ខេត្តបន្ទាយមានជ័យ ៖ ដោយសារចំហាយឥទ្ធិពលព្យុះណូរុពីប្រទេសជិតខាង នៅភូមិសាស្ត្រក្រុងប៉ោយប៉ែត មិនខុសពីកន្លែងផ្សេងៗនៅទូទាំងប្រទេសទេ គឺព្រះភិរុណបានបង្អុរតាំងព្រឹករហូតស្ទើរពេញ១យប់ថែមទៀត នៅថ្ងៃទី២៨ កញ្ញា ប៉ុន្តែមិនសូវខ្លាំង ។
![Picture]()
ម្យ៉ាងដោយសានៅឯប្រទេសថៃមានភ្លៀងធ្លាក់ខ្លាំងផងនោះ បានធ្វើឲ្យទឹកអូរព្រំដែនហក់ឡើងគួរឱ្យព្រួយបារម្ភខណៈភូមិមួយចំនួននៅខាងត្បូងផ្លូវជាតិលេខ៥ នៅក្រុងប៉ោយប៉ែត មានទឹកហូរចូលបណ្តើរៗហើយ ។ ទោះជាបែបនេះក្តី ហេដ្ឋារចនាសម្ព័ន្ធកណ្តាលទីប្រជុំជនក្រុងមួយនេះ មានជំនន់ទឹកភ្លៀងជន់លិចតិចតួចជាងពេលមុនៗនៅឡើយ ដូចជាបេនឡានក្រុង និងបរិវេណជុំវិញផ្សារថ្មីប៉ោយប៉ែត ឬផ្សារត្រីជាដើម។
![Picture]()
ដោយការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈទុកជាមុន អាជ្ញាធរក្រុងប៉ោយប៉ែតបានដឹកនាំកងកម្លាំងចម្រុះចុះពិនិត្យស្ថានភាពទឹកអូរព្រំដែនកាលពីម្សិលមិញនិងថ្ងៃនេះ។ អាជ្ញាធរក្រុងប៉ោយប៉ែតបានប្រកាសឲ្យពលរដ្ឋដែលរស់នៅតាមភូមិជាប់អូរព្រំដែន ត្រូវមានកាប្រុងប្រយ័ត្នចំពោះកូនចៅតូចៗ ក៏ដូចជាសត្វពាហនៈ ព្រោះទឹកអូរព្រំដែនចាប់ផ្តើមហក់ឡើងហើយ។
![Picture]()
ជាមួយគ្នានេះ អាជ្ញាធរបានត្រៀមកម្លាំងដើម្បីជួយដល់ពលរដ្ឋរកទីទួលសុវត្ថិភាពដែលបានបម្រុងទុកចំនួន៤កន្លែងរួចហើយផងដែរ ។ គួរបញ្ជាក់ផងដែរថា មកទល់ព្រឹកថ្ងៃទី២៩ កញ្ញា ២០២២នេះ អាកាសធាតុនៅតែបន្តអួរអាប់ហើយព្រៈភិរុណក៏នៅតែបន្តរលឹមប្រុយៗដដែល ៕
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ