ពីរ​នាក់​នេះ​មានឈ្មោះ កែវ វ៉ា​ន់​ណូ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​កាន់​ភាស៊ី​ឡានក្រុង រស់នៅ​ភូមិ​អូរ​រមៀត សង្កាត់​ឡា​បាន​សៀ​ក និង​ម្នាក់​ទៀត​ឈ្មោះ ច្រើ​ម ចម ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​ធ្វើ​ចំការ នៅ​ភូមិ​អូ​រក​ន្ទិ​ល សង្កាត់​បឹង​កន្សែង ។

អាវុធហត្ថ​ក្រុង​បាន​លុង​នា​ពេល​ថ្មី​ៗ​នេះ​ត្រូវ​គេ​ឃើញ​ថា បាន​បើក​យុទ្ធនាការ​បង្ក្រាប និង​ស្រាវ ជ្រាវ​យ៉ាង​យកចិត្តទុកដាក់​លើ​បញ្ហា​គ្រឿងញៀន​នេះ គឺ​ក្រោយ​បន្ទាប់​ពី​មានការ​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​ស្តី​ពី​ការ​ត្រួតពិនិត្យ និង​ផល​ប៉ះពាល់​នៃ​ការ​ប្រើប្រាស់​គ្រឿងញៀន​តាម​ផែនការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ហើយ​សកម្មភាព​ផ្សព្វផ្សាយ​នេះ​គឺ​ត្រូវ​គេ​ឃើញ​ថា បាន​ធ្វើ​ឡើង​យ៉ាង​ផុសផុល​ដែល​បច្ចុប្បន្ន​គឺ​កំពុង​តែ​នៅ​បន្ត​ធ្វើការ​ផ្សព្វផ្សាយ​នេះ​នៅឡើយ ៕