ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ចប់​ឈុត U23 និង​ឈុត​ធំ ពេល​នេះ​ឈុត U17 ត្រៀម​ចេញ​យុទ្ធនាការ​លើ​ឆាក​អន្តរជាតិ​ម្តង

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមបាល់ទាត់​យុវជន​អាយុ​ក្រោម​១៧​ឆ្នាំ​កម្ពុជា នឹង​ត្រូវ​ជួប​ក្រុមបាល់ទាត់​យុវជន​

រាជធានី​ភ្នំពេញ ៖ ក្រុមបាល់ទាត់​យុវជន​អាយុ​ក្រោម​១៧​ឆ្នាំ​កម្ពុជា នឹង​ត្រូវ​ជួប​ក្រុមបាល់ទាត់​យុវជន​អាយុ​ក្រោម​១៧​ឆ្នាំ​ចិន ដែល​ជា​ម្ចាស់​ជើងឯក​២​សម័យកាល ហើយ​បន្ត​ទៅ​ជួប​ម្ចាស់ផ្ទះ​អូស្ត្រាលី និង​កោះ​ម៉ា​រី​ណា​ខាងជើង ក្នុង​ពូ​ល G នៃ​ពានរង្វាន់​បាល់ទាត់ AFC ASIAN Cup Bahrain 2023 ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នា​ថ្ងៃ​ទី​៥-៩ ខែតុលា ឆ្នាំ​២០២២​។

ក្រុម​ចំនួន​៤៤ មក​ពី​បណ្តា​ប្រទេស​ផ្សេង​គ្នា​ចូលរួម​ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ ជម្រុះ​ក្នុង​ពូ​ល ដោយ​បាន​បែងចែក​ជា ៥​ក្រុម​ក្នុង​១​ពូ​ល ។ ម្ចាស់​ជើងឯក​៣​សម័យកាល ជប៉ុន ត្រូវ​បាន​ចាប់ឆ្នោត​ស្ថិត​ក្នុង
ពូ​ល A រួម​ជាមួយ​ម្ចាស់ផ្ទះ ហ្ស៊​ក​ដា​នី​, ស៊ី​រី​, ហ្វី​លី​ពី​ន និង​តួ​ក​មី​នី​ស្ថាន​។

ឥណ្ឌូ​ណេ​ស៊ី ត្រូវ​បាន​ជាប់​ឆ្នោត​ជា​ម្ចាស់ផ្ទះពូ​ល B រួម​មាន ម៉ា​ឡេ​ស៊ី​, ប៉ា​ឡេ​ស្ទី​ន​, ហ្គាំ​, អេ​មី​រ៉ាត​អា​រ៉ាប់​រួម ។ ចំណែក​ពូ​ល C អូ​ម៉​ង់ ជា​ម្ចាស់ផ្ទះ​រួម​មាន អុ​ី​រ៉ា​ក់​, កា​តា​, លី​បង់ និង​បា​រ៉ែ​ន ខណៈ​ពូ​ល D រួម​មាន​ម្ចាស់ផ្ទះ អា​រ៉ា​ប៊ី​សា​អូឌីត​, ឥណ្ឌា​,មី​យ៉ា​ន់​ម៉ា​, ម៉ា​ល់​ឌី​វ និង​គុយ​វ៉ែត​។

រីឯ​ពូ​ល E មាន​សិង្ហ​បុរី​, ប៊ូ​តង់​, យ៉េ​មែន និង​ម្ចាស់ផ្ទះ​បង់​ក្លា​ដែ​ស និង​ពូ​ល F មាន​ថៃ​, ម្ចាស់ផ្ទះ​វៀតណាម​, ឆាយ​នី​ស​តៃប៉ិ និង​នេ​ប៉ា​ល់ ។ ពូ​ល G មាន​កម្ពុជា​, កោះ​ម៉ា​រី​ណា​ខាងជើង​, ចិន និង​ម្ចាស់ផ្ទះ​អូស្ត្រាលី ជាមួយ​គ្នា​នោះ ពូ​ល H មាន​ម្ចាស់ផ្ទះ​តា​ហ្ស៊ី​គី​ស្ថាន​, ទី​ម័​រ​ខាងកើត​, អា​ហ្វ​ហ្កា​នី​ស្ថាន និង​ម៉ុង​ហ្គោ​លី​។

ពូ​ល I មាន​កៀ​ហ្ស៊ី​ស៊ី​ស្ថាន ម្ចាស់ផ្ទះ​, ឡាវ​, ហុងកុង​, សាធារណរដ្ឋ​អ៊ិ​ស្លា​ម អុ​ី​រ៉​ង់ ខណៈ​ម្ចាស់​ជើងឯក​២​សម័យកាល កូរ៉េ​ខាងត្បូង ត្រូវ​បាន​ជាប់​ឆ្នោត ស្ថិត​ក្នុង​ពូ​ល J ដែល​រួម​មាន​ម្ចាស់ផ្ទះ អ៊ូ​ស​បេ​គី​ស្ថាន​, ព្រុយ​ណេ និង​ស្រី​លង្កា​។

ជំនួប​ដំបូង​របស់​ក្រុម​កម្ពុជា នឹង​ប្រកួត​ជាមួយ​ចិន នៅ​ថ្ងៃ​ទី​៥ តុលា នា​កីឡដ្ឋាន Shepparton Sport City ហើយពីរ​ថ្ងៃ​បន្ទាប់​កម្ពុជា ត្រូវ​តទល់​ជាមួយ​អូស្ត្រាលី និង​បន្ត​ជួប​កោះ​ម៉ា​រី​ណា​ខាងជើង នៅ​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០២២ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ